backup og meta

សង្កេតមើលអូនតូចឲ្យដិតដល់ ជំងឺ និងបញ្ហាទាំងនេះឧស្សាហ៍យាយីក្មេងទើបកើត

សង្កេតមើលអូនតូចឲ្យដិតដល់ ជំងឺ និងបញ្ហាទាំងនេះឧស្សាហ៍យាយីក្មេងទើបកើត

ក្មេង​ទើប​នឹង​​កើត​មាន​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ងាយ​ជួប​ប្រទះ​បញ្ហា និង​ជំងឺ​ដង្កាត់​ផ្សេងៗ។ ខាងក្រោម​នេះ​ជា​ជំងឺ និង​បញ្ហា​មួយ​ចំនួន​​ដែល​ឧស្សាហ៍​កើត​មាន​លើ​ទារក​ទើប​កើត ដែល​ម៉ាក់ប៉ា​ត្រូវ​សង្កេត​មើល​កូន​ឲ្យ​បាន​ដិត​ដល់។

១. ខាន់​លឿង

ជំងឺ​ខាន់​លឿង គឺ​ជា​ការ​កើត​ឡើង​នូវ​ពណ៌​លឿង​នៅ​លើ​ស្បែក ឬ​ភ្នែក​របស់​ទារក។ ជា​ទូទៅ​ខ្លួន​ប្រាណ​របស់​ទារក​ឡើង​លឿង​បន្តិច​បន្តួច​នៅ​ថ្ងៃទី ២ ឬទី ៣ ហើយ​បាត់​ទៅ​វិញ​នៅ ១​សប្តាហ៍​ក្រោយ​សម្រាល​ចំពោះ​ទារក​កើត​គ្រប់​ខែ តែ​ភាព​លឿង​នេះ​អាច​បន្ត​នៅ​យូរ​លើ​ទារក​ដែល​កើត​មិន​គ្រប់​ខែ និង​អាច​ប៉ះពាល់​ដល់​ជីវិត ឬ​ពិការភាព។ បើ​តាម​ការ​បកស្រាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ខាន់លឿង​កើត​ឡើង​ដោយសារ​តែ​ថ្លើម​ទារក​ទើប​នឹង​កើត​នៅ​មាន​ភាព​ខ្ចី ដែល​មិន​អាច​បំលែង ឬ​បញ្ចេញ​សារជាតិ​ម្យ៉ាង​ហៅថា ប៊ីលីរុយប៊ីន ដែល​ជា​ផលិតផល​មួយ​កើត​ឡើង ក្រោយ​ពី​គ្រាប់​ឈាម​ក្រហម​បែក ឬ​ស្លាប់។

២. ស្អិតភ្នែក

ទារកទើបកើត​មួយ​ចំនួន​ពេល​កើត​មក​ជួប​បញ្ហា​ភ្នែក​សើម ស្អិត ហើយ​មាន​លាយ​ឡំ​ជាមួយ​​នឹង​អាចម៍​ភ្នែក​ទៀត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យដឹង​ថា បញ្ហានេះ​បណ្តាល​មក​ពី​មូលហេតុ​សំខាន់ៗ​៣​យ៉ាង​ធំៗ ទី១​ ​ម្តាយ​មាន​បង្ក​រោគ​នៅ​ទ្វារមាស មាន​ជំងឺ​កាមរោគ ដូច​ជា​ស្វាយ ប្រមេះ ​និង​ជំងឺ​កាមរោគ​ដទៃ​ទៀត​ពេល​​ពពោះ ទី២ ម្តាយ​បន្តក់​ទឹក​ដោះម្តាយ​ក្នុង​ភ្នែក​កូន និង​ទី៣ កូន​មាន​ជំងឺ​ស្ទះ​បំពង់​ទឹក​ភ្នែក។

៤. ស្លាប់ភ្លាមៗ

ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៃ​ការ​ស្លាប់​ភ្លាមៗ​របស់​បេប៊ី (SIDS) និង​របៀប​ការពារ​ខ្លះៗ។ ការ​ស្លាប់​ភ្លាមៗ​របស់​បេប៊ី សំដៅ​លើ​ការ​ស្លាប់​អំឡុង​គេង​លក់ ដែល​បេប៊ីមាន​អាយុ​ក្រោម ១ ឆ្នាំ​ហាក់​ងាយ​ប្រឈម​នឹង​ស្ថានភាព​នេះ​ជាង​គេ។ មិនមាន​មូលហេតុ​ពិត​ប្រាកដ​អំពី​ជំងឺ​នេះ​ទេ ប៉ុន្តែ​យើង​អាច​ការពារ​អូនតូច​បាន​តាម​វិធី​ខាងក្រោម​នេះ៖

– សម្អាតកន្លែងគេងបេប៊ីទៀងទាត់

– បោកគក់ខ្នើយកម្រាលឲ្យស្អាត

– កុំជក់បារីនៅក្បែរបេប៊ី។

៥. ក្អែ

ទារកទើបនឹងកើត ឬអាយុ​មួយ​ខែ​តែង​តែក្អែ​​ពេល​បៅ​ដោះ ខ្លះ​ទៀត​ក្អែ​ពេល​ញ៉ាំ​ច្រើន​ពេក។ យើង​​មិន​អាច​ព្យាបាល​បញ្ហា​នេះ​​បាន​ទេ។ ខ្យល់​ដែល​អូនតូច​លេប​ចូល​ជាមួយ​ទឹក​ដោះ​ពេល​បៅ​ជា​​កត្តា​បង្ក​​ដូចនេះ​យើង​ព្យាយាម​រក​វិធី​​កាត់​បន្ថយ​វា ដោយ​កុំ​ឲ្យ​កូន​បៅដោះ ឬ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​ជ្រុល​ពេក ហើយ​ត្រូវ​ដាក់​ក្បាល​កូន​ឲ្យ​ខ្ពស់​ជាង​ដង​ខ្លួន​រាល់​ពេល​បំបៅ ជា​ពិសេស​នោះ​កុំ​ឲ្យ​អូនតូចគេង​ភ្លាមៗ​ក្រោយ​បៅ​រួច។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី

ជំងឺកង្វះអង់ហ្ស៊ីម G6PD បង្កឲ្យទារកចេញសញ្ញាទាំងនេះ តែដើម្បីច្បាស់ត្រូវជោះកែងជើង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម