បញ្ហាអាចម៍ក្របីលើក្បាលកូនតូចៗមានបញ្ហាអាចម៍ក្របី ពិតជាគួរឲ្យឈឺក្បាលសម្រាប់ម៉ាក់ប៉ាខ្លាំងណាស់។ ដូចនេះហើយបាន ជាម៉ាក់ប៉ាជាច្រើនស្វែងរកមធ្យោបាយកម្ចាត់អាចម៍ក្របីនោះចេញ។
បញ្ហាអាចម៍ក្របីលើក្បាលកូនតូចៗមានបញ្ហាអាចម៍ក្របី ពិតជាគួរឲ្យឈឺក្បាលសម្រាប់ម៉ាក់ប៉ាខ្លាំងណាស់។ ដូចនេះហើយបាន ជាម៉ាក់ប៉ាជាច្រើនស្វែងរកមធ្យោបាយកម្ចាត់អាចម៍ក្របីនោះចេញ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងស្នាមអាចម៍ក្របីនោះ វាគ្មានផលរំខាន ឬធ្វើឲ្យរមាស់ និងឈឺចាប់ចំពោះកូនតូចឡើយទេ។ តែវាបានធ្វើឲ្យបាត់បង់ត្រឹមសោភណភាពកូនប៉ុណ្ណោះឯង ហើយវានឹងចាប់ផ្ដើមធូរស្រាលមកវិញ ទោះជាគ្មានការព្យាបាលក៏ដោយក្នុងរយៈពេល ២-៣ សប្តាហ៍ ឬច្រើនខែបន្ត។

ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបញ្ជាក់ថា ការលាងសក់ និងស្បែកក្បាលរបស់យើងថ្នមៗដោយប្រើសាប៊ូកក់សក់ទារកនោះ អាចជួយការពារកុំឲ្យមានស្នាម អាចម៍ក្រមីថែមទៀត។
មូលហេតុនាំឲ្យក្មេងកើតអាចម៍ក្របីនេះ ព្រោះម៉ាក់ៗមួយចំនួននៅប្រើរបៀបចាស់បុរាណ ដោយយកប្រេងកូឡា ឬប្រេងខ្យល់ ពន្លៃ ឬស្លឹករុក្ខជាតិផ្សេងៗទៅលាបលើបង្ហើយកូន ដើម្បីឲ្យឆាប់រឹង។ ការលាបរបស់អស់ទាំងនោះក៏អាចបណ្ដាល ឲ្យកើតទៅជាផ្សិតផងដែរ។
ការលាបប្រេងកូឡានៅបង្ហើយ មិនត្រឹមតែអាចបង្កជាអាចម៍ក្របីនោះទេ វាថែមទាំងអាចជ្រាបតាមស្បែកចូលទៅក្នុងខួរក្បាល និងធ្វើឲ្យខូចកោសិកាខួរក្បាល។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
28/04/2021
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ