backup og meta

ម៉ាក់ៗដឹងអត់ ការធ្វើតេស្តឈាមទារកទើបកើត អាចជួយអាអូនផុតពីពិការភាព

ម៉ាក់ៗដឹងអត់ ការធ្វើតេស្តឈាមទារកទើបកើត អាចជួយអាអូនផុតពីពិការភាព

ក្រោយ​ពេល​សម្រាល​មក​ហើយ ទារក​ទើប​កើត​នឹង​ត្រូវ​យក​មក​ឲ្យ​ម៉ាក់​ប៉ា​ឱប​ស្បែក​នឹង​ស្បែក​សិន បន្ទាប់​ខាង​ក្រុម​គ្រូពេទ្យ​យក​អា​អូន​ទៅ​សម្អាត និង​ពិនិត្យ​មើល​សុខភាព​ទូទៅ​របស់​អា​អូន។ ក្នុង​នោះ វិធី​សាស្ត្រ​មួយ​ដែល​អាច​ពិនិត្យ​ដឹង​ថា ទារក​ទើប​នឹង​កើត​អាច​មាន​បញ្ហា​សុខភាព​ឬ​អត់​នោះ គឺ​ខាង​គ្រូពេទ្យ​ត្រូវ​ធ្វើ​តេស្តឈាម​អា​អូន​ដោយ​ការ​​ជោះ​កែង​ជើង។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា តេស្ត​ជោះ​កែង​ជើង​ទារក ជា​វិធី​សាស្ត្រ​សាមញ្ញ និង​មាន​សារៈសំខាន់​មួយ ដើម្បី​រក​ជំងឺ​កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត​ពី​កំណើត​របស់​ទារក​ទើប​នឹង​កើត។ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ថា​កូន​ឈឺ​ទេ ព្រោះ​ការ​ធ្វើ​តេស្ត​ឈាម​នេះ មិន​បង្ក​ភាព​ឈឺ​ចាប់​ដល់​ទារក ហើយ​តាម​រយៈ​ការ​ពិនិត្យ​ដ៏​សាមញ្ញ​នេះ ទារក​អាច​រួច​ផុត​​ពី ពិការ​ភាព​កាយ​សម្បទា និង​ស្មារតី។

នៅ​ពេល​អា​អូន​ទើប​នឹង​កើត​មាន​អាយុ​ចាប់​ពី​ ៤៨-៧២​ម៉ោង ជា​ពេល​ដែល​ការ​ធ្វើ​តេស្ត​ឈាម​ទារក​មាន​ប្រសិទ្ធភាព​ខ្ពស់។ ការ​ធ្វើ​តេស្ត​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជំងឺ​កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​តែ​តាម​រយៈ​ការ​យក​ឈាម​ទារក​ទៅ​ពិនិត្យ​មើល ព្រោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ស្ដែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់​ពី​ ៣សប្ដាហ៍-១ខែ ហើយ​រោគ​សញ្ញា​នោះ​ក៏​មាន​ចេញ​ឲ្យ​ដែល​អាច​ធ្វើ​ឲ្យ​គ្រូពេទ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក​ច្បាស់។

ជា​ទូទៅ ក្រោយ​ពេល​តេស្ត​យក​ឈាម​អា​អូន​រួច​រាល់ លទ្ធផល​អាច​ចេញ​មក​ក្នុង​រយៈ​ពេល​៥​ថ្ងៃ ហើយ​លទ្ធផល​នឹង​ចេញ​ជា​វិជ្ជមាន និង​អវិជ្ជមាន មាន​ន័យ​ថា៖

លទ្ធផល​វិជ្ជមាន៖ ទារក​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ខ្ពស់

លទ្ធផល​អវិជ្ជមាន៖ ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ទេ

ក្នុង​ករណី​ដែល​លទ្ធផល​តេស្ត​ឈាម​អា​អូន​ចេញ​មក​វិជ្ជមាន ក្រុម​គ្រូពេទ្យ​នឹង​ត្រូវ​ធ្វើ​តេស្ត​ម្ដង​ទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្តជា​លើក​ទីពីរ និង​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ បើ​អា​អូន​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល ភាគ​រយ​នៃ​ការ​ពិការ​កាយ​សម្បទា និង​ប្រាជ្ញា​ស្មារតី​នឹង​ចុះ​ទាប ប៉ុន្តែ​បើ​សិន​ជា​ហួស​ពេល​ក្នុង​ការ​ព្យាបាល​នោះ អា​អូន​ច្បាស់​ជា​ត្រូវ​ប្រឈម​នឹង​ពិការភាព​ផ្នែក​កាយ​សម្បទា និង​ស្មារតី​ខ្លាំង​មិន​ខាន។

តេស្តជោះកែងជើង

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/01/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

លម្អិតពីបច្ចេកទេស និងអត្ថប្រយោជន៍ នៃតេស្តជោះកែងជើងទារកទើបកើត

តេស្តជោះកែងជើងទារកអាយុប៉ុន្មានទើបមានប្រសិទ្ធភាពខ្ពស់ រកឃើញជំងឺពីកំណើត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម