backup og meta

កូនជ្រាំងអណ្តាតមកមូលហេតុអីខ្លះ? ដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2021

    កូនជ្រាំងអណ្តាតមកមូលហេតុអីខ្លះ? ដោះស្រាយបែបណា?

    បញ្ហា​ជ្រាំងអណ្ដាត​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​កើត​បញ្ហា​នេះ​ចំពោះ​ទារក​អាច​ជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​ប៉ា​ម៉ាក់ ព្រោះ​អា​អូន​នៅ​តូច​ពិបាក​បៅ និង​ញ៉ាំ​អាហារ​ណាស់។ ចុះ​ជំងឺ​ជ្រាំង​អណ្ដាត​ទារក​ និង​កុមារកើត​ឡើង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី ហើយ​មាន​វិធី​អ្វី​ល្អ ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​បាន?

    ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អណ្ដាត​កូន​មាន​សភាព​ក្រហម ឬ​ឡើង​ស​ក្ដាំង​ដែល​អាច​ជូត​ចេញ​បាន និង​ក្រហាយ​ឈឺចាប់​នៅ​ពេល​ដែល​មាន​ការ​ដាច់​រលាត់ ធ្វើឲ្យ​កូន​ឈឺ ហៀរ​ទឹក​មាត់ ក្ដៅ​ខ្លួន យំ​ច្រើន មិន​ចង់​ញ៉ាំ​អាហារ​មិន​ចង់​បៅជាដើម។ ជំងឺ​ជ្រាំងអណ្ដាត​នេះ ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត និង​មូលហេតុ​ដទៃ​ទៀត​មាន​ដូចជា៖

  • ខ្វះ​វីតាមីន C B ជាតិ​ស័ង្កសី ជាតិ​ដែក អាស៊ីដ​ហ្វូលិក
  • ឧស្សាហ៍​ប្រើ​ថ្នាំ​ផ្សះ​ពពួក​អង់ទីប៊ីយ៉ូទិក អាច​បង្កើត​ជា​​ផ្សិត​មួយ​ចំនួន​ដុះ​ស​ៗ
  • ទារក​ឧស្សាហ៍​បៀម​របស់​មិន​ស្អាត
  • ម្ដាយ​មិន​លាង​សម្អាត​ដោះ​​ឲ្យ​បាន​ស្អាត មុន​បំបៅ​កូន
  • កូន​បៅ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ទាំង​គគ្រិច ឬ​ក្ដៅ។
  • វិធីព្យាបាលជំងឺជ្រាំងអណ្ដាតលើទារក

    ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​សាមញ្ញ​មួយ​ចំនួន​រួមមាន៖

    ទី១. ដាំ​ទឹក​ឲ្យ​ពុះ​ហើយ​ទុក​ឲ្យ​នៅ​ក្ដៅ​ឧណ្ហៗ

    ទី២. បង់​អំបិល​ស្អាត​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​នោះ​ឱ្យ​ប្រៃ​ល្មម

    ទី៣. យក​កំណាត់​ទន់ៗ​ស្អាត ដែល​បាន​ស្ងោរ​សម្លាប់​មេ​រោគ​ហើយ​មក​ជ្រលក់​ទឹក​អំបិល​ក្ដៅ​ឧណ្ហៗ​នោះ​ជូត​សម្អាត​ក្នុង​មាត់ លើ​អណ្ដាត​ឲ្យ​បាន​ញឹក​ញាប់​(៤-៥ដង/ថ្ងៃ) ប៉ុន្តែ មិន​អាច​ជូត​ខ្លាំង​ពេក​ទេ​ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ឈឺ ឬ​ឈាម​បាន។ ផ្ទុយ​ទៅវិញ​បើ​ម៉ាក់ប៉ា​យក​កំណាត់​មិន​ស្អាត ឬ​មិន​បាន​សម្លាប់​មេ​រោគ​ជា​មុន​ទេ​នោះ​ការ​សម្អាត​នឹង​ក្លាយ​ជា​ការ​ចម្លង​មេ​រោគ និង​ធ្វើ​ឲ្យ​ជំងឺ​ជ្រាំង​លើ​កូនកាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

    បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​វិធី​ព្យាបាល ក្រៅ​ពី​អនុវត្ត​តាម​តិចនិក​ខាង​លើ ម៉ាក់​ប៉ា​អាច​ប្រើ​ថ្នាំ​លាប​ប្រឆាំង​ពពួក​ផ្សិត ដែល​មាន​លក្ខណៈ​ជា​ពពួក​ក្រេម​ជាដើម។ជ្រាំងអណ្ដាត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម