backup og meta

ញ៉ាំ​វីតាមីន​E ​អំឡុង​ពេល​បំបៅ​ដោះ​ ផ្ដល់​ប្រយោជន៍​ច្រើនដល់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 26, 2021

    ញ៉ាំ​វីតាមីន​E ​អំឡុង​ពេល​បំបៅ​ដោះ​ ផ្ដល់​ប្រយោជន៍​ច្រើនដល់កូន

    សារធាតុ​ចិញ្ចឹម​ដែល​ម៉ាក់​ៗ​ញ៉ាំ​អំឡុង​ពេល​​បំបៅ​ដោះ​ ​ជះ​ឥទ្ធិពល​ដ៏​ធំធេង​សម្រាប់​ទារក​ ហើយ​អាហារ​​ដែល​កូន​ទទួល​បាន​ដំបូង​បង្អស់​គឺ​ទឹក​ដោះ​ដំបូង​ ដែល​សម្បូរ​​ទៅ​ដោយ​វីតាមីន​E។​ នៅ​ពេល​ដែល​ទារក​កាន់​តែ​ធំ​ទៅ​ៗ​ ពួក​គេ​​នៅ​តែ​ត្រូវការ​វីតាមីន​​E តាម​រយៈ​ការ​បំបៅ​ដោះ​។​ ពិត​ណាស់​ ​វីតាមីន​E ​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ទារក​ ​ហើយ​​ម៉ាក់​ៗ​ក៏​​ត្រូវ​​ញ៉ាំ​អាហារ​បំប៉ន​​ដែល​ផ្សំ​ពី​​វីតាមីន​បន្ថែម​ ដើម្បី​លើក​កម្ពស់​សុខភាព​ និង​សុខុមាលភាព​របស់​កូន​ផង​ដែរ​​។

    . ជួយ​ការពារ​​ជំងឺ​ស្លេកស្លាំង

    វីតាមីន​E​​ ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​មួ​យ ដែល​អាច​ជួយ​ការពារ​​ទារក​ពី​ការវិវត្តន៍​ទៅ​ជា​ស្លេកស្លាំង​ បន្ទាប់​ពី​​កើត​។​ ជំងឺ​ស្លេក​ស្លាំង​នេះ​ដែរ​ គឺ​ជា​ការ​​ថយ​ចុះ​នៃ​កោសិកា​ឈាម​ក្រហម​ ដែល​ផ្ទុក​អុកស៊ីសែន​ពាសពេញ​រាងកាយ​របស់​ទារក​។​ ការ​វិវត្ត​នៃ​ភាព​ស្លេកស្លាំង​ អាច​​​បណ្ដាល​ឲ្យ​ទារក​អស់​កម្លាំង​ខ្លាំង​ ក៏​ដូចជា​ស្រ្តេស​សរីរាង្គ​ខាង​ក្នុង​របស់​ពួក​គេ​។​ ប្រសិនបើ​រាងកាយ​របស់​ម៉ាក់​ៗ​​មាន​វីតាមីន​E​ទាប​ កូន​អាច​មាន​ឱកាស​កើត​ជំងឺ​​ស្លេកស្លាំង​ខ្ពស់​។​ ក្នុង​ករណី​ខ្លះ​ ការ​ញ៉ាំ​​វីតាមីន​E​ បន្ថែម​ អាច​ជួយ​បង្កើន​កម្រិត​វីតាមីន​E គ្រប់គ្រាន់​ដែល​រាងកាយ​របស់​ទារក​ត្រូវការ​ជា​ចាំបាច់​។​

    . ការពារ​ភ្នែក​ និង​សួត​

    ជាមួយ​គ្នា​នេះ​ដែរ វីតាមីន​E គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដ៏​អស្ចារ្យ​ ហើយ​ប្រសិនបើ​កូន​របស់​យើង​​ទទួល​បាន​វីតាមីន​Eគ្រប់គ្រាន់​ ពួក​គេ​មិន​ងាយ​រង​របួស​សួត​ និងស្រទាប់​​រេទីន​​ឡើយ។​ នៅ​ក្នុង​ករណី​ដែល​​កម្រិត​វីតាមីន​E​ទាប​ វា​អាច​ដាក់​កំហិត​ដល់​​​បរិមាណ​អុកស៊ីសែន​​ដែល​ចូល​ទៅ​កាន់ស្រទាប់​​រេទីន និង​សួត ដោយ​បង្ក​ជា​​របួស​ ប្រសិនបើ​យើង​មិន​អាច​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ទេ​នោះ​។​

    វីតាមីន-E

    . ជំរុញ​ការ​អភិវឌ្ឍ​សាច់​ដុំ

    បន្ថែម​ពី​នេះ​ ​វីតាមីន​E ​អាច​ជួយ​ការពារ​សាច់ដុំ​ សរសៃ​ឈាម​បេះដូង​ និង​សរសៃ​ប្រសាទ​របស់​អា​អូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​។​ ជាក់​ស្ដែង​ វីតាមីនE​ ​ចាំបាច់​បំផុត​សម្រាប់​ការ​ធ្វើ​មេតាប៉ូលីស​ត្រឹមត្រូវ​ ហើយ​ប្រសិនបើ​ទារក​ខ្វះ​វីតាមីន​E ​វិញ​នោះ​ ពួក​គេ​អាច​មាន​បញ្ហា​ចុះ​ខ្សោយ​សាច់​ដុំ​ដែល​កំពុង​លូតលាស់​។​ ដូច​នេះ​ហើយ​ ប្រសិនបើ​ម៉ាក់​ៗ​សង្កេត​ឃើញ​ថា​អា​អូន​មាន​ការ​ពិបាក​ក្នុង​ការ​លូតលាស់​ ឬ​ខ្សោយ​ ឬ​ហត់​នឿយ​​ជា​ប្រចាំ​ ម៉ាក់​ៗ​គួរ​តែ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន​E ឲ្យ​បាន​ច្រើន​។​ ​​​​

    វីតាមីន​​E មាននៅ​ក្នុង​ប្រេង​បន្លែដូច​ជា​ប្រេងសណ្ដែក ប្រេង​អូលីវ  គ្រាប់ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម