backup og meta

សុដន់ទារកឡើងហើម ឬរឹង ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?

សុដន់ទារកឡើងហើម ឬរឹង ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?

ការ​ឡើង​ហើម​សុដន់​របស់​ទារក​ដោយសារ​ជាលិកា​ណា​មួយ ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​បារម្ភ​មិន​ខាន មិន​ថា​នៅ​លើ​កូន​ប្រុស ឬ​កូន​ស្រី​ទេ។ បញ្ហា​សុដន់​ទារក​ឡើង​ហើម ឬ​រឹង​នេះ​ជា​រឿង​ធម្មតា កើតឡើងលើ​ទារក​ទើប​នឹង​កើត និង​បន្ត​រីក​ធំ​រយៈ​ពេល​ខ្លី ហើយ​នឹង​បាត់​ទៅ​វិញ​ក្នុង​អំឡុង ២-៣​សប្ដាហ៍ ឬ​អាច​ច្រើន​ខែ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។

មូលហេតុ​បង្ក​ឲ្យ​សុដន់​ទារក​ឡើង​ហើម

ឃើញ​សុដន់​កូន​ឡើង​រឹង​ម៉ាក់​ប៉ា​ច្បាស់​ជា​ឆ្ងល់​ថា​បញ្ហា​នេះ​កើត​ឡើង​ដោយសារ​មូលហេតុ​អី? ​ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​បង្ក​ឲ្យ​អា​អូន​ឡើង​ហើមសុដន់​ដូច​ជា៖

១. បម្រែបម្រួល​អ័រម៉ូន

ម៉ាក់​ៗ​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ច្រើន​អំឡុង​ពេល​ពពោះ ហើយ​ពេល​ខ្លះ អ័រម៉ូន​នោះ​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​អា​អូន​ដែរ ជាហេតុ​បណ្ដាល​ឲ្យ​ទារក​ទៅ​ជា​ឡើង​សុដន់​បែប​នេះ។

២. បម្រែបម្រួល​រាងកាយ

មាន​ផ្នែក​រាងកាយ និង​ផ្លូវ​ចិត្ត​ជា​ច្រើន​ដែល​ស្ត្រី​ពពោះ​ត្រូវ​ឆ្លង​កាត់ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​អាច​ប៉ះពាល់​ដល់​កូន បណ្ដាល​ឲ្យ​សុដន់​ឡើង​ធំ​។

៣. បម្រែបម្រួល​សារធាតុ​គីមី

ពេល​ខ្លះ ទារក​អាច​ស្រូប​យក​សារធាតុ​គីមី​មាន​នៅ​ក្នុង​ចរន្តឈាម​ម្ដាយ។ ប៉ុន្តែ ក្រោយ​កើត​មក ការ​ផ្គត់​ផ្គង​សារធាតុ​គីមី​ក្នុង​ចរន្តឈាម​កូន​អាច​នឹង​ឈប់ ជា​ហេតុ​បណ្ដាល​ឲ្យ​អ័រម៉ូន​មួយ​ចំនួន​ប្រែប្រួល បង្ក​ឲ្យ​សុដន់​ទារក​ឡើង​ធំ ឬ​មាន​ដុំ​ក្នុង​សុដន់។

តិចនិក​ថែទាំ​បញ្ហា​សុដន់​កូន​ឡើង​ធំ

– មិន​ត្រូវ​ក្ដិច ឬ​ប៉ះ​លេង​សុដន់​កូន ព្រោះ​អាច​ឆ្លង​មេរោគ

– មិន​ត្រូវ​ច្របាច់​យក​ទឹក​ចេញ​ពី​សុដន់​កូន​ទេ (ពេល​ខ្លះ សុដន់​អា​អូន​ឡើង​ហើម និង​ចេញ​ទឹក​ដោះ)

– ជូត​សម្អាត​សុដន់​កូន​ជាមួយ​កំណាត់ ឬ​កន្សែង​ទន់ ថ្នមៗ

– បន្ត​បំបៅ​ដោះ​កូន​តាម​ទម្លាប់​ធម្មតា

ពេល​ណា​គួរ​ជួប​ពេទ្យ?

ដូច​ដែល​បាន​លើក​ឡើង​មក​ថា បញ្ហា​សុដន់​ទារក​ឡើង​ហើម ឬ​រឹង ជា​រឿង​ធម្មតា​ដែល​អាច​កើត​ឡើង​លើ​ទារក និង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ប៉ុន្តែ​បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​សញ្ញា​ទាំង​ប៉ុន្មាន​លើ​អា​អូន គួរ​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទើប​ល្អ៖

  • សុដន់​កូន​ឡើង​ធំ​ទៅៗ មិន​ស្រក
  • សុដន់​កូន​ឡើង​ក្រហម ឬ​រមាស់
  • អា​អូន​ក្ដៅ​ខ្លួន មួម៉ៅ ឬ​មិន​ញ៉ាំ​អាហារ។

សុដន់ទារកឡើងហើម

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/breast-swelling-or-lumps-in-newborns/

https://www.momjunction.com/articles/baby-breast-lumps-causes-when-to-see-doctor_00705727/

https://www.webmd.com/parenting/baby/your-newborn-baby-breast-lumps

កំណែ​ប្រែបច្ចុប្បន្ន

31/05/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ថែទាំទារកតូច តាមមេតូតកង់ហ្គូរ៉ូ (ប៉ះជាប់ស្បែក) ផ្ដល់ប្រយោជន៍ច្រើនដល់កូន

ម៉ាក់​ៗ​ដឹង​អត់?​​ សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍​អ្វី​ខ្លះ​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 31, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម