backup og meta

វីតាមីន និង​រ៉ែ សំខាន់ៗសម្រាប់​ការលូតលាស់របស់​កូន ប៉ាម៉ាក់គួរស្វែង​យល់​

វីតាមីន និង​រ៉ែ សំខាន់ៗសម្រាប់​ការលូតលាស់របស់​កូន ប៉ាម៉ាក់គួរស្វែង​យល់​

សម្រាប់​ការ​អភិវឌ្ឍ​នៃ​កុមារ​ វីតាមីន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ធាតុ​មួយ​នៃ​ធាតុ​សំខាន់​បំផុត​នៃ​តម្រូវ​ការ​អាហារូបត្ថម្ភ​។​ ដោយ​សារ​តែ​រាង​កាយ​កុមារ​មិន​អាច​ផលិតបរិមាណ​នៃ​វីតាមីន​ដែល​ខ្លួន​ត្រូវ​ការ​បាន​ វីតាមីន​ត្រូវ​តែ​បឺ​ត​ស្រូប​យក​ពី​របប​អាហារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

វីតាមីន​ A​

វីតាមីន​ A រក​ឃើញយ៉ាង​ងាយ​នៅ​ក្នុង​អាហារ​ដែល​មាន​ព៌ណ​លឿង​​ និង​ព៌ណ​ទឹក​ក្រូ​ច ​ដូច​ជា​ការ៉ុត​ ដំឡុង​ជ្វា​ ល្ពៅ​ទ្រ​វែង​ (squash) ឬ​ទឹក​ដោះ​ ហ្វ្រូ​ម៉ា​ និង​ស៊ុត​។​ វីតាមីន​នេះ​មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​ការលើក​ស្ទួយ​ដល់​ការ​លូត​លាស់​ និង​ការ​អភិវឌ្ឍ​បាន​ជា​ធម្មតា ការ​ជួស​ជុល​ជាលិ​កា​ និង​ឆ្អឹង​ ស្បែក​ ភ្នែក​ និង​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រ​កប​ដោយ​សុខ​ភាព​ល្អ។​

វីតាមីន​ B

ក្រុម​នៃ​វីតាមីន​ B រួមមាន​វីតាមីន​ B២ វីតាមីន​ B៣ វីតាមីន​ B៦ និង​ វីតាមីន​ B១២។​ វីតាមីន​ទាំង​នេះ​​ជួយ​រាង​កាយ​កូន​យើង​​ឲ្យ​បង្កើត​កោសិកា​គ្រាប់​ឈាម​ក្រហម​ គាំទ្រ​សកម្ម​ភាព​មេតាបូលីស​ ផលិត​ថាម​ពល​សម្រាប់​រាងកាយ​ ជំរុញ​​លើក​កម្ពស់​ឲ្យ​​ប្រព័ន្ធ​របស់ឈាម​ និង​ប្រព័ន្ធ​ប្រសាទ​មាន​សុខ​ភាព​ល្អ​។ វីតាមីន​ B អាច​រក​ឃើញ​នៅ​ក្នុង​សាច់​មាន់​ ត្រី​ ស៊ុត​​ សាច់​ និង​មាន​ក្នុង​គ្រាប់​រុក្ខ​ជាតិ​ ទឹក​ដោះ​ សណ្តែក​ ហ្វ្រូម៉ា​ និង​សណ្តែក​សៀង​។​

អត្ថបទពាក់ព័ន្ធ៖

វីតាមីន​ C

វីតាមីន C ត្រូ​វ​បាន​ប្រើ​ប្រាស់​ជាញឹក​ញាប់​​សម្រាប់​លើក​កម្ពស់ឲ្យ​​មាន​​​សាច់​ដុំ​ប្រកប​ដោយ​សុខ​ភាព​ល្អ​ ពង្រឹង​ជាលិកា​សន្ធាន​ និង​ស្បែក​ ជួយ​ដល់​ ការ​ជាសះស្បើយ​នៃ​របួស​ ​ឆ្អឹង​ និង​​បង្កើន​ភាពធន់​ស៊ាំ​របស់មនុស្ស​ម្នាក់​ទៅ​នឹង​ការ​បង្ក​រោគ​។​ តាម​ធម្មតា​ វីតា​មីន​ C អាច​រក​បាន​​នៅ​ក្នុង​ផ្លែឈើ​អម្បូរ​​ក្រូច​​  ផ្លែ​ស្ត្រប៊ើរី​ ឃីវី​ ក្រូច​ឆ្មារ​ ប៉េង​ប៉ោះ​ និង​បន្លែ​បៃ​តង​ខ្លះ​ៗ​ដូច​ជា​ផ្កា​ខាត់​ណា​បៃ​តង​។​

វីតាមីន​ D

វីតាមីន​ D មានតួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លូត​លាស់​កម្ពស់របស់​ក្មេង​​។ វីតាមីននេះ​ជំរុញ​​លើក​កម្ពស់​ដល់​ការ​អភិវឌ្ឍ​លូតលាស់​​ឆ្អឹង​ និង​ធ្មេញ​។ ប្រភព​ល្អ​នៃ​វីតាមីន​ D គឺ​ទឹក​ដោះ​ និង​ត្រី​មាន​ជាតិ​ខ្លាញ់​ដូច​ជា​ត្រី​សាល់ម៉ុន​ និង​ត្រី​ស្បៃកា​។ ដូច​គ្នា​ដែរ​ ពន្លឺ​ថ្ងៃ​ត្រូវ​បាន​គេ​ឃើញ​ថា​ជា​វីតាមីន​ D  បន្ថែម​ដោយ​​បាន​ភ្ញោច​ការ​បំលែង​​នៃ​សារធាតុ​ធម្មជាតិ​នៅ​ក្នុង​ស្បែក​ឲ្យ​ទៅ​ជា​ទម្រង់​សកម្ម​​នៃ​វីតាមីន​ D។​

កាល់ស្យូម​

ប៉ាម៉ាក់​អាច​ផ្តល់​អាហារ​ដល់​កូន​ដូចជា​​អាហារ​ផលិតពី​ទឹក​ដោះ​ ហ្វ្រូម៉ា​ ទឹក​ដោះ​ជូរ​ តៅ​ហ៊ូ​ និង​ទឹក​ក្រូច​រាល់​ថ្ងៃ​ដើម្បី​កសាង​ ឆ្អឹង​រឹង​មាំ​។​ ក្នុង​ករណី​ខ្លះ​ ការ​បរិភោគ​ចូល​កាល់​ស្យូម​មិន​គ្រប់​គ្រាន់​ក្នុង​អំឡុង​កុមារ​ភាព​ គឺ​មិនត្រឹម​តែ​​ជះឥទ្ធិពលប៉ះពាល់​ដល់​ការ​លូត​លាស់​របស់​កុមារ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​នាំ​​ឲ្យឆ្អឹង​ខ្សោយ​ និង​ឆ្អឹង​ប្រហោង​ស្ពោត​​នៅ​ពេល​​ពេញ​វ័យ​​ទៀត​ផង​។​

ជាតិ​ដែក

សម្រាប់​ក្មេង​ស្រី​ ជាតិ​ដែក​គឺ​ជា​ធាតុ​សំខាន់​ពេល​ពួក​គេ​ចាប់​ផ្តើម​ ម​ក​ឈាម​រដូវ​ ព្រោះ​វា​ចូល​រួម​ចំណែក​ដល់​ការ​ផលិត​គោលិកា​ឈាម​។ ដូច​គ្នា​ផងដែរ​ ជាតិ​ដែក​​មាន​មុខ​នាទី​ក្នុង​ការ​កសាង​សាច់​ដុំ​ និង​ផលិត​ឈាម​សម្រាប់រាងកាយ​កុមារ​។​ ពេល​កម្រិត​ជាតិ​ដែក​ចុះ​ទាប​ កុមារ​អាច​នឹង​មាន​រោគ​សញ្ញា​ខ្លះៗ​ដូច​ជា​ភាព​ឆាប់​ខឹង​ម៉ួរម៉ៅ​ ការ​បាត់​អស់​ភាព​ផ្ចង់​អារម្មណ៍​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ និង​ភាព​ងាយ​រង​គ្រោះ​កើន​ឡើង​ខ្ពស់​ទៅ​នឹង​ការ​បង្ក​រោគ​។​ ប៉ាម៉ាក់​អាច​រក​ជាតិ​ដែក​បាន​នៅ​ក្នុង​ប្រភពជា​ច្រើន​ រួម​មាន​សាច់​គោ​ និង​សាច់​ក្រហម​ដទៃទៀត​ មាន់​​បារាំង​ សាច់​ជ្រូក​​ និង​ថ្លើម​។​ បន្លែ​ខ្លះ​ដែល​មាន​ផ្ទុក​នូវ​ជាតិ​ដែក​គឺ​ សណ្តែក​ និង​ផ្លែ​ព្រូន​។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vitamins for kids: do healthy kids need supplements? http://www.webmd.com/parenting/vitamins-for-kids-do-healthy-kids-need-vitamins#1. Accessed April 19, 2017

Vitamins Supplements and Children. https://www.healthychildren.org/English/ages-stages/gradeschool/nutrition/Pages/Vitamin-Supplements-and-Children.aspx. Accessed April 19, 2017

កំណែ​ប្រែបច្ចុប្បន្ន

03/09/2020

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន

កូនអាយុក្រោម ១ ឆ្នាំ ម៉ាក់ប៉ាចេះប្រយ័ត្នរឿងទាំងនេះ កូនមានសុវត្ថិភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Sep 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម