៤- កុំឆ្កឹះឆ្កៀល
ក្រចកដៃរបស់ទារកគ្មានដីអ្វីចូលដូចមនុស្សធំឡើយ ដូចនេះការកាត់គ្រាន់តែដើម្បីកុំឲ្យកូនក្រញៅមុខខ្លួនឯង ឬមុខយើងតែប៉ុណ្ណោះ។ ដូចនេះពេលកាត់រួចមិនបាច់ឆ្កឹះឆ្កៀល ឬយកឧបករណ៍ដទៃមករូសឡើយ ព្រោះនាំតែបង្កជារបួសផ្សេងៗដល់កូនប៉ុណ្ណោះ។
៥- ប្រើថ្នាំលាបរបួសផ្សេងៗ
ពេលខ្លះយើងមិនអាចពិនិត្យមើលឃើញរបួសកូនឡើយ ព្រោះវាមានទំហំតូច ដូចនេះម៉ាក់ៗអាចប្រើជាថ្នាំទឹកសំលាប់មេរោគ ឬក្រែមលាបរបួសផ្សេងៗនៅជុំវិញសាច់ក្រចកដៃ ដើម្បីការពារខ្លាចមានគ្រោះថ្នាក់ដោយចៃដន្យ។
៦- កុំកាត់ពេលយប់
ចង់កាត់ក្រចកឲ្យកូនគួរតែកាត់នៅពេលថ្ងៃ និងរកកន្លែងមានពន្លឺគ្រប់គ្រាន់ ព្រោះអាចមើលឃើញច្បាស់ តែចៀសវាងកាត់ពេលយប់ភ្នែកមើលមិនសព្វជ្រុងជ្រោយឡើយ ហើយកម្ទេចក្រចកអាចខ្ទាតចូលទៅប៉ះមុខកូនបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕