backup og meta

កូនក្តៀនច្រើនថ្ងៃ ឆាប់នាំទៅពេទ្យ ប្រយ័ត្នខូចពោះវៀន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 17, 2021

    កូនក្តៀនច្រើនថ្ងៃ ឆាប់នាំទៅពេទ្យ  ប្រយ័ត្នខូចពោះវៀន

    បញ្ហា​ទល់​លាមក​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ បើ​ទោះ​ជា​ទារក​មិន​ទាន់​បាន​ទទួល​របប​អាហារ​ក៏​ចៀស​មិន​ផុត​ពី​បញ្ហា​នេះ​ដែរ។ ចំពោះ​អ្នក​មាន​កូន​តូច ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង ព្រោះ​គ្រូពេទ្យ​ថា បើ​ទុក​យូរ​ៗ​រហូត ១ សប្ដាហ៍​បាន​ជុះ​ម្ដង អាច​រលាក​ពោះ​វៀន។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា សម្រាប់​កូន​តូច​មិន​ថា​បៅ​ដោះ​ម៉ាក់​ៗ ឬ​ទឹក​ដោះ​គោ​សុទ្ធតែង​ជួប​ប្រទះ​ជំងឺ​ទល់​លាមក​នេះ​ដូច​គ្នា។ កូន​ដែល​បៅ​ដោះ​ម៉ាក់ ហើយ​ទល់​លាមក​ អាចមកពី​​ញ៉ាំ​អាហារ​ក្រៀមក្រោះ មិន​សូវ​សម្បូរ​ជីវជាតិ និង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ម៉ាក់​ៗ​ផឹក​ទឹក​តិច ទើប​កូន​ម៉ឹម​ដោះ​ទៅ​មាន​បញ្ហា​ទល់​លាមក។

    កូនទល់លាមក

    ពោះវៀនលូនចូលគ្នាចំណែក​កូន​បៅ​ទឹក​ដោះ​គោ​វិញ អាច​មកពី​ទឹក​ដោះ​គោ​ខ្លះ​មិន​សម​ស្រប​ទៅ​នឹង​ពោះ​វៀន​របស់​ក្មេង ដូច្នេះ​បើ​កូន​ក្ដៀន​ដោយសារ​ទឹកដោះគោ គួរតែ​ប្ដូរ​ប្រភេទ​ទឹក​ដោះ​គោ​នោះ​ចេញ។ រីឯ​កូន​ដែល​ចេះ​ញ៉ាំ​អាហារ​វិញ អាច​មកពី​របប​អាហារ​គ្មាន​បន្លែ ឬ​ផ្លែឈើ​ជាតិ​កាក​សរសៃ និង​មិន​បាន​ផឹក​ទឹក​គ្រប់គ្រាន់ ហើយ​មួយ​វិញ​ទៀត​ក៏​អាច​មកពី​កូន​មាន​បញ្ហា​ខ្សោយ​ពោះវៀន​ដែរ ទើប​ញ៉ាំ​អ្វី​ទៅ​ងាយ​នឹង​ក្ដៀន។

    វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​យើង​បណ្ដោយ​ឲ្យ​កូន​ទល់​លាមក​ញឹកញាប់​ពេក នាំឲ្យ​រលាក​ពោះ​វៀន ព្រោះ​លាមក​ដែល​ស្ទះ​នោះ​ក្ដៅ យូរៗទៅខូចពោះវៀន និងមិន​មានឈាមចិញ្ចឹមគ្រប់គ្រាន់ ហើយ​កាលណាមិនការជុះយូរធ្វើមានការប្រមូលផ្តុំមេរោគច្រើន។ ការ​រលាក​ញឹកញាប់ ក៏​បណ្ដាលឲ្យស្ទះសរសៃឈាមសុទ្ធតែប្រឈមនឹងការខូចពោះវៀនដោយសារមិនមានឈាមចិញ្ចឹមគ្រប់គា្រន់ រហូត​ត្រូវ​កាត់​ចេញ ព្រោះ​ពោះវៀន​រង​ការ​រលាក​រ៉ាំរ៉ៃ​ខ្លាំង​ពេក ហើយ​បើ​បន្ត​ទុក​អាច​កាន់តែ​គ្រោះថ្នាក់​រហូត​ធ្លាក់​ឈាម​ខ្លាំង ពេល​ប្រឹង​ជុះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម