backup og meta

ទារកអាយុក្រោម ៦ ខែ គួរបន្តក់ទឹកឲ្យញ៉ាំអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 25, 2020

    ទារកអាយុក្រោម ៦ ខែ គួរបន្តក់ទឹកឲ្យញ៉ាំអត់?

    ការ​បន្តក់​ទឹក​ឲ្យ​កូន​តូច អាយុ​ក្រោម ៦ខែ ញ៉ាំ នៅ​តែ​មាន​មតិ​ផ្ទុយ​គ្នា​នៅ​ឡើយ ដោយ​អ្នក​ខ្លះ​មិន​គួរ​កូន​ញ៉ាំ​នោះ​ទេ ឯ​ខ្លះ​ទៀត​ថា បើ​មិន​ញ៉ាំ​ទឹក​សោះ មិន​កើត​ទេ កូន​អាច​ខះ​ក។

    បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ទារក​ដែល​ម៉ឹម​ដោះ​ម្តាយ មិន​ត្រូវ​ផ្តល់​ទឹក​ឲ្យ​ញ៉ាំ​នោះ​ទេ។ ចំពោះ​ហេតុ​ផល​ដែល​យើង​មិន​គួរ​ផ្តល់​ទឹក​ឲ្យ​កូន​បំបៅ​ដោះ​អាយុ ក្រោម ៦ខែ ​ទោះ​ជា​អាកាស​ធាតុ​ក្តៅ​បែប​ណា ដោយសារ​តែ​ការ​បន្តក់​ទឹក​ឲ្យ​កូន​តូច​ញ៉ាំ អាច​ធ្វើ​ឲ្យ​ពួក​គេ​រាករូស និង​ប្រឈម​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ។ ទឹក​អាច​មិន​ស្អាត និង​ធ្វើ​ឲ្យ​ទារក​ងាយ​ឆ្លង​រោគ ម្យ៉ាង​វិញ​ទៀត ការ​ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​បៅ​ដោះ​ម្តាយ​តិច មិន​ចង់​បៅ ឬ​ឈប់​បៅ​តែ​ម្តង ធ្វើ​ឲ្យប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​​ធ្ងន់ធ្ងរ។

    ក្នុង​នោះ​អង្គការ​សុខភាព​ពិភពលោក​បាន​បន្ថែម​ថា ប្រសិន​ម្តាយ​ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ​ជំនួសទឹ​កដោះ​ កូន​លែង​ចង់​បៅ អាច​ធ្វើ​ឲ្យ​ម្តាយ​មាន​ទឹក​ដោះ​តិច មានន័យថា ការ​ផលិត​ទឹក​ដោះ​កាន់​តែ​ថយទៅៗ។

    ចុះបើកូនស្រេកទឹកធ្វើម៉េច? លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​ផ្នែក​អាហារូបត្ថម្ភ បាន​ពន្យល់​ថា តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០% ឯណោះ ហើយ​មាន​ផ្ទុក​រាល់​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​ទារក​ត្រូវ​ការ ដូច្នេះ​ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ មិន​ចាំបាច់​បន្ថែម​អាហារ ទឹក ឬ​ភេសជ្ជៈ​ដល់​អាអូន​នោះ​ទេ ចាប់​ពេល​កើត រហូត​ដល់​​អាយុ បាន ៦ខែ ឲ្យ​តែ​កូន​ម៉ឹមដោះ​​មួយ​មុខ​ប៉ុណ្ណោះ ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ ឬក៏​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្តី។

    “ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ដែល​ទារក​ត្រូវការ អ៊ីចឹង​ម្តាយ​មិន​ចាំបាច់​ផ្តល់​ទឹក​បន្ថែម​ឲ្យ​កូន​​ទៀត​ទេ អំឡុង ៦ ខែ​ដំបូង បើ​គិត​ថា​កូន​ស្រេច​ទឹក អាចឲ្យ​បៅ​ដោះ​ជំនួស​បាន” លោក​ជំទាវ​វេជ្ជបណ្ឌិត បញ្ជាក់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម