backup og meta

មិនចង់ឲ្យអាអូនបៅហើយក្អែ គួរសម្គាល់កត្តាបង្កសំខាន់ ៣ និងតិចនិកកាត់បន្ថយអាការៈលើកូន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 14, 2020

    មិនចង់ឲ្យអាអូនបៅហើយក្អែ គួរសម្គាល់កត្តាបង្កសំខាន់ ៣ និងតិចនិកកាត់បន្ថយអាការៈលើកូន​

    រឿង​ទារក​ក្អែ​ទឹក​ដោះ​ក្រោយ​បៅ​រួច​ជា​បញ្ហា​ធម្មតា​ដែល​ទារក​ភាគ​ច្រើន​ជួប​ប្រទះ​ញឹក​ញាប់។ ម៉ាក់ប៉ា​មិន​ចាំ​បាច់​បារម្ភ ព្រោះ​វា​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ តែ​យើង​គួរ​ចៀសវាង​មូល​ហេតុ​បង្ក​ទាំង​ប៉ុន្មាន​នេះ បើ​ចង់​ឲ្យ​កូន​លែង​មាន​បញ្ហា​ក្អែ​ទឹក​ដោះ​ចេញ​មក​វិញ។

    មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ក្អែ​ទឹក​ដោះ​ជា​បញ្ហា​ដែល​តែង​តែ​កើត​មាន​លើ​ទារក និង​កុមារ​តូចៗ ហើយ​ក៏​ជា​កង្វល់​របស់​ម៉ាក់ប៉ា​ភាគ​ច្រើន​ដែរ។ ជា​ទូទៅ យើង​ឃើញ​ថា​នៅ​សប្ដាហ៍២-៣ ក្រោយ​កើត កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​កូនៗ​មាន​អាយុ ៤-៥ ខែ ហើយ​ភាគ​ច្រើន​បាត់​ទៅ​វិញ​រវាង ៩​-១២​ខែ។ កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​អា​អូន​ក្អែ​នោះ​គឺ៖

    ទី១. ឲ្យ​កូន​បៅ​លើស​ចំនួន​ជ្រុល

    ទី២. បំបៅ​កូន​មិន​ត្រឹម​ត្រូវ ឬ​ធ្វើ​ឲ្យ​កូន​លេប​ខ្យល់​ចូល​ពោះ​ច្រើន

    ទី៣. កូន​យំ​ខ្លាំង ឬ​ពេល​កូន​ក្អក

    មាន​វិធី​ណា​ជួយ​កូន​កុំ​ឲ្យ​ក្អែ​ទឹក​ដោះ​ចេញ​មក​វិញ​អត់?

    បញ្ហា​កូន​ក្អែ​នេះ យើង​អាច​កាត់​បន្ថយ ឬ​ជួយ​កូន​ឲ្យ​ក្អែ​ចេញ​មក​បាន​ដូច​ជា៖

    – បំបៅ​ដោះ​កូន (បៅ​ដោះ​ម្ដាយ​កាត់​បន្ថយ​ក្អែ ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះគោ)

    – លើក​កូន​បញ្ឈរ​ ១០-១៥​នាទី ក្រោយ​ពេល​បៅ​ហើយ

    – បំបៅ​កូន​ញឹក​ញាប់ តែ​ក្នុង​បរិមាណ​តិចៗ

    – ចៀស​វាង​ស្លៀក​ខោ​ទឹក​នោម ឬ​សម្លៀក​បំពាក់​រឹប​តឹង​ពេក​ឲ្យ​កូន

    – ពន្យារ​ពេល​ម៉ោង​សម្រាប់​លេង​ឲ្យ​បាន​យូរ ក្រោយ​បៅ​រួច

    – ប្ដូរ​ក្បាល​ដោះ បើ​កូន​បៅ​ទឹក​ដោះ​គោ

    – ផ្លាស់​ប្ដូរ​របប​អាហារ​មួយ​ចំនួន​សម្រាប់​ម៉ាក់ៗ​បំ​បៅ​ដោះ​កូន (ចៀស​វាង​អាហារ​មាន​ជាតិ​ជូរ និង​ជាតិ​កាហ្វេអ៊ីន​ដូច​ជា ក្រូចឆ្មារ ក្រូច ប៉េងប៉ោះ កាហ្វេ តែ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។)

    តិចនិក​ក្នុង​ការ​ជួយ​កូន​កុំ​ឲ្យ​ក្អែ​ខាង​លើ​នេះ មិន​ត្រឹម​តែ​អាច​ជួយ​ដល់​បញ្ហា​ក្អែ​ទេ តែ​ក៏​អាច​ជួយ​ដល់​បញ្ហា​ទល់​ខ្យល់ និង​ចុក​ឆ្អល់​ពោះ​នៅ​លើ​កូន​ៗ​បាន​ផង​ដែរ។ បញ្ហា​ដែល​កូន​ក្អែ​ភាគ​ច្រើន​មិន​មាន​បង្ក​ឡើង​ពី​ជំងឺ​អ្វី​នោះ ហើយ​វា​ក៏​មិន​បង្ក​ផល​ពិបាក​ដល់​ការ​លូតលាស់​របស់​កូន​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម