backup og meta

ម៉ាក់ប៉ាមកដឹងពីមូលហេតុទារកត្អើកញឹកញាប់ និងដំណោះស្រាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 26, 2021

    ម៉ាក់ប៉ាមកដឹងពីមូលហេតុទារកត្អើកញឹកញាប់ និងដំណោះស្រាយ

    គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​យល់​ឃើញ​ថា អាការៈ​ត្អើក ជា​អាការៈ​ដ៏​រំខាន​មួយ ពិសេស​ពេល​យើង​កំពុង​ញ៉ាំ​អាហារ​ហើយ​ត្អើក​កើត​ឡើង។ ស្រប​គ្នា​នេះ ទារក​ក៏​អាច​ត្អើក​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ម៉ាក់​ប៉ា​មួយ​ចំនួន​បែរ​ជា​កើត​ក្ដី​បារម្ភ​ទាក់ទង​នឹង​បញ្ហា​ទារក​ត្អើក​ញឹក​ញាប់។ តែ​កុំ​បារម្ភ! អត្ថបទ​នេះ​នឹង​បក​ស្រាយ​ពី​មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ និង​ដំណោះ​ស្រាយ​សម្រាប់​ម៉ាក់​ប៉ា​ជួយ​អា​អូន។

    ​មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ អាច​បណ្ដាល​មកពី​យើង​ព្យាយាម​​ឲ្យ​កូន​ម៉ឹម​លឿន ម៉ឹម​ឆ្អែត​ពេក ញ៉ាំ​ច្រើន​ពេក ផឹក​ច្រើន ឬ​លឿន​ព្រោះ​វា​បណ្ដាល​ឲ្យ​ឈ្លក់ កូន​លេប​ខ្យល់​ចូល​ក្នុង​ពោះ ហើយ​កត្តា​ផ្លាស់ប្ដូរ​អាកាសធាតុ​​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ជួប​បញ្ហា​នេះ​ច្រើន​​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    លោក​បន្ថែម​ឲ្យ​ដឹង​ថា មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ ក៏​អាច​កើត​ឡើង​ដោយសារ​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខ​ៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាម​ៗ។ ក្រៅ​ពី​ការ​ត្អើក​ដោយ​សារ​ម៉ឹម​ដោះ​ម៉ាក់ៗ ឬ​ម៉ឹម​ទឹក​ដោះ​គោ អា​អូន​ក៏​អាច​ត្អើក​ព្រោះ​តែ​ការ​ច្រាល​ក្រពះ​ពោះវៀនដែរ។ ក្នុង​ករណី​ទារក​ច្រាល​ក្រពះ​ពោះ​វៀន ត្អើក​មិន​មែន​ជា​រោគ​សញ្ញា​តែ​មួយ​ទេ នៅ​មាន​សញ្ញា​មួយ​ចំនួន​រួម​ផ្សំ​ទៀត​ដូច​ជា៖

    • ក្អក
    • ក្អែ
    • មួម៉ៅ យំ
    • ពើង​ទ្រូង (ពិសេស​ពេល​កំពុង​បៅ ឬ​ក្រោយ​បៅ​រួច)។

    ទោះ​ជាង​យ៉ាង​ណា​ក៏​ដោយ មូល​ហេតុ​ទារក​ត្អើក​ញឹក​ញាប់ មិន​មែន​ជា​រឿង​ធំ​ដុំ​របស់​ទារក​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ​ពេក​ទេ។ យើង​អាច​ដោះ​ស្រាយ​អាការៈ​ត្អើក​លើ​ទារក​បាន​ជា​មួយ​តិចនិក​ដូច​ជា៖

  • ព្យាយាម​ឲ្យ​កូន​បៅ​បន្ថែម​តិច​ៗ
  • លើក​កូន​ឲ្យ​ផ្កាប់​លើ​ស្មា​យើង និង​រឹត​ខ្នង​កូន​តិចៗ
  • អាច​ពញ្ញាក់​កូន បើ​កូន​មាន​ភាព​រំញោច។
  • ចំណាំ៖ បើ​ទារក​ត្អើក​យូរ​ដល់​២​ម៉ោង ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។

    មូលហេតុ​ទារក​ត្អើក​ញឹកញាប់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម