– បន្ទាប់មកយកកូនមកជូតសម្អាតក្បាលកូនជាមួយកន្សែងទន់ៗ ឲ្យស្ងួត
– កូនក្មេងមិនត្រូវកក់សក់ញឹកញាប់នោះទេ ត្រឹម ១-២ដង/អាទិត្យ ដោយម៉ាក់ៗគ្រាន់តែលាងសម្អាតក្បាល និងសក់ជាមួយនឹងទឹកស្អាតប៉ុណ្ណោះ។

៣- លាងសម្អាតដងខ្លួនកូន
– ឲ្យកូនសណ្តូកខ្លួនក្នុងចានងូតទឹក រួចចាប់ទប់កូនក្រោមក្លៀកឲ្យបានល្អពេលសម្អាតខ្លួន
– លាងសម្អាតរាងកាយកូនទៅលំដាប់លំដោយពីលើចុះក្រោម ( ក ក្លៀក ខ្នង ពោះ ក្រលៀន ភ្លៅ)
– លាងសម្អាតផ្នែកខាងក្រៅនៃប្រដាប់ភេទ ពីក្រោមពោះដល់រន្ធគូថ និងគូថ
– ងូតទឹករួច ត្រូវយកកន្សែងទន់ៗមកផ្តិតថើៗ ជាពិសេសកន្លែងផ្នត់កុំឲ្យនៅសើម
– សម្អាតផ្ចិតទារក
– ចុងក្រោយពាក់កន្ទប និងខោអាវថ្មី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕