ជំងឺមុន ភាគច្រើនកើតលើមនុស្សពេញវ័យ តែទារកទើបនឹងកើតក៏អាចកើតមុនដែរ គឺប៉ុន្មានខែដំបូងនៃជីវិតរបស់ពួកគេ។ បើកូនក្មេងកើតមុនគួរឲ្យបារម្ភអត់? ធ្វើម៉េចបានជា?
ជំងឺមុន ភាគច្រើនកើតលើមនុស្សពេញវ័យ តែទារកទើបនឹងកើតក៏អាចកើតមុនដែរ គឺប៉ុន្មានខែដំបូងនៃជីវិតរបស់ពួកគេ។ បើកូនក្មេងកើតមុនគួរឲ្យបារម្ភអត់? ធ្វើម៉េចបានជា?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ទារកកើតមុន ជារឿងធម្មតា និងជាបញ្ហាសើស្បែកប៉ុណ្ណោះ មិនមានអ្វីគួរឲ្យបារម្ភនោះទេ។ លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា មុនលើទារកភាគច្រើនកើតស្បែកដងខ្លួន ចង្កា ថ្ងាស ខ្នង និងមុខ ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង មិនចាំបាច់ព្យាបាលនោះទេ។
ចំពោះមូលហេតុដែលទារកកើតមុនលើស្បែកវិញ អាចដោយសារការវិវត្ត នៃការបញ្ជូនអ័រម៉ូនពីម្ដាយទៅរាងកាយទារក ធ្វើឲ្យមានការកកិតជាតិខ្លាញ់ច្រើនចេញពីរាងកាយទារក។
អត្ថបទពាក់ព័ន្ធ៖
ក្រៅពីកើតមុន នៅមានជំងឺសើស្បែកមួយចំនួនទៀត ដែលឧស្សាហ៍កើតមានលើទារក ដូចជា កន្ទួលពណ៌សនៅចុងច្រមុះ ឬត្របកភ្នែក ដែលបណ្តាលមកពីក្រពេញជាតិខ្លាញ់នៅលើស្បែកច្រើន កើតចែងថ្ងៃ ដែលបង្កឡើងដោយការកកស្ទះរន្ធញើស ហើយជាពិសេសកើតតែពេលដែលអាកាសធាតុក្តៅខ្លាំង ឬសើមខ្លាំង ចេញស្រែងទឹកដោះជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
14/10/2019
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ