backup og meta

កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក

កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក

តាម​ជំនឿ​តៗ​គ្នា នៅ​ពេល​ភ្នែក​កូន​ក្មេង​ទើប​កើត​ឈឺ ចាស់ៗ​តែង​ឲ្យ​ម្តាយ​បន្តក់​ទឹក​ដោះ​ចូល ដោយ​គិត​ថា ទឹកដោះ​ម្តាយ​មាន​ជាតិ​ថ្នាំ​អាច​ព្យាបាល​ជំងឺ​ក្មេង​បាន។ តាម​ក្បួន​វេជ្ជសាស្ត្រ​ធ្វើ​បែប​នេះ មិន​ត្រឹម​ត្រូវ​ឡើយ ថែម​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។។

នៅ​លើ​ផេកផ្លូវ​ការ​របស់​មន្ទីរពេទ្យ​​ព្រះអង្គឌួង​កាល​ពី​ពេល​ថ្មី​នេះ បាន​លើក​យក​ករណី​ជាក់​ស្តែង​មួយ បង្ហាញ​ជូន​សាធារណជន​ថា ទារិកា​អាយុ ៣១ ថ្ងៃ ប្រឈម​នឹង​ការ​ពិការ​ភ្នែក​ខ្លាំង ដោយសារ​តែ​ក្មេង​ស្រី​នោះ​មាន​ជំងឺ​ដំបៅ​កញ្ចក់​ភ្នែក​ធ្ងន់​ធ្ងរ តែ​ម្តាយ​ឪពុក​មិន​បាន​នាំ​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​បន្តក់​ទឹក​ដោះ​ម្តាយ​ចូល​ក្នុង​ភ្នែក​កូន​រយៈពេល ២ ថ្ងៃ ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ទើប​នាំ​មក​ពេទ្យ។

អត្ថបទពាក់ព័​ន្ធ៖ 

ក្មេងឈឺ

ក្នុង​នោះ​ដែរ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ស្នើ​ឲ្យ​បញ្ឈប់​ជំនឿ​ដែល​គ្មាន​វេជ្ជសាស្រ្ត​ទទួល​ស្គាល់ ដែល​គិត​ថា​ទឹកដោះ​ម្តាយ​អាច​ព្យាបាល​បញ្ហា​ភ្នែក​កូន​បាន ត្រូវ​បញ្ជូន​ក្មេង​ដែល​មាន​បញ្ហា​ភ្នែក មក​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល​ទាន់​ពេល​វេលា ការ​បន្តក់​ទឹក​ដោះ​ម្តាយ​ទៅ​ក្នុង​ភ្នែក​កូន​ឈឺ ជា​ការ​ព្យាបាល​ពុំ​ចំ​ទិស​ដៅ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/06/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម