backup og meta

​ប្រេង​ល្ង​គ្រោះ​ថ្នាក់​​​សម្រាប់​ទារក​? អាច​ញ៉ាំ​បាន​នៅ​អាយុ​ប៉ុន្មាន​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19, 2021

    ​ប្រេង​ល្ង​គ្រោះ​ថ្នាក់​​​សម្រាប់​ទារក​? អាច​ញ៉ាំ​បាន​នៅ​អាយុ​ប៉ុន្មាន​?

    ជា​ទូ​ទៅ​ ប្រេង​ល្ង​អាច​មាន​សុវត្ថិភាព​សម្រាប់​ទារក​មួយ​ចំនួន​ ហើយ​វា​ថែម​ទាំង​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ នៅ​ពេល​ដែល​យើង​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ដែល​មាន​តុល្យភាព​។​ ប្រេង​ប្រភេទ​នេះ​ អាច​ប្រើប្រាស់​បាន​ជា​ច្រើន​បែប​ និង​ងាយស្រួល​ក្នុង​ការ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​ទារក​។​

    ប៉ា​ម៉ាក់​គួរ​ឲ្យ​អា​អូន​ញ៉ាំ​នៅ​ពេល​ណា​?

    ​​ជា​ធម្មតា​ ទារក​ចាប់​ពី​អាយុ​៦​ខែ​ឡើង​ គឺ​អាច​ញ៉ាំ​ប្រេង​ល្ង​បាន​ហើយ​ ប៉ុន្តែ​អ្នក​ជំនាញ​ខ្លះ​ បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​រង់ចាំ​ដល់​អា​អូន​អាយុ​បាន​មួយ​ឆ្នាំ​សិន​ ពី​ព្រោះ​​​ប្រព័ន្ធ​​រំលាយ​អាហារ​របស់​ទារក​ អាច​នឹង​មិន​ទាន់​ទទួល​យក​បាន​នៅ​ឡើយ​។​ យ៉ាង​ណា​មិញ​ ប្រេង​ល្ង​អាច​​​មាន​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ ដូច្នេះ​ហើយ​ មុន​អាយុ​៦​ខែ​ ទារក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា​បាន​ ប្រសិនបើ​ម៉ាក់​ៗ​បញ្ចូល​ប្រេង​ល្ង​ទៅ​ក្នុង​របប​​អាហារ​ប្រចាំ​ថ្ងៃ​។

    អាលែកហ្ស៊ី

    ប្រសិនបើ​ទារក​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ ឬ​មាន​សមាជិក​ក្នុង​គ្រួសារ​ដែល​អាលែកហ្ស៊ី​ជាមួយ​នឹង​ប្រេង​ល្ង ចូរ​​ជៀសវាង​បញ្ចូល​ប្រេង​ល្ង​ទៅ​ក្នុង​អាហារ​របស់​អា​អូន​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី ដែល​ពុំ​មាន​អាលែកហ្ស៊ី​ទេ​នោះ ចូរ​ឲ្យ​កូន​ញ៉ាំ​អាហារ​​ដែល​ប្រើ​ប្រាស់​ប្រេង​ល្ង។ ដើម្បី​ឲ្យ​យើង​អាច​សង្កេត​ឃើញ​ពី​រោគ​សញ្ញា​អាលែកហ្ស៊ី​ យើង​ពីនិត្យ​មើល​ដូចជាមាន​​ កន្ទាល​ត្រអាក​ កន្ទួល​រមាស់​ ​និង​ពិបាក​ដក​ដង្ហើម​ជាដើម​។​ បន្ថែម​ពី​នេះ​ ប្រសិនបើ​កូន​​មាន​ជំងឺ​ហឺត​ និង​ត្រអក​ ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​​ប្រេង​ល្ង​ឡើយ​។​

    ប្រេងល្ង២

    អត្ថប្រយោជន៍​សុខភាព

    ​​​​​ការ​បញ្ចូល​ប្រេង​ល្ង​​ទៅ​ក្នុង​របប​អាហារ​របស់​ទារក​ នឹង​បង្កើន​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ដែល​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​​របស់​ទារក​។ ជាក់​ស្ដែង​ ប្រេង​ល្ង​មាន​ផ្ទុក​វីតាមីន​E ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដែល​ជួយ​ការពារ​​បេះដូង​របស់​ទារក​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ ដោយ​​ប្រឆាំង​នឹង​ការ​ខូចខាត​ ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី។ ជាមួយ​គ្នា​នេះ​ដែរ​ ប្រេង​ល្ង​ក៏​មាន​ផ្ទុក​វីតាមីន​K ​​ដែល​ទារក​ត្រូវ​ការ​នៅ​ក្នុង​បរិមាណ​សម​ល្មម​ ដើម្បី​ទទួល​បាន​កំណក​ឈាម​ល្អ​។​

    លើស​ពី​នេះ​ ប្រេង​ល្ង​ក៏​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ ដែល​ជួយ​ឲ្យ​កុមារ​លូតលាស់​ និង​ការពារ​ពួក​គេ​ពី​ជំងឺ​បេះដូង​នៅ​ពេល​អនាគត​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម