backup og meta

មូលហេតុ​ទាំង​នេះ​ហើយ ទើប​កូន​​​មាន​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​

មូលហេតុ​ទាំង​នេះ​ហើយ ទើប​កូន​​​មាន​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​

ជា​ទូ​ទៅ​ រង្វង់​ភ្នែក​ខ្មៅ​មិន​សូវ​កើត​ឡើង​ញឹកញាប់​​ចំពោះ​ទារក​​ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​​ឡើយ​។​ ​​ប្រសិនបើ​ អា​អូន​មាន​រង្វង់​ភ្នែក​ខ្មៅ​ ​វា​អាច​បណ្ដាល​មក​ពី​អាលែកហ្ស៊ី​  ​មិន​បាន​គេង​គ្រប់គ្រាន់​ ឬ​ហត់​នឿយ​ជាដើម​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​កម្រ​ខ្លះ​វា​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។

មូលហេតុ​អ្វី​ទើប​កូនតូច​មាន​រង្វង់​ភ្នែក​ខ្មៅ​?

ពិត​ណាស់​ មាន​កត្តា​​ជា​ច្រើន​ ​ដែល​​បណ្ដាល​ឲ្យ​ទារក​មាន​រង្វង់​ភ្នែក​ខ្មៅ​។​ ស្បែក​ដែល​ងាយ​ប្រតិកម្ម​នៃ​ជុំវិញ​ភ្នែក​របស់​ទារក​ មាន​សភាព​ស្ដើង​ និង​ខ្សោយ​។​ នៅ​ខាង​ក្រោម​ស្បែក​នោះ​ គឺ​ជា​សរសៃ​ឈាម​តូច​ៗ​ ដែល​ភ្ជាប់​​នឹង​ច្រមុះ​។ នៅ​ពេល​ដែល​​បរិវេណ​នោះ​​មាន​ការ​រលាក​ សរសៃ​ឈាម​នឹង​ចាប់ផ្ដើម​ហើម​ ​ហើយ​មើល​ឃើញ​កាន់​តែ​ច្បាស់។​ ខណៈ​ពេល​​​ដែល​សរសៃ​ឈាម​​ខិត​ជិត​ទៅ​នឹង​ស្បែក​ វា​នឹង​​បង្ក​ឲ្យ​បរិវេណ​ទាំង​មូល​ប្រែ​ទៅ​ជា​រង្វង់​ពណ៌​ខ្មៅ​។​ ជា​ធម្មតា​ រង្វង់​ពណ៌​ខ្មៅ​នឹង​លេច​ឡើង​ នៅ​ពេល​កូន​​មាន​បញ្ហា​តឹងច្រមុះ​ ​បង្ក​ឡើង​ដោយ​អាលែកហ្ស៊ី​ ដោយសារ​លម្អង​​ជា​ដើម​​។​ ការ​រលាក​ប្រហោងឆ្អឹងច្រមុះ  ​ក៏​អាច​នាំ​ឲ្យ​កើត​មាន​រង្វង់​ភ្នែក​ខ្មៅ​ នៅ​ពេល​ដែល​ប្រហោង​ឆ្អឹង​ ក្លាយ​ទៅ​ជា​កក​ស្ទះ​ និង​ឆ្លង​បាក់តេរី​ និង​ការ​រលាក​ផ្សេងៗ​ទៀត​​។

​​​​​​កូន​មាន​រង្វង់​ភ្នែក​ខ្មៅ​គឺ​ជា​រឿង​ធម្មតា​ដែរ​ឬ​ទេ​?

ពិត​មែន​ហើយ​ ​វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ដែល​ទារក​មាន​រង្វង់​ភ្នែក​ខ្មៅ​។​ ស្បែក​ស្ដើង​ខាង​ក្រោម​ភ្នែក​ ​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​សរសៃ​ឈាម​តូច​ៗ​អាច​លេច​ឡើង​ជា​រង្វង់​ពណ៌​ខ្មៅ​។​ ប្រសិនបើ​​សមាជិក​គ្រួសារ​មាន​ស្បែក​ខាង​ក្រោម​ភ្នែក​ស្ដើង​ និង​រង្វង់​ភ្នែក​ខ្មៅ​ នោះ​ទារក​ក៏​អាច​មាន​រង្វង់​ភ្នែក​ខ្មៅ​ដូច​គ្នា​។

តើ​រង្វង់​ភ្នែក​ខ្មៅ​​របស់​កូន​​អាច​បង្ហាញ​យើង​ពី​អ្វី​ខ្លះ​?

​​​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​ភាគ​ច្រើន​ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​​ ពី​ព្រោះ​វា​កើត​ឡើង​ដោយ​សារ​តែ​ទារក​ហត់​នឿយ​ អាលែកហ្ស៊ី​ ឬ​អាច​មក​ពី​កត្តា​ហ្សែន​។​ យ៉ាង​ណា​មិញ​ នៅ​ក្នុង​ករណី​​កម្រ​ខ្លះ​ រង្វង់​ភ្នែក​ខ្មៅ​អាច​បណ្ដាល​មក​ពី​ដុំ​សាច់​។​ ​ប្រសិនបើ​​ប៉ា​ម៉ាក់​សង្កេត​ឃើញ​​កូន​មាន​រង្វង់​ភ្នែក​ខ្មៅ​ជ្រៅ​ដែល​ខុស​ប្លែក​ពី​​ធម្មតា​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ជា​បន្ទាន់​។

ទារក

មូលហេតុ​ដែល​កូន​មាន​រង្វង់​ភ្នែក​ខ្មៅ​

​កត្តា​ទូទៅ​មួយ​ដែល​​ធ្វើ​ឲ្យ​ទារក​មាន​រង្វង់​ភ្នែក​ខ្មៅ​ មាន​ដូចជា​៖

  • ស្បែក​ស្ដើង​នៅ​ខាង​ក្រោម​ភ្នែក​ទារក
  • ​កត្តា​ហ្សែន
  • ទារក​ដែល​នឿយ​ហត់​អស់​កម្លាំង​
  • ​មាន​ករណី​ខ្លះ​ រង្វង់​ភ្នែក​ខ្មៅ​អាច​បណ្ដាល​មក​ពី​លក្ខខណ្ឌ​ស្បែក​ ដូចជា​ ត្រអក​ ការ​ឆ្លង​មេរោគ​ក្នុងប្រហោង​ឆ្អឹង​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ និង​ការ​ខ្វះ​ជាតិ​ទឹក
  • អាលែកហ្ស៊ី​

វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​របស់​កូន​

​ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​អាច​សាកល្បង​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​ ដើម្បី​កាត់​បន្ថយ​រង្វង់​ខ្មៅ​របស់​អា​អូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

  • ឲ្យ​កូន​គេង​គ្រប់គ្រាន់​នៅ​ពេល​វេលា​សមស្រប​ និង​ផ្ដល់​អាហារ​​ល្អ​ៗ​ ក៏​ដូចជា​​ឲ្យ​កូន​បញ្ចេញ​​សកម្មភាព​ឲ្យ​បាន​ច្រើន​ ដើម្បី​ធានា​ថា​​អា​អូន​​មាន​ទម្ងន់​ខ្លួន​ត្រឹមត្រូវ​។
  • ប្រសិនបើ​រង្វង់​ភ្នែក​​ខ្មៅ​ បណ្ដាល​មក​ពី​ភ្នាក់ងារ​បង្ក​អាលែកហ្ស៊ី ចូរ​​កុំ​ឲ្យ​កូន​​ប៉ះពាល់​នឹងលម្អង​ ធូលី​ ឬ​សត្វ​​។​ សម្អាត​បរិវេណ​ក្រោម​ភ្នែក​ជាមួយ​នឹង​កំណាត់​ស្អាត​ជ្រលក់​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។
  • ​សម្អាត​ដៃ​អា​អូន​ឲ្យ​បាន​ស្អាត​ជានិច្ច​ និង​កាត់​ក្រចក​ឲ្យ​កូន​ ដើម្បី​ជៀសវាង​ការ​ខ្វាច​មុខ​ និង​ភ្នែក​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/dark-circles-under-babys-eyes-causes-and-remedies/

https://www.healthline.com/health/childrens-health/dark-circles-under-eyes-kids#causes

កំណែ​ប្រែបច្ចុប្បន្ន

27/04/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នក​ជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ

លាមក​​ទារក​មាន​ពណ៌​បៃតង​ ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​អត់​?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម