backup og meta

លម្អិតពីបច្ចេកទេស និងអត្ថប្រយោជន៍ នៃតេស្តជោះកែងជើងទារកទើបកើត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 20, 2020

    លម្អិតពីបច្ចេកទេស និងអត្ថប្រយោជន៍ នៃតេស្តជោះកែងជើងទារកទើបកើត

    ទារក​ទើប​កើត​មួយ​ចំនួន​បាន​ធ្វើ​តេស្ត​ជោះ​កែង​ជើង ខណៈ​មួយ​ចំនួន​ទៀត​មិន​បាន​ធ្វើ​តេស្ត​ឈាម​ប្រភេទ​នេះ​ឡើយ។ អ៊ីចឹង​ទើប​នេះ Hello គ្រូពេទ្យ នឹង​លម្អិត​ពី​បច្ចេកទេស និង​អត្ថប្រយោជន៍​នៃ​តេស្ត​ជួស​កែង​ជើង​ទារក​ទើប​កើត ដើម្បី​ឲ្យ​ម៉ាក់​ប៉ា​បាន​ដឹង។

    ១. អ្វី​ទៅ​ជា​តេស្ត​ជោះ​កែង​ជើង?

    ជា​ការ​ធ្វើ​តេស្ត​ឈាម​តាម​រយៈ​ការ​ជួស​កែង​​ជើង​ទារក ដោយ​ប្រើ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ គឺ​យក​ឈាម ១-២ តំណក់​ពី​កែង​ជើង​ទារក ដោយ​មិន​​មាន​ការ​ឈឺចាប់ ដើម្បី​រក​ជំងឺមេតាបូលិក​​ពី​កំណើត នេះ​បើ​តាម​ការ​ពន្យល់នៅ​លើ​ផេក​ហ្វេសប៊ុក​មន្ទីរពេទ្យ​កាល់ម៉ែត។

    ២. ទារក​ត្រូវ​តេស្ត​ជោះ​កែង​ជើង​​នៅ​ពេល​ណា?

    ការ​ធ្វើ​តេស្ត​ជួស​កែង​ជើង​មាន​ប្រសិទ្ធភាព​ល្អ គឺ​ធ្វើ​នៅ​ចន្លោះ​ទារក​មាន​អាយុ​ចាប់​ពី ៤៨-៧២ ម៉ោង ក្រោយ​កើត។ ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​វិធីសាស្ត្រ​សាមញ្ញ​មួយ​នេះ គឺ​យក​ឈាម​ពី​ការ​ជួស​កែង​ជើង​ទារក ១-២ ដំណក់​ទៅ​ផ្តិត​លើ​ក្រដាស។ ក្រដាស​តេស្ត​ត្រូវ​ទុក​ដាក់​ឲ្យ​បាន​ល្អ​រយៈពេល ២៤ ម៉ោង ឲ្យ​ស្ងួត រួច​យក​ទៅ​ដាក់​នៅ​មន្ទីរ​ពិសោធន៍​ដើម្បី​ពិនិត្យ​មើល។

    ៣. អត្ថ​ប្រយោជន៍​នៃ​តេស្ត​ជោះ​កែង​ជើង?

    ការ​ធ្វើ​​តេស្ត​នេះ​ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ទៅ​ជា​បញ្ញា​ខ្សោយ រាងកាយ​ក្រិន ឬ​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បើ​ព្យាបាល​មិន​ទាន់​ពេលវេលា។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ស្តែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់​ពី ៣ សប្តាហ៍ ទៅ ១ខែ ហើយ​រោគ​សញ្ញា​នោះ​ក៏​មាន​ចេញ​ឲ្យ​ច្បាស់​ដែល​អាចឲ្យ​គ្រូពេទ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក។

    ៤. ពេល​ណា​ដឹង​លទ្ធផល?

    ការ​ធ្វើ​តេស្ត​ជួស​កែង​ជើង​ទារក លទ្ធផល​អាច​ដឹង​ក្នុង​រយៈពេល ៥ ថ្ងៃ ចំពោះ​លទ្ធផល​វិជ្ជមាន មាន​ន័យថា ទារក​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ខ្ពស់ ឯ​លទ្ធផល​អវិជ្ជមាន មាន​ន័យថា​ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ទេ។ បើ​លទ្ធផល​តេស្ត​បង្ហាញ​ថា វិជ្ជមាន​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ម្តង​ទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្ត​ជា​លើក​ទី២ និង​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ ការ​ព្យាបាល​ជំងឺ​មេតាបូលិក​មាន​រយៈពេល​យូរ ហើយ​ការ​តាមដាន​ក៏​ដូច​គ្នា​ដែរ ដែល​ជា​លទ្ធផល​អាច​មាន​ប្រាជ្ញា​ស្មារតី​ឆ្លាតវៃ​ដូច​ធម្មតា។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម