backup og meta

រវាងលាមកអាអូនបៅដោះម្តាយ និងទឹកដោះគោ ខុសគ្នាយ៉ាងម៉េចខ្លះ?

រវាងលាមកអាអូនបៅដោះម្តាយ និងទឹកដោះគោ ខុសគ្នាយ៉ាងម៉េចខ្លះ?

សណ្ឋាន​លាមក​របស់​អា​អូន អាច​ប្រាប់​ឲ្យ​ម៉ាក់​ប៉ា​​ដឹង​ច្រើន​ពី​សុខភាព​របស់​កូន។ លាមក​អា​អូន ក៏​អាច​មាន​សណ្ឋាន​ទៅ​តាម​អាហារ​ដែល​កូន​ញ៉ាំ​ដូច​ជា ទឹក​ដោះ​ម្ដាយ ទឹក​ដោះ​គោ ឬ​អា​ហារ​បំប៉ន​ផ្សេងៗ (ពេល​កូន​ធំ​ទៅៗ)​ ផងដែរ។ ចុះយើង​អាច​បែង​ចែក​ពណ៌ សណ្ឋាន​លាមក​កូន​បៅ​ដោះ​ម្ដាយ និង​បៅ​ទឹក​ដោះ​គោ​យ៉ាង​ម៉េច?

សម្រាយ​ចម្ងល់​មួយ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ទារក​បៅ​ដោះ​ម្ដាយ និង​ទារក​បៅ​ទឹក​ដោះ​គោ ជា​ទូទៅលាមកតែង​មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ។ ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ភាគ​ច្រើន​មាន​លាមក​ពណ៌​លឿងៗ ហើយ​ពេល​កូន​ជុះ​មក​មាន​លក្ខណៈ​ទឹក​ៗ​ស្រដៀង​នឹង​រាក ដែល​ចាស់ៗ​តែង​ហៅ​ថា រមាក ហើយ​ក្លិន​លាមក​អា​អូន​មិន​ស្អុយខ្លាំងទេ។ សម្រាប់​ទារក​ដែល​បៅ​ទឹក​ដោះ​គោ មាន​ពណ៌​លឿង ឬ​ពណ៌​ត្នោត និង​មាន​សភាព​ខាប់​ៗ ស្រដៀង​នឹង​ប៊័រ​សណ្ដែក​ដី (Peanut butter) ហើយ​លាមក​អា​អូន​មាន​ក្លិន​ស្អុយ​ជាង​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ។

លោក​ស្រីវេជ្ជបណ្ឌិត​បន្ត​ថា ចំពោះ​ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ គឺ​អា​អូន​ជុះ​ញឹក​ជាង​អា​អូន​ដែល​បៅ​ទឹក​ដោះ​គោ ដោយ​សារ​តែ​ម៉ូលេគុល​ប្រូតេអ៊ីន​របស់​ទឹក​ដោះ​គោ​ធំ​ជាង​ទឹក​ដោះ​ម្ដាយ​។ ដូច​នេះ​ហើយ ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ងាយ​ស្រួល​រំលាយ​អាហារ​ជាង និង​មិន​ងាយ​ឈឺ​ពោះ ឬ​ហើម​ពោះ​ទេ។

វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ទៀត​ថា ដោយសារ​តែ​លាមក​កូន​មាន​ច្រើន​សណ្ឋាន ហើយ​វា​ក៏​អាច​ប្រាប់​ឲ្យ​យើង​ដឹង​ពី​សុខភាព​កូន​ផង​នោះ ម៉ាក់​ប៉ា​អាច​សម្គាល់ និង​គួរ​យក​អា​អូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​ឃើញ​លាមក​កូន​មាន​លក្ខណៈ​ដូច​ខាង​ក្រោម ព្រោះ​អា​អូន​អាច​ឆ្លង​មេរោគ ឬ​អាលែកហ្សី៖

– រាក​ដែល​មាន​ពណ៌​បៃតង លឿង ឬ​ត្នោត

– រឹងៗ ដូច​គ្រាប់​ក្រួស (កើត​ឡើង​ពេល​អា​អូន​ទល់​លាមក ឬ​ក្រោយ​ញ៉ាំ​របស់​រឹង)

– ឈាម​ក្រហម​ក្នុង​លាមក

– លាមក​ពណ៌​ស ឬ​ប្រផេះ។ល។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉េច​បាន​ស្រីៗ​ពពោះ​ឧស្សាហ៍​ទល់​លាមក មាន​វិធី​អី​​ជួយ​​បាន?

ពិតអត់ ក្មេងបៅទឹកដោះគោ ងាយនឹងទល់លាមកជាងក្មេងបៅដោះម្តាយ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម