backup og meta

ខ្លាច​ជើង​អា​អូន​កោង អ៊ីចឹង! ទម្លាប់​ពត់​ជើង​កូន គ្រោះ​ថ្នាក់​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 24, 2020

    ខ្លាច​ជើង​អា​អូន​កោង អ៊ីចឹង! ទម្លាប់​ពត់​ជើង​កូន គ្រោះ​ថ្នាក់​អត់?

    ចាស់ៗ​ជំនាន់​មុន​និយម​យក​ខ្សែ ឬ​ក្រមា​ទៅ​ចង​ជើង​របស់​ទារក ធ្វើ​បែប​នេះ​ដើម្បី​ពត់​ជើង​ក្មេង​កុំ​ឲ្យ​កូន​ជើង​កោង ឬ​ជើង​កែង​អីហ្នឹង។ ចុះ​ទម្លាប់​ចង​ពត់​ជើង​ទារក​នេះ អាច​ប៉ះពាល់​ទៅ​ដល់​ឆ្អឹង​ដែរ​ទេ?

    សម្រាប់​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ បាន​ពន្យល់​ថា យើង​ឃើញ​ថា ចាស់ៗ​មាន​ទម្លាប់​ពត់​ជើង​ទារក​នេះ​តាំង​ពី​ដើម​មក ហើយ​ក៏​មិន​ឃើញ​ថា​ការ​ធ្វើ​បែប​នេះ​បង្ក​ជា​ផល​ពិបាក​ទៅ​ឲ្យ​ទារក ឬ​ធ្វើ​ឲ្យ​ខូច​ទម្រង់​ជើង​ក្មេង​ដែរ គ្រាន់​តែវិធី​ពត់​ជើង​ក្មេង​នេះ មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ទេ បើ​តាម​ក្បួន​ពេទ្យ​វិទ្យាសាស្ត្រ។

    លោក​ស្រី​បន្ត​ថា រាល់​ក្មេង​កើត​មក គឺ​ជើង​តែង​មាន​សភាព​កោងៗ តែ​នេះ​ជា​រឿង​ធម្មតា​របស់​ទារក ព្រោះ​នៅ​ពេល​ដែល​វិវត្ត​ធំ​ទៅ​ៗ ជើង​របស់​ក្មេង​នឹង​ចាប់​ផ្ដើម​ត្រង់​ដោយ​ខ្លួន​ឯង​បន្តិច​ម្ដងៗ។

    “ខ្ញុំ​គិត​ថា ការ​ដែល​ពត់​ជើង​ទារក​នេះ​មិន​មាន​ប៉ះពាល់​អី​ខ្លាំង​ទេ ប្រសិន​បើ​ម៉ាក់​ប៉ា​ធ្វើ​វិធី​នេះ​ក្នុង​កម្រិត​មួយ​សម​ស្រប មាន​ន័យ​ថា មិន​ពត់​រហូត​ធ្វើ​ឲ្យ​កូន​ឈឺ ឬ​ចង​រឹត​ជើង​កូន​ទាល់​តែ​តឹង ស្ទះ​ឈាម គឺ​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ។”

    អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ គឺ​នៅ​ពេល​ដែល​កូន​ចេះ​អង្គុយ ហើយ​អង្គុយ​នៅ​ក្នុង​ទម្រង់​បត់​កង្កែប​វិញ​ទេ (ទម្រង់​អក្សរ W) ព្រោះ​ការ​អង្គុយ​បែប​នេះ​អាច​បណ្ដាល​ឲ្យ​កូន​ជួប​បញ្ហា​ឆ្អឹង​ដូច​ជា៖

    – រលាក​សន្លាក់

    – ឆ្អឹង​មិន​ប្រក្រតី ឬខូចទ្រង់ទ្រាយឆ្អឹង

    – បង្អាក់​ការ​លូត​លាស់​ឆ្អឹង និង​បង្ក​ផល​ប៉ះពាល់​ពេល​កូន​ធំ​ឡើង​។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម