backup og meta

រវាងកូនបៅទឹកដោះម្ដាយ និងបៅទឹកដោះគោ មួយណាក្អែញឹកញាប់ជាង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 22, 2020

    រវាងកូនបៅទឹកដោះម្ដាយ និងបៅទឹកដោះគោ មួយណាក្អែញឹកញាប់ជាង?

    ក្រោយ​កូន​បៅ​រួច​មាន​អាការៈ​ក្អែ គឺជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​យើង​ជា​អាណាព្យាបាល ហើយ​ក្នុង​នោះ​អ្នក​ដែល​ឲ្យ​កូន​បៅ​ម្សៅ​ទឹកដោះ​គោ​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ច្រើន រហូត​មាន​សំណួរ​សួរ​ថា ររវាង​កូន​បៅ​ទឹកដោះ​ម្ដាយ និង​បៅ​ទឹកដោះគោ មួយ​ណា​ក្អែ​ញឹក​ញាប់​ជាង?

    ចំពោះ​បញ្ហា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ​បាន​បកស្រាយ​ថា បញ្ហា​បែប​នោះ​មិន​ត្រឹមត្រូវ ១០០ ភាគរយ​ឡើយ។ ប៉ុន្តែ​នៅ​ក្នុង​ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​សម្បូរ​បែបដែល​ល្អ​ចំពោះ​កូន​ពិត​មែន ហើយ​ពេល​កូន​បៅ​ទៅ​មិន​សូវ​មាន​បញ្ហា​ក្អែច្រើន​ ដូច​ករណី​កូន​បៅ​ទឹក​ដោះ​គោ​មែន។

    លោក​បន្ត​ទៀត​ថា ដោយសារ​តែ​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោមានជាតិស្ករដែលមិនងាយបំបែកបានល្អ ដូចនេះ​វា​ងាយ​នឹង​ធ្វើឲ្យ​មាន​សញ្ញា​ក្អែ​ផង ហើយ​ងាយ​នឹង​ធ្វើឲ្យ​មាន​ខ្យល់​ក្នុង​ក្រពះ-ពោះវៀន​កូន​តូច​ផង ជា​កត្តា​រុញ​ឲ្យ​ទឹក​ដោះ​ចេញ​មក​ក្រៅ​វិញ​ច្រើន​ជាងកូន​បៅ​ទឹកដោះម្តាយ។

    វេជ្ជបណ្ឌិត​បម្រើការ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​រូប​នោះ​បន្ថែម​ថា ទឹកដោះ​ម្ដាយ​ងាយ​ក្នុង​ការ​បឺតស្រូប ហើយ​គ្មាន​ប្រតិកម្ម។ ដូចនេះ​ហើយ​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ក្អែ​នោះ​បាន​មួយ​កម្រិត​ដូច​គ្នា។ ដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​ឲ្យ​បាន​យ៉ាង​ហោចណាស់​រយៈពេល ៦ ខែ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម