backup og meta

ផ្លាស់ប្ដូរទឹកដោះគោពីមួយទៅមួយឲ្យកូនបៅ អាចនឹងមានផលរំខានទាំងនេះ

ផ្លាស់ប្ដូរទឹកដោះគោពីមួយទៅមួយឲ្យកូនបៅ អាចនឹងមានផលរំខានទាំងនេះ

ការផ្លាស់ប្ដូរ​ម្សៅ​ទឹកដោះគោ​ឲ្យ​ទារក​បៅ​ពី​មួយ​ម៉ាក​ទៅ​មួយ​ម៉ាក អាច​ដោយសារ​អា​អូន​បៅ​ទឹក​ដោះ​គោ​ចាស់​លែង​ត្រូវ ឬ​ក៏​អាច​​ដោយ​សារហេតុផល​​ផ្សេង​​ទៀត។ ខណៈ​​ដែល​បើ​ម៉ាក់​ប៉ា​សម្រេច​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ច្រើន​ម៉ាក​ឲ្យ​អា​អូន​មុឹម ផល​រំខាន​មួយ​ចំនួន​អាច​កើត​ឡើង​ចំពោះ​កូន​បាន។

ផល​រំខាន​នៃ​ការ​ផ្លាស់ប្ដូរ​ម្សៅ​ទឹកដោះ​គោ​ច្រើន​ឲ្យ​កូន​បៅ

១. ហើម​ពោះ

ពេល​ម៉ាក់​ប៉ា​ឮ​សំឡេង​គ្រុគៗ​ចេញ​ពី​ពោះ​កូន ឬ​ឃើញ​ពោះ​កូន​ហើម ច្បាស់​ជា​បារម្ភ​មិន​ខាន។ នេះ​អាច​ជា​ផល​រំខាន​ទូទៅ​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ អាច​កើត​ឡើង​លើ​កូន។ ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន​នៅ​ខ្ចី ហើយ​វា​ស៊ាំ​នឹង​ទឹក​ដោះ​គោ​​ចាស់ ដូច​នេះ បើ​យើង​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ទៅ​ម៉ាកមួយ​ថ្មី អាច​បណ្ដាល​ឲ្យ​កូនហើម​ពោះ។

២. អាលែកហ្ស៊ី

ពេល​យើង​ផ្លាស់​ប្ដូរ​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន យើង​មិន​ដឹង​ច្បាស់​ថា កូន​យើង​បៅ​ត្រូវ ឬ​ក៏​អត់​ទេ។ ការ​​ប្ដូរ​​ទៅ​​ម្សៅ​​ទឹក​ដោះ​​គោ​​ថ្មី​​នោះ​ បើអាអូន​បៅ​ទឹក​​អត់​​ត្រូវ ឬ​​អាលែកហ្ស៊ី​នឹង​ធាតុ​ផ្សំ​ណាមួយ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ  អាច​នឹង​ចេញរោគ​សញ្ញា​នៃ​អាលែកហ្ស៊ី​ទឹកដោះគោដូចជា៖

  • ក្អួត
  • រាករូស
  • ឈឺ​ពោះ
  • ឡើង​កន្ទួល​លើ​ស្បែក
  • ជុះ​មក​មាន​ឈាម​លាយ​លាមក។

៣. ខ្វះ​អាហារូបត្ថម្ភ

កូន​ក្មេង​ក៏​ដូច​យើង​ដែរ បើ​បាន​អាហារ​ប្លែក ហើយ​រសជាតិ​មិន​ត្រូវ​មាត់ ច្បាស់​ជា​មិន​ព្រម​ញ៉ាំ​ឡើយ។ ការ​ដែល​មិន​ព្រម​ញ៉ាំ​នេះ អាច​បណ្ដាល​ឲ្យ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម​រាងកាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​មិន​ឡើង​គីឡូ​ជាដើម។ ដូច​នេះ មុន​សម្រេច​ផ្លាស់​ប្ដូរម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន ម៉ាក់​ប៉ា​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​មែន​ទែន។

ចំណាំ៖ ចំពោះ​ការ​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ ម៉ាក់​ប៉ា​មិន​គួរ​នឹក​ឃើញ​ចង់​ផ្លាស់​ប្ដូរ ហើយ​ផ្លាស់​ប្ដូរ​ភ្លាម​ៗទេ យើង​ត្រូវ​ផ្ដល់​ឲ្យ​កូន​សន្សឹម​ៗ លាយ​ជាមួយ​ម្សៅ​ទឹក​ដោះ​គោ​ចាស់​រហូត​អា​អូន​ស៊ាំ​នឹង​ម្សៅ​ទឹក​ដោះ​គោ​ថ្មី សឹម​ឈប់​ផ្ដល់​ទឹក​ដោះ​គោ​ចាស់​ឲ្យ​កូន​មុឹម។

ផ្លាស់ប្ដូរម្សៅទឹកដោះគោ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.hellomotherhood.com/article/74536-switch-baby-formulas/

https://www.hellomotherhood.com/article/107380-effects-changing-formula-infant/

https://www.babycenter.com/baby/formula-feeding/can-i-switch-formula-brands-and-if-so-how-do-i-ease-the-tran_1334521

កំណែ​ប្រែបច្ចុប្បន្ន

08/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ

ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម