backup og meta

ក្រោយចាក់វ៉ាក់សាំង គួរតែឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅភ្លាម ឬទាល់តែកូនក្តៅខ្លួន?

ក្រោយចាក់វ៉ាក់សាំង គួរតែឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅភ្លាម ឬទាល់តែកូនក្តៅខ្លួន?

​គ្រប់​ទារក​ក្រោយ​កើត​មក​ហើយ ទាម​ទារ​ឲ្យ​ចាក់​វ៉ាក់សាំង​ផ្សេងៗ ការពារ​អា​អូន​​ពី​ការ​ឆ្លង​មេរោគ​កើត​ជា​ជំងឺធ្ងន់ធ្ងរ។ ស្រប​ពេល​ដែល​វ៉ាក់សាំង​ការពារ​អា​អូន តែ​វា​ក៏​ផ្ដល់​ផល​ប៉ះពាល់​តិច​តួច​ដល់​អា​អូន​ដែរ ដូច​ក្ដៅខ្លួន​ជា​ដើម។ ​ក្រោយ​ចាក់​វ៉ាក់សាំង យើង​គួរ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​កូនភ្លាម ឬទាល់តែកូនក្តៅខ្លួនទើបឲ្យញ៉ាំថ្នាំ

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា “តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ព្រោះ​មាន​ការ​សិក្សា​ខ្លះ​យល់​ស្រប​ថា​អាច​ឲ្យ​បាន តែ​ខ្លះ​ទៀត​បដិសេធ​នឹង​ការ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​កូនមុន។ ដូច​នេះ​ហើយ ខាង​វិទ្យាសាស្ត្រ​នៅ​ត្រូវ​ការ​សិក្សា​បន្ថែម​ទាក់​ទង​នឹង​បញ្ហា​នេះ”។

ជា​ធម្មតា ក្រោយ​ពេល​ទារក​ចាក់​វ៉ាក់សាំង​ហើយ អា​អូន​នឹង​ធ្វើ​ឲ្យ​ទារក​ចេញ​សញ្ញា​ផល​រំខាន​តិច​តួច​ដូច​ជា៖

១. ក្ដៅ​ខ្លួន ដែល​ជា​សញ្ញា​នៃ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង

២.​ ឈឺ​នៅ​កន្លែង​ចាក់ (ភ្លៅ ស្មា…)

៣. ទារក​មិន​ស្រួល​ខ្លួន

ទោះ​ជា​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ច្បាស់​លាស់​ទាក់​ទង​នឹង​ការ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាមុល មុន​និង​ក្រោយ​ចាក់​វ៉ាក់សាំង​ភ្លាម​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​គួរ​រង់​ចាំ​តាម​ដាន​កម្ដៅ​កូន​សិន ក្នុង​ករណី​កម្ដៅ​ចាប់​ពី ​៣៨​អង្សារសេ ចាំ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​អា​អូន។

បើ​តាម​បទ​ពិសោធន៍​របស់​លោក​ស្រី​វេជ្ជបណ្ឌិត​ផ្ទាល់ ប្រសិន​អា​អូន​នៅ​តែ​ក្ដៅ​ខ្លួន យំរករឿង ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​ញ៉ាំ​ថ្នាំ​ប៉ារ៉ាសេតាមុល​បាន​ដោយ​មិន​ចាំ​បាច់​បារម្ភ​អា​អូន​កើត​បញ្ហា​អ្វី​ទេ ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ថ្នាំ​ទៅ​តាម​ការ​ណែនាំ​ត្រឹម​ត្រូវ​របស់​គ្រូពេទ្យ (ផ្ដល់​ឲ្យ​កូន​១​ដូស) មិន​មែន​ចេះ​តែ​ឲ្យ​កូន​ញ៉ាំ​ទេ។ មួយ​វិញ​ទៀត បើ​អា​អូន​ក្ដៅ​ខ្លួន ៣៧.៥-៣៧.៩អង្សាសេ ម៉ាក់​ប៉ា​អាច​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ​ឲ្យ​អា​អូន​បាន។

បន្ថែម​ពី​លើ​នេះ ការ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង​ដល់​កូន​ដែរ ហើយ​បើ​មាន​ការ​ហើម​កន្លែង​មុខ​ម្ជុល​ចាក់​ថ្នាំ ម៉ាក់​ប៉ា​អាច​យក​កន្សែង​ត្រជាក់​ស្អាត​មាន​អនាម័យ យក​ទៅ​ស្អំ​នៅ​តំបន់​នោះ​បាន។ ម៉ាក់ៗ​ក៏​អាច​បំបៅ​ដោះ​កូន​ដែរ ព្រោះ​ការ​បៅ​ទឹក​ដោះ​ម្ដាយ អាច​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​ដល់​ទារក។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?

ចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ អាចមានផលប៉ះពាល់ទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម