backup og meta

ដ្បិតក្មេងងាយរលាកបំពង់ក តែតិចនិកបង្ការអត់ពិបាកទេ សាមញ្ញបំផុត

ដ្បិតក្មេងងាយរលាកបំពង់ក តែតិចនិកបង្ការអត់ពិបាកទេ សាមញ្ញបំផុត

រលាក​បំពង់ក​ជា​ជំងឺ​ដែល​យាយី​លើ​កុមារ​តូចៗ​ញឹក​ញាប់ បើ​តាម​ការ​សិក្សា​កុមារ​ម្នាក់​អាច​នឹង​មាន​ជំងឺ​រលាក​បំពង់ក ៣-៨ដង/ឆ្នាំ។ តើ​មូលហេតុ​អី​បាន​ក្មេង​រលាក​បំពង់ក​ញឹក​ញាប់? ម៉ាក់ប៉ា​គួរ​ធ្វើ​បែប​ណា ដើម្បី​បង្ការ​កូនៗ​ពី​ជំងឺ​រលាក​បំពង់ក?

បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យគន្ធបុប្ផា  រលាក​បំពង់ក​ច្រើន​កើត​លើ​កុមារ អាយុ ៦ខែ-៦ឆ្នាំញឹកញាប់ជាងគេ។

១. មូលហេតុ​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​រលាក​បំពង់ក

– កត្តា​អនាម័យ (ក្មេង​ឧស្សាហ៍​បៀមដៃ ឬ​យក​របស់​របរ​មិន​ស្អាត​ផ្សេងៗ​ដាក់​ចូល​ក្នុង​មាត់)

– ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​រឹងមាំ (កើត​មិន​គ្រប់​ខែ មិន​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្សេងៗ)

– ក្មេង​មាន​អាលែកហ្សី​នៅ​ផ្លូវ​ដង្ហើម

– ក្មេងមាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្នុង​ក្រពះ​មក​បំពង់ក

​- មានជំងឺ​រួមផ្សំ​ផ្សេង​ទៀត។

២. វិធី​បង្ការ​ជំងឺ​រលាក​បំពង់ក

ទោះបី​ជា​ក្មេង​ងាយ​នឹង​រលាក​បំពង់ក​ក្តី តែ​បើ​ម៉ាក់ប៉ាធ្វើបានប៉ុន្មានចំណុចងាយៗនេះ អាច​កាត់​បន្ថយ​ពី​ការ​រលាក​បំពង់ក​លើ​កូនៗ​បាន។

– រក្សា​អនាម័យ ឧស្សាហ៍​លាង​ដៃ​កូន​​ជាមួយ​នឹង​សាប៊ូ អាល់កុល ឬ​ជែល

– ឧស្សាហ៍​លាង​សម្ភារៈ​ក្មេង​លេង

– នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​មុខ​តាម​កម្មវិធី​ជាតិ

– ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦ខែ

– ផ្តល់​ចំណី​អាហារ​​មាន​ជីវជាតិ​ទៅកូន

– ចៀស​វាង​ការ​បញ្ចុក​ចំណី​អាហារ​កុមារ ២-៣នាក់ ដោយ​ប្រើ​ចាន ឬ​ស្លាបព្រា​តែ១

​- មិន​ត្រូវ​ឲ្យ​កុមារ​នៅ​ក្បែរ​អ្នក​ជំងឺ ពិសេស​អ្នក​ជក់​បារី។

ឈ្លក់ទឹកដោះ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូនឧស្សាហ៍រលាកបំពង់ក ម៉ាក់ៗគួរចៀសវាង​ឲ្យ​ញ៉ាំអាហារទាំងនេះ

ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម