តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បើម៉ាក់ៗមានបញ្ហាទាំងនេះ នោះកូនកើតមកងាយឆ្លងរោគបំផុត

    បើម៉ាក់ៗមានបញ្ហាទាំងនេះ នោះកូនកើតមកងាយឆ្លងរោគបំផុត

    ទារក​ទើប​កើត​មាន​ប្រព័ន្ធ​ការពារ​​ខ្សោយ​ខ្លាំង​ណាស់ ពិសេស​កូន​កើត​មិន​គ្រប់​ខែ កូន​មិន​គ្រប់​គីឡូ ហើយ​បើ​ម៉ាក់ៗ​មាន​បញ្ហា​ពេល​ពពោះ ឬ​ពេល​សម្រាល​ទៀត​នោះ កូនកើតមកងាយឆ្លងរោគបំផុត។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។

    ១- កត្តា​ប្រឈម​​បណ្តាល​ឲ្យ​បង្ករោគ

    – ម្តាយ​ក្តៅ​ខ្លួន​លើស​ពី ៣៨អង្សារសេ មុន និង​ក្រោយ​សម្រាល
    – បែក​ទឹក​ភ្លោះ​យូរ លើស​ពី ១៨ ម៉ោង
    – ទឹកភ្លោះ​មាន​ពណ៌​ខ្ទុះ និង​ក្លិន​ស្អុយ
    – ម្តាយ​មាន​ការ​បង្ក​រោគ​នៅ​ទ្វារមាស ឬ​ផ្នែក​ណា​មួយ។

    ២- សញ្ញា​នៃ​ការ​បង្ក​រោគ

    – ដក​ដង្ហើម​ហត់​ខ្លាំង
    – ផត​ទ្រូង
    – ស្រែក​ថ្ងូរ
    – សម្បុរ​ស្វាយ ឬ​ស្លេក​ស្លាំង​ខុស​ពី​ធម្មតា
    – ត្រជាក់​ខ្លាំង (កម្តៅទាបជាង ៣៥ សង្សារសេ)
    – ក្តៅ​ខ្លាំង (លើសពី ៣៨ អង្សារសេ)
    – បៅ​​តិច​ជាង​ធម្មតា ឬ​មិន​បៅ​សោះ
    – ប៉ោង​តឹង​ពោះ
    – យំ​ដោយ​គ្មាន​មូលហេតុ
    – ស្បែក​លឿង
    – លាមក​មាន​ឈាម
    -ទន់​ខ្លួន ពេល​ខ្លះ​ឈាន​ដល់​ប្រកាច់។

    បើ​មាន​សញ្ញា​ទាំង​នេះ យើង​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាប់ បើ​មិន​អ៊ីចឹង​ទេ​អាច​គ្រោះ​ថ្នាក់​ដល់​ស្លាប់។

    អត្ថបទពាក់ព័ន្ធ៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 02/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: