backup og meta

ទារកទើបកើតយំមានមូលហេតុច្រើន ម៉ាក់ប៉ាថ្មីថ្មោងកុំបារម្ភនេះជាដំណោះស្រាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 20, 2021

    ទារកទើបកើតយំមានមូលហេតុច្រើន ម៉ាក់ប៉ាថ្មីថ្មោងកុំបារម្ភនេះជាដំណោះស្រាយ

    ទារកទើបកើតចំណាយពេលច្រើនលើការគេង ប្រសិនបើអូនតូចយំ​ មានន័យថាអូនតូចត្រូវការ​ការយកចិត្តទុកដាក់ពីមនុស្សធំហើយ។ ដោយ​សារ​អូនតូចមិនទាន់ចេះនិយាយ ឬប្រើកាយវិការ អូន​តូច​ប្រើការយំដើម្បីទំនាក់ទំនងជាមួយប៉ាម៉ាក់ ឬអ្នកនៅជុំវិញខ្លួន។ ប៉ាម៉ាក់​ថ្មីថ្មោង​អាចពិបាក​​ក្នុងការ​ដឹងពីតម្រូវការរបស់អូនតូច ខាងក្រោមនេះជាតិចនិចដោះស្រាយពេលអូនតូចយំ។

    មានមូលហេតុជាច្រើនដែលបណ្តាលឱ្យអូនតូចយំ

    ១. អូនតូចឃ្លាន៖ នេះជាមូលហេតុទូទៅបំផុតដែលធ្វើឱ្យអូនតូចយំ។ ដោយសារ​​ក្រពះររបស់ទារក​ទើប​កើតនៅតូច អូនតូចមិនអាចបៅម្តងបាន​ច្រើនទេ ដូច្នេះអូនតូចត្រូវការបៅញឹកញាប់។  ម៉ាក់ៗ​គួរ​បំបៅអាអូនរៀងរាល់ ១-៣ ម៉ោងម្តង និង ៨-១២ ដង/ថ្ងៃ។

    ២. អូនតូចឈឺ ឬហើមពោះ ម៉ាក់ប៉ាអាចសម្គាល់ដោយឃើញអូនតូចក្តាប់​ដៃ បត់ជង្គង់ ឬអែនខ្នង មុខ​ឡើងក្រហម ទោះលួងយ៉ាងម៉េចក៏មិនបាត់​យំ។ វាអាចបណ្តាលមក​ពីបញ្ហា​ប្រព័ន្ធរំលាយអាហារ​របស់អូនតូច ឬអូនតូច​អាលែកហ្ស៊ីជាមួយអ្វីមួយនៅក្នុងទឹកដោះម្តាយ ឬម្សៅទឹកដោះគោ ឬក្បាល​ដបទឹកដោះគោដែលអូនតូចបៅមិនជួយរាំងទប់ខ្យល់ក្នុងដប ដែលធ្វើឱ្យ​អូនតូចបឺត​ខ្យល់ច្រើន​ចូលពោះ។ ម៉ាក់ប៉ាអាច​ម៉ាស្សាពោះអាអូនតាម​​ទិសដៅទ្រនិចនាឡិកា ឬរឺតខ្នងអូនតូចថ្នមៗ។ ប៉ា​ម៉ាក់​ត្រូវ​បញ្ឈរ​អា​អូនទប់នឹងទ្រូង។ ត្រូវដាក់​ចង្កា​អាអូនលើ​ស្មា​ និងយកដៃទប់ក្បាលអាអូន យកបាត​ដៃម្ខាងទៀតរឺតខ្នងអូនតូចថ្នមៗពីចង្កេះឡើងលើ។ ការរឺតខ្នងនេះ​តម្រូវឱ្យម៉ាក់ប៉ាកោងបាតដៃ ព្រោះ​ការ​ធ្វើបែបនេះនឹងបន្ថយសម្ពាធ​លើ​ខ្នងអាអូន។

    តិចនិចដោះស្រាយពេលទារកទើបកើតយំកាលវិភាគចាក់ថ្នាំបង្ការ មើលនៅទីនេះ

    ៣. អូនតូចត្រូវការដូរខោទឹកនោម៖ អូនតូចក៏យំដែរ ប្រសិនបើខោទឹក​នោម​សើម ប្រឡាក់លាមក ឬរោលជាមួយខោទឹកនោម។

    ៤. អូនតូចរងា ឬស្អុះពេក៖ ប៉ាម៉ាក់អាចដឹងថាអាអូនរងា ឬស្អុះពេកដោយយកដៃស្ទាបពោះ ឬកញ្ចឹង​ក​អាអូន។ កុំស្ទាបបាតដៃ ឬប្រអប់ជើងអាអូន ព្រោះជាមធ្មតាបាតដៃ ឬប្រអប់ជើង​តែងតែត្រជាក់​ជាង​រាងកាយ។ ប្រសិន​បើពោះអូនតូចក្តៅពេក ប៉ាម៉ាក់ត្រូវយកភួយចេញពីអូនតូច តែបើពោះ​អូន​តូច​ត្រជាក់ ប៉ាម៉ាក់ត្រូវដណ្តប់ភួយ ឬស្លៀកពាក់ឱ្យអូនតូចមួយជាន់ទៀត។

    ៥. អូនតូចត្រូវការភាពកក់ក្តៅ៖ អាអូនត្រូវការឱ្យប៉ាម៉ាក់ព ត្រូវការឱ្យមានការប៉ះរាង​កាយដើម្បី​មាន​អារម្មណ៍​សុវត្ថិភាព​។ អំឡុងពេលពអាអូនម៉ាក់ប៉ាក៏អាចច្រៀងលោងលោម ឬនិយាយលេង​ជាមួយ​អា​អូនដែរ។

    ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអាអូនមាន​អាការៈ​​ដូចខាងក្រោម ត្រូវ​រកពេទ្យឱ្យជួយ៖

    – យំឮខ្លាំងៗ (ដូចសំឡេងឆ្មាយំ)

    – យំខ្សោយៗ

    – យំមិនបាត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម