backup og meta

បីចំណុច ប៉ាម៉ាក់គួរដឹងពីអារម្មណ៍កូនតូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2021

    បីចំណុច ប៉ាម៉ាក់គួរដឹងពីអារម្មណ៍កូនតូច

    បទពិសោធន៍​ និង​ទំនាក់ទំនង​ដំបូង​ អាច​ធ្វើ​ឲ្យ​ទារក​មាន​រំញោច​ខួរក្បាល​​ ដែល​ធ្វើ​ឲ្យ​ទារក​មើល​​​ឃើញ​ និង​ឆ្លើយតប​​​ទៅ​កាន់​ពិភព​លោក​។​ នៅ​ពេល​ការ​យល់​ដឹង​របស់​ទារក​​អំពី​ពិភពលោក​មាន​ការ​រីកចម្រើន​​តាម​រយៈ​បទពិសោធន៍​ទាំង​នេះ​ ទារក​នឹង​មាន​ការវិវត្ត ព្រម​ទាំង​រៀន​សូត្រ​ ហើយ​ប៉ា​ម៉ាក់​អាច​​មើល​ឃើញ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ជា​ច្រើន។ ម្យ៉ាង​វិញ​ទៀត​ ទារក​នឹង​រៀន​សូត្រ​បាន​ច្រើន​អំពី​របៀប​ប្រព្រឹត្ត​ដោយ​សង្កេត​មើល​ទង្វើ​របស់​​ប៉ា​ម៉ាក់​។

    អ្វី​​ធ្វើ​ឲ្យ​ទារក​រីករាយ​?

    ​​​​ទារក​នឹង​អភិវឌ្ឍ​ការ​ផ្សារភ្ជាប់​ដ៏​រឹងមាំ​ចំពោះ​មនុស្ស​សំខាន់​​បំផុត​នៅ​ក្នុង​ពិភព​របស់​ពួក​គេ​។​ មនុស្ស​​ទាំង​នេះ​ គឺ​ជា​​អ្នក​ដែល​ធ្វើ​ឲ្យ​ក្មេង​ៗ​មាន​អារម្មណ៍​ស្រលាញ់​ សុវត្ថិភាព​ និង​​ទុក​ចិត្ត​។​ ប្រសិនបើ​ប៉ា​ម៉ាក់​យក​ចិត្ត​ទុកដាក់​ចំពោះ​កូន​ស្ទើរ​តែ​គ្រប់​ពេល​ កូន​​នឹង​ស្រលាញ់​ប៉ា​ម៉ាក់​ជាង​អ្នក​ណា​ទាំងអស់​។ បន្ថែម​ពី​នេះ​ កូនតូច​​អាច​ស្រលាញ់​របស់​លេង​មួយ​ ខ្លាំង​ជាង​របស់​លេង​ផ្សេង​ទៀត​។​ ដូច្នេះ​ហើយ​ ​ការ​លេង​ជាមួយ​នឹង​វត្ថុ​ដែល​ខ្លួន​ពេញ​ចិត្ត​ និង​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ នឹង​ធ្វើ​ឲ្យ​ទារក​រីករាយ​ ហើយ​ប៉ា​ម៉ាក់​នឹង​អាច​មើល​ឃើញ​តាម​រយៈ​ឥរិយាបថ​របស់​ក្មេង។​ នៅ​ពេល​ដែល​ទារក​រីករាយ​ ពួក​គេ​នឹង​ញញឹម​ ព្រម​ទាំង​បញ្ចេញ​សំឡេង​រីករាយ​។​ ជាមួយ​គ្នា​នេះ​ដែរ​ កូន​តូច​​អាច​គ្រវី ឬ​ទះ​ដៃ​នៅ​ពេល​ដែល​ឃើញ​មនុស្ស​ដែល​ខ្លួន​ចូលចិត្ត​។

    ទារក

    អ្វី​​ធ្វើ​ឲ្យ​ក្មេង​ថប់បារម្ភ​?

    ​​ទារក​អាច​នឹង​ខ្លាច​ទម្លាប់​​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ការ​ងូត​ទឹក​។​ ​ដូចគ្នា​នេះ​ដែរ​ ពួក​គេ​អាច​ចាប់ផ្ដើម​ខ្លាច​មនុស្ស​ដែល​ខ្លួន​មិន​ស្គាល់​ ឬ​​ថប់បារម្ភ​ ​ ​ឬ​ខក​ចិត្ត​​​ចំពោះ​មនុស្ស​ដែល​មិន​សំខាន់ ឬ​មិន​ធ្លាប់​ជួប​ពី​មុន​។ លើស​ពី​នេះ​ នៅ​ពេល​ដែល​កូន​​ដឹង​ថា​ប៉ា​ម៉ាក់​ត្រូវ​ទៅ​ទី​ណា​មួយ​ ពួក​គេ​នឹង​ពិបាក​ចិត្ត​ ឬ​យំ​ ពីព្រោះ​ពួក​គេ​មិន​ដឹង​ថា​ពេល​ណា​ដែល​ប៉ា​ម៉ាក់​នឹង​ត្រលប់​មក​វិញ​។

    ការ​ភ័យ​ខ្លាច​ចំពោះ​មនុស្ស​មិន​ស្គាល់​ និង​ការ​ថប់បារម្ភ គឺ​កើត​ឡើង​ជា​ទូទៅ​​ចំពោះ​ក្មេង​តូចៗ​​ ហើយ​វា​​នឹង​​បាត់​ទៅវិញ​បន្តិច​​ម្តង​ៗ​ នៅ​ពេល​ដែល​ទារក​កាន់​តែ​ធំ​ឡើង​។

    អ្វី​​ធ្វើ​ឲ្យ​កូនតូច​​ចាប់​អារម្មណ៍​?

    ​មាន​រឿង​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កូន​​​កើត​មាន​ចំណាប់​អារម្មណ៍​ ពីព្រោះ​ក្មេង​ត្រូវ​រៀន​សូត្រ​ជា​ច្រើន​អំពី​ពិភពលោក​។​ កូន​ៗ​អាច​នឹង​ចាប់ផ្ដើម​ពិសោធ​ជាមួយ​នឹង​វត្ថុ​ផ្សេង​ៗ​ ដោយ​ការ​ប៉ះពាល់​ ឬ​លេប​វត្ថុ​ទាំង​នោះ​។​ ជាង​នេះ​ទៅ​ទៀត​ ទារក​អាច​ខាំ​ ឬ​ទាញ​សក់​​ ដើម្បី​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​។​ នៅ​ចន្លោះ​អាយុ​៦​ខែ ដល់​១២​ខែ​ គឺ​ជា​ពេលវេលា​ដ៏​ល្អ​ក្នុង​ការ​បង្កើត​មូលដ្ឋាន​នៃ​ការ​បង្រៀន​អំពី​ឥរិយាបថ​ល្អ​ៗ​ដល់​កូន។​ ប្រសិនបើ​កូន​ទៅ​ជិត​ចង្ក្រាន ប៉ា​ម៉ាក់​​អាច​និយាយ​ណែនាំ​កូន​ និង​យក​កូន​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​។​ ពិត​ណាស់​ កូន​តូច​​មិន​ទាន់​យល់​អំពី​គ្រោះថ្នាក់​ឡើយ​ ដូច្នេះ​ហើយ​ ប៉ាម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​ ជា​ពិសេស​ គឺ​នៅ​ពេល​ដែល​ទារក​ចេះ​ផ្លាស់ទី​។​ ​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម