backup og meta

២ ចំណុចសំខាន់ ជួយប្រព័ន្ធការពាររាងកាយកូនតូចរឹងមាំ ជំងឺផ្សេងៗកម្រមកបៀតបៀន

យើង​ហើយ​ថា ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេងៗ​ខ្សោយ​ខ្លាំង​ណាស់ ងាយ​នឹង​រង​ការ​វាយ​លុក​ពី​ពពួក​បាក់តេរី ឬ​មេរោគ​ផ្សេងៗ ដែល​នេះ​ជា​ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា​ទាំង​អស់។ តើ​ត្រូវ​ធ្វើ​ម៉េច​ខ្លះដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​កូន​រឹងមាំ មិន​សូវ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ?

បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ អ៊ុន យូ ឆ្លើយ​តប​ថា ដើម្បី​ឲ្យ​ទារក ឬ​កុមារ​មាន​ប្រព័ន្ធ​កាពារ​បាន​ល្អ អាច​ប្រឆាំង​ជាមួយ​មេរោគ​ផង និង​ដើម្បី​សម្រួល​ដល់​ការ​លូតលាស់​នៃ​រាង​កាយ បញ្ញា​ស្មារតី​ផង ទី១ ត្រូវ​ឲ្យ​ម៉ឹម​ទឹកដោះ​ម្តាយ ព្រោះ​​ទឹកដោះ​ម្តាយ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម វីតាមីន សារធាតុ​រ៉ែ​ផ្សេងៗ មាន​ទាំង​ព្រីបាយអូទិក ប្រូបាយអូទិក មីក្រូបាយអូតា ដែល​អាច​បង្កើន និង​ជំរុញ​ឲ្យ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ល្អ។

ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​បារាំង និង​កូរ៉េ​រូប​នេះ​បាន​លើក​ឡើងថា ទឹកដោះ​ដំបូង​ល្អ​បំផុត​សម្រាប់​ទារក ដោយសារ​តែ​វា​មាន​ប្រព័ន្ធ​ការពារ​ចេញ​ពី​ម្តាយ​មក អាច​ការពារ​ក្មេង​ពី​ជំងឺ​មួយ​ចំនួន​ធំ ទម្រាំ​ដល់​វ័យ​មួយ​ដែល​អង់ទីករ​ដែល​បាន​ពី​ម្តាយ​នោះ​សាប​រលាប​ទៅ​ម្តង​បន្តិចៗ។

បន្ថែម​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ទី ២ លោក​វេជ្ជបណ្ឌិត​​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​មុខ​ទៅ​តាម​កម្មវិធី​ជាតិ ឬ​ក៏​ចាក់​វ៉ាក់សាំង​បន្ថែម​ផ្សេង​ទៀត​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​កាពារ​របស់​កូន​កាន់​តែ​មាំ​ទៅៗ។

វេជ្ជបណ្ឌិត អ៊ុន យូ
វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ

យោង​តាមអង្គការ​សុខភាព​ពិភព​លោក (WHO) ក្មេង​ដែល​បៅ​​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ធាត់​ជ្រុល ជំងឺ​ហឺត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី២។ ក្រៅ​ពី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សំខាន់ៗ​ទាំង​ ៤ ​មុខ​នេះ ការ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​ម្តាយ អាច​កាត់​បន្ថយ​ជំងឺ​រាករូស ជំងឺ​ផ្លូវ​ដង្ហើម ឯ​បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ និង​ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ ដែល​បី​ថ្នាក់​ថ្នម​ពេល​បំបៅ​ម្តងៗ។

ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​ភ្លាមៗបាន​ប្រហែល ២០%។ ចំណែក​ឯ​កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/11/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ទារកអាយុក្រោម ៦ ខែ គួរបន្តក់ទឹកឲ្យញ៉ាំអត់?

ប្រយ័ត្នទាំងអស់គ្នា! ខែត្រជាក់ ទារក កុមារ និងមនុស្សចាស់ច្រើនកើតជំងឺទាំងនេះ


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ដេត ធន្នី បាន​ធ្វើ​បច្ចុប្បន្នភាព 26/11/2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម