backup og meta

កូនអាយុក្រោម ​៦ ខែ​ ឲ្យ​ញ៉ាំ​ទឹក​ក្រូច​ច្របាច់​ពេល​ទល់​លាមក​បានអត់?

កូនអាយុក្រោម ​៦ ខែ​ ឲ្យ​ញ៉ាំ​ទឹក​ក្រូច​ច្របាច់​ពេល​ទល់​លាមក​បានអត់?

យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ទារក​តូចៗ​ដែល​ទើប​កើត​មក​ទាំង​រាង​កាយ និង​សរីរាង្គ គឺ​នៅ​ខ្ចី​នៅ​ឡើយ។ ជួន​កាល ទោះ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹក​ដោះ​គោ អា​អូន​ងាយ​នឹង​ប្រឈម​បញ្ហា​រាក ឬ​ទល់​លាមក​ជាដើម តែ​បើ​ទារក​តូច មិន​ទាន់​គ្រប់​៦ខែ ពេល​ទល់​លាមក យើង​អាច​ឲ្យ​ញ៉ាំ​ទឹក​ក្រូច​បន្តិច ដើម្បី​សម្រួល​ដល់​អា​អូន​ទេ?

ជា​ធម្មតា ទារក​ដែល​មិន​ទាន់​គ្រប់​៦​ខែ ពេទ្យ​មិន​ណែនាំ​ឲ្យ​អា​អូន​ញ៉ាំ​អ្វី​ផ្សេង ក្រៅ​ពី​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ទេ ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​ទារក​នៅ​ខ្ចី។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្រ្តី។

ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​អា​អូន​មាន​បញ្ហា​ទល់​លាមក យើង​ត្រូវ​មើល​ទៅ​តាម​ទារក​ថា​តើ​អា​អូន​បៅ​ដោះ​ម្ដាយ​សុទ្ធ ឬ​បៅ​ទឹក​ដោះ​គោ។ ម៉្យាង​វិញ​ទៀត ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា អា​អូន​មាន​បញ្ហា​ទល់​លាមក​មែន ឬ​គ្រាន់​តែ​ពិបាក​ជុះ​ចេញ​មក។ បើ​អា​អូន​ធ្លាប់​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ពពែ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ហើយ​កូន​មាន​បញ្ហា​ទល់​លាមក យើង​អាច​ឲ្យ​អា​អូន​ញ៉ាំ​ទឹក​ក្រូច​ច្របាច់ ឬ​ទឹក​ក្រូច​ពោធិ៍សាត់​អ៊ី​នឹង​បាន ដោយ​ត្រូវ​បន្តក់​តិចៗ​ឲ្យ​អា​អូន​ញ៉ាំ ឬ​អាច​ឲ្យ​អា​អូន​ញ៉ាំ​ពី១-២ស្លាប​ព្រា​កាហ្វេ​បាន ដើម្បី​ជួយ​សម្រួល​អាការៈ​អាអូន។

ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត

ប្រ​សិន​បើ​អា​អូន​បៅ​ដោះ​ម្ដាយ​សុទ្ធ​មិន​មាន​លាយ​ឡំ​ជា​មួយ​ទឹក​ដោះ​គោ​ទេ ពេទ្យ​មិន​ណែនាំ​ឲ្យ​ផ្ដល់​ទឹក​ក្រូច ឬ​អ្វី​ផ្សេង​ឲ្យ​អា​អូន​ញ៉ាំ​ទេ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ពោល​គឺ​ថា បើ​អា​អូន​បៅ​ដោះ​ម្ដាយ​ក្ដៀន ពេទ្យ​អាច​ប្រាប់​ឲ្យ​ម៉ាក់​ៗ​បន្ត​បំបៅ​ដោះ​កូន រហូត​ទាល់​អា​អូន​ស្រួល​ឡើង​វិញ។ វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់​ថា ចំពោះ​ការ​បន្តក់​ទឹក​ក្រូច ឲ្យ​អា​អូន​ញ៉ាំ​នោះ វា​មិន​មែន​មាន​ប្រសិទ្ធភាព​គ្រប់​ក្មេង​ទេ មាន​ក្មេង​ខ្លះ​អាច​ជួយ​សម្រួល​បញ្ហា​កូន​បាន ខ្លះ​ទៀត​អាច​កាន់​តែ​ធ្វើ​ទុក្ខ​ឲ្យ​កូន​លើស​ដើម​វិញ។

លោក​បន្ត ក្នុង​ករណី​ដែល​អា​អូន ដាក់​ទឹក​ក្រូច ឬ​បៅ​ដោះ​ម្ដាយ​នៅ​តែ​មាន​បញ្ហា​ទល់​លាមក​ទៀត​នោះ ម៉ាក់​ប៉ា​គួរ​តែ​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ រក​មូល​ហេតុ​ឲ្យ​ច្បាស់​ថា​អា​អូន​ទល់​លាមក​ដោយ​សារ​អ្វី​ឲ្យ​ប្រាកដ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Toddler Constipation. http://www.webmd.com/children/guide/toddler-constipation-causes-treatments#1.

Constipation in toddlers. http://www.babycenter.com/0_constipation-in-toddlers_11419.bc.

When can babies drink water?, https://www.pregnancybirthbaby.org.au/when-can-babies-drink-water#:~:text=If%20your%20baby%20is%20under,their%20breastmilk%20or%20formula%20feeds.

កំណែ​ប្រែបច្ចុប្បន្ន

08/10/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្មេងទល់លាមកមានមូលហេតុច្រើនយ៉ាង មិនមែនតែអាហារទេ

ជួប​បញ្ហាទល់លាមកញឹកញាប់ កុំភ្លេចជ្រើសញ៉ាំអាហារប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម