ក្តីបារម្ភរបស់ម៉ាក់ប៉ា គឺកូនឧស្សាហ៍ទល់លាមក ពេលខ្លះចេះតែឆ្ងល់ កូនញ៉ាំបន្លែដែរ តែម៉េចក៏នៅតែទល់លាមក? បើតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅ Singapore Medical Center កាលណាក្មេងជុះតិចជាង ឬស្មើ២ដង/សប្តាហ៍ ឬលាមកកូនជុះមានទំហំខុសធម្មតា និងរឹងខុសធម្មតា មានន័យថា កូនមានជំងឺទល់លាមក។