backup og meta

ធ្លាប់ឆ្ងល់អត់ ម៉េចបានក្មេងខ្លះស្រលាញ់ភួយ ឬតុក្កតាបាត់មិនបានសោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 08, 2020

    ធ្លាប់ឆ្ងល់អត់ ម៉េចបានក្មេងខ្លះស្រលាញ់ភួយ ឬតុក្កតាបាត់មិនបានសោះ?

    សម្រាប់​ម៉ាក់​ៗ​ដែល​មាន​កូន ហើយ​ចូល​ចិត្ត​អ្វី​មួយ​ជាពិសេស​ដូចជា​ភួយ កន្សែង ឬ​តុក្កតា ហើយ​មិន​អាច​បាត់​បាន​សោះ តែងឆ្ងល់ថានោះ​មក​ពីមូលហេតុ​អ្វី​ទៅ។

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា បញ្ហា​កូន​ស្រលាញ់​អ្វី​មួយ​បាត់​មិន​បាន​នោះ​ភាគច្រើន​កើត​ឡើង​លើ​គ្រួសារ​ណា​ដែល​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ច្រើន​ជាង​អ្នក​ឲ្យ​កូន​បៅ​ទឹក​ដោះ​ម្ដាយ។

    លោក​បន្ត​ថា កាល​ណា​កូន​បៅ​ទឹក​ដោះ​គោ​មិន​សូវ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ម្ដាយ​ឡើយ ជា​ពិសេស​អ្នក​មាន​មេដោះ​ចាំ​ថែ​ទាំ កូន​អាច​ទៅ​ស្និទ្ធស្នាល​ជាង​សាច់​ឈាម​ខ្លួនឯង ព្រោះ​កាល​គេ​នៅ​តូច​ពេល​បើក​ភ្នែក​ឡើង​ឃើញ​នរណា​នៅ​ក្បែរ ស្រលាញ់ ថ្នាក់​ថ្នម​បំបៅ​ទឹក​ដោះ និង​បញ្ចុក​ចំណី​អាហារ គេ​ក៏​ស្រលាញ់​អ្នក​នោះ​ហើយ។

    ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​កាល់មែត​រូប​នោះ​បន្ថែម​ទៀត​ថា ពេល​បំបៅ​ដោះ​កូន ប៉ះ​ស្បែក​នឹង​ស្បែក ហើយ​ម្ដាយ​ឱប​ក្រសោប​កូន​ជាប់ កែវ​ភ្នែក​បាញ់​សម្លឹង​រក​គ្នា​ជាប់ ទើប​ធ្វើឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ និង​ស្និទ្ធស្នាល។ ចំណែក​កូន​បៅ​កូន​មើល​មុខ​ម្ដាយ​អត់​ឃើញ​ទេ ឃើញ​តែ​កំប៉ុង​ទឹក​ដោះ​គោ ហើយ​ឲ្យ​តុក្កតា​នៅ​ក្បែរ ឬ​ដណ្ដប់​ភួយ​រហូត ដូចនេះ​គិត​ថា​របស់​អស់​ទាំង​នោះ ជា​អ្នក​ជិត​ស្និទ្ធ​នឹង​គេ ក៏​ស្រលាញ់​មិន​អាច​ខ្វះ​បាន។

    លោក​បន្ថែម​ទៀត​ថា ដោយសារ​តែ​ម៉ាក់​ប៉ា​ខ្លះ​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​នៅ​ក្បែរ​យូរ ដូចនេះ​ហើយ​ឆុង​តែ​ទឹក​ដោះ​គោ​រួច ក៏​ទុក​ឲ្យ​កូន​នៅ​ជាមួយ​របស់​អស់​ទាំង​នោះ។ បើ​សង្កេត​ទៅ​កូន​ខ្លះ​ពេល​បៅ​ទឹក​ដោះ​គោ​បណ្ដើរ​លេង​ភួយបណ្ដើរ​ ច្បិច​ចុង​ថើប​បណ្ដើរ ព្រោះ​ក្មេង​តូច​ប្រៀប​ដូច​ក្រដាស​ស​ស្អាត កាលណា​ឃើញ​អ្វី ដិតដាម​ជាប់​ខួរ​ក្បាល។

    ដូចនេះ​ជម្រើស​ល្អ​គួរតែ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់ ៦ ខែ ហើយ​បើ​រវល់​អាច​បន្ថែម​ដោយ​ទឹក​ដោះ​គោ និង​ព្យាយាម​ជជែក​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន នៅ​ក្បែរ និង​កុំឲ្យ​កូន​មាន​អារម្មណ៍​ឯការ រហូត​យក​របស់​ដទៃ​មក​ធ្វើ​ជា​សមាជិក​គ្រួសារ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម