backup og meta

ជ្រើសរើសម្សៅទឹកដោះគោម៉េចទើបល្អ កូនម៉ឹមទៅមិនមានបញ្ហាសុខភាពផ្សេងៗ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 03, 2020

    ជ្រើសរើសម្សៅទឹកដោះគោម៉េចទើបល្អ កូនម៉ឹមទៅមិនមានបញ្ហាសុខភាពផ្សេងៗ?

    បច្ចុប្បន្ន​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប ផលិត​ផល​ចំណី​អាហារ​កាន់​តែ​សម្បូរ​បែប ក្នុង​នោះ​ផលិត​ផល​ម្សៅ​​ទឹកដោះ​សម្រាប់​ក្មេង​មាន​ច្រើន​ម៉ាក ច្រើន​ជម្រើស។ បើ​ម្សៅ​ទឹកដោះ​គោ​មាន​ច្រើន​ប្រភេទ​បែប​ហ្នឹង តើ​គួរ​ជ្រើស​រើស​មួយ​ណា ទើប​សមស្រប​សម្រាប់​កូន​យើង ម៉ឹម​ទៅ​មិន​សូវ​មាន​បញ្ហា​ប្រឈម​នោះ?

    ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ថា ទឹកដោះ​ជា​ជម្រើស​ទី២​ប៉ុណ្ណោះ ហោចណាស់​ម្តាយ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​ក៏ ៦ ខែ ​ដែរ ដោយ​ហេតុ​ថា ម្សៅ​ទឹក​ដោះ​គោ​មិន​អ្វី​ពិសេស​​ដូច​ទឹកដោះ​ម្តាយ​នោះ​ទេ គ្រាន់​តែ​សម្បូរ​ពពួក​វីតាមីន ជាតិរ៉ែ និង​កាឡូរី​ដែល​ក្មេង​ត្រូវ​ការ​ប៉ុណ្ណោះ។

    និយាយ​ពី​របៀប​ជ្រើស​រើស​ម៉ាកម្សៅ​ទឹកដោះ​វិញ លោក​វេជ្ជបណ្ឌិត​ថា យើង​ត្រូវ​ស្វែង​ពី​សុខភាព​កូន​យើង និង​ក្រុមហ៊ុន​ផលិត តើ​មាន​ការ​ទទួល​ស្គាល់​ទូលំ​ទូលាយ​អត់ ជា​ជាង​ការ​ទិញ​តាមៗ​គ្នា ឬ​ជឿ​ងប់​ងល់​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ បើ​សិន​ជា​ក្រពះ​ពោះវៀន​កូន​ដំណើរ​ការ​មិន​សូវ​ល្អ ឧស្សាហ៍​ទល់​លាមក​ញឹក​ញាប់ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យជ្រើស​រើស​ប្រភេទ​ម្សៅ​ទឹកដោះ​ដែល​ផលិត​ឡើង​សម្រាប់​ក្មេង​ក្តៀន ដែល​សម្បូរ​ជាតិ​សរសៃ (Fiber) នោះ​ទើប​កូន​ចៀស​ផុត​ពី​បញ្ហា​ទល់​លាមក។

    “រូបមន្ត​ផ្សំ​ម្សៅ​ទឹក​ដោះ​គោ​ក្មេង​មិន​សូវ​ខុសគ្នា​ប៉ុន្មាន ស្រដៀងគ្នា គ្រាន់​តែ​​ទឹកដោះ​ខ្លះ​គេ​ថែម​រូបមន្ត​ផ្សំ​សម្រាប់​ក្មេ​ងរាក ក្មេង​ក្តៀន ទឹក​ដោះ​សម្រាប់​ក្មេង​អាលែកហ្ស៊ី​ជាដើម អ៊ីចឹង​បើ​កូន​យើង​មាន​បញ្ហា​ណា​មួយ ត្រូវ​ទៅ​សួរ​ពេទ្យ ឬ​ពិនិត្យ​លើ​កំប៉ុង​ទៅ តើ​សារធាតុ​អស់​នោះ​គ្រប់​គ្រាន់ ឬ​ក៏​មាន​អ្វី​ដែល​កូន​យើង​ត្រូវការ​អត់”។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់។

    បន្ថែម​ពី​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ពិនិត្យរូបមន្ត​ផ្សំ​លើ​សំបក​កំប៉ុង​ដែរ តើ​ទឹកដោះគោ​ប្រភេទ​នោះ​មាន​ជាតិ​ដែក​គ្រប់​គ្រាន់សម្រាប់​កូន​យើង​អត់ ដើម្បី​បង្ការ​កូន​ម៉ឹម​ទៅ​ស្លេក​ស្លាំង លូត​លាស់​មិន​បាន​ល្អ។

    បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ពាណិជ្ជ កម្រិត​ជាតិ​ដែក​កំណត់​ដោយ​ស្តង់ដារ​កូដិច​អន្តរជាតិ តម្រូវ​ឲ្យ​មាន​យ៉ាង​តិច ២,២៨ មិល្លីក្រាម/១០០ក្រាម សម្រាប់​ផលិត​ផល​ម្សៅ​ទឹកដោះ​លេខ ១ (ទារក​ពេល​កើត ដល់អាយុ ៦ខែ) និង​យ៉ាង​តិច ៤,៧២ មិល្លីក្រាម/១០០ក្រាម សម្រាប់​ផលិត​ផល​ម្សៅ​ទឹកដោះ​លេខ ២ (ទារកអាយុ ៦-១២ ខែ)។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម