backup og meta

ដឹងអត់ ក្រោយពេលកើតភ្លាម ទារកនៅត្រូវការសារធាតុចិញ្ចឹមពីទងផ្ចិត

ដឹងអត់ ក្រោយពេលកើតភ្លាម ទារកនៅត្រូវការសារធាតុចិញ្ចឹមពីទងផ្ចិត

សុក ជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូនក្នុង​ផ្ទៃ និង​ម៉ាក់ៗ នៅ​ក្នុង​ពោះ​​ម្តាយ ទារក​រស់​បាន​ដោយសារ​ការ​បឺត​ស្រូប​សារធាតុ​ចញ្ចឹម​ផ្សេងៗ​តាម​រយៈ​ទងសុក ហើយ​បន្ទាប់​ពី​កើត​ភ្លាម ទោះបី​ជា​គ្រូពេទ្យ​កាន់​ផ្តាច់​សុក​ក្តី តែ​ទារក​ក៏​នៅ​ត្រូវ​ការ​សារធាតុ​ចញ្ចឹម​នោះ​ដែរ។ បែប​នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភព​លោក (WHO) ណែនាំ​ឲ្យ​ចងគាប​ផ្ចិត​ទារក​ឲ្យ​បាន​លឿន​បំផុត​បន្ទាប់​ពី​កើត គឺ​មិន​ឲ្យ​លើស​ពី​១​នាទី​ឡើយ។

ទម្រាំ​ទារក​ចេះ​បៅ​ជញ្ជក់​យក​សារធាតុ​ចិញ្ចឹម​​ពី​ខាងក្រៅ​តា​មរយៈ​ការ​បៅ​ដោះ​ម្តាយ នោះ​ក៏​ជា​ពេល​វេលា​ដែល​ផ្ចិត​ក្រៀម​ទៅ​តាម​នោះ​ដែរ។ អំឡុង ៥-១៥ ថ្ងៃ​ក្រោយ​សម្រាល ផ្ចិត​ជ្រុះ​ដោយ​ខ្លួនឯង បើ​សិន​ជា​ម៉ាក់ប៉ា​សម្អាត និង​ធ្វើ​អនាម័យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។

ប្រការ​គួរ​ធ្វើ៖

– ​ជូត​សម្អាត​ទង​ផ្ចិត​កូន​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច

– លាប​ថ្នាំ​បេតាឌីន​លើ​ផ្ចិត

​- ទុក​ឲ្យ​វា​ជ្រុះ​ដោយ​ខ្លួន​ឯង។

ប្រការ​មិន​គួរ​ធ្វើ៖

​- មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​ផ្ចិត

– មិន​ត្រូវ​ឆ្កឹះ ឬ​ប៉ះ​ផ្ចិត​ទេ

– មិន​ត្រូវ​រោយ​ម្សៅ​លើ​ផ្ចិត

– មិន​ត្រូវ​រោយ​ផេះ​លើ​ផ្ចិត

– មិន​ត្រូវ​រោយ​សំបុក​ឆ្កែ​ញ៉ាំង​លើ​​ផ្ចិត

– ទោះ​ជា​ផ្ចិត​ក្រៀម មិន​ត្រូវ​ទាញ​វា​ឲ្យ​ដាច់​ដែរ។

ផ្ចិតទារក

អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/09/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម