backup og meta

ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំកាហ្វេបានទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 04, 2020

    ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំកាហ្វេបានទេ?

    ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ៗ​មួយ​ចំនួន​នៅ​មិន​ទាន់​ហ៊ាន​ញ៉ាំ​អាហារ​បាន​តាម​ចិត្ត​នៅ​ឡើយ​ទេ ព្រោះ​ខ្លាច​ទាស់ ឬ​ខ្លាច​ប៉ះពាល់​ដល់​កូន​ពេល​បំបៅ​ដោះ។ ស្រប​គ្នា​នេះ​ដែរ មាន​ម៉ាក់​ៗ​ខ្លះ ចង់​ញ៉ាំ​កាហ្វេ​តែ​មិន​ហ៊ាន​ញ៉ាំ​ព្រោះ​ខ្លាច​កូន​បៅ​ដោះ​ទៅ មាន​បញ្ហា​អី​ដល់​កូន។

    បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​ទាំង​អស់ អាច​ញ៉ាំ​កាហ្វេ​បាន​ធម្មតា វា​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​កើត​ឡើង​ទេ ប្រសិន​បើ​ញ៉ាំ​នៅ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ ឬតិចតួច។ សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​ញ៉ាំ​កាហ្វេ​អំឡុង​ពេល​បំបៅ​ដោះ​កូន អាច​ញ៉ាំ​បាន​ចាប់​ពី២-៣ពែង/ថ្ងៃ គឺ​ជា​បរិមាណ​ល្អ​ប្រសើរ។

    លោក​បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ញ៉ាំ​កាហ្វេ​ច្រើន​ពេក​ក្នុង​មួយ​ថ្ងៃ (៤-១០ពែង/ថ្ងៃ)  ស្ត្រី​អាច​សង្កេត​ឃើញ​ថា កូន​ដែល​បៅ​ដោះ​ម្ដាយ​អាច​ចាប់​ផ្ដើម​មាន​អាការៈ​ដូច​ជា៖

    – សញ្ញា​នៃ​ការ​គេង​មិន​ល្អ

    – វិលមុខ

    – ​ឈឺក្បាល

    – មួរ​មៅ ឆាប់​ខឹង

    – ញ័រទ្រូង ឬឡេះឡះ ជាដើម។

    ដូច​គ្នា​នេះ​ដែរ ម៉ាក់​ៗ​ក៏​ប្រឈម​នឹង​អាការៈ​ខ្លះៗ​មាន មួរ​មៅ មាន​អារម្មណ៍​ថា​មិន​ស្រណុក ឈឺ​ក្បាល​ប្រកាំង ពិបាក​គេង ឈឺ​នោម​ញឹក​ញាប់ ឈឺ​ពោះ ឬ​ចង្វាក់​បេះ​ដូង​ដើរ​លឿន។ល។

    វេជ្ជបណ្ឌិត​រូប​នេះ បញ្ជាក់​ថា ម៉ាក់​ៗ​ត្រូវ​ចាំ​ថា សារ​ធាតុ​កាហ្វអ៊ីន​នៅ​ក្នុង​កាហ្វេ​មួយ​កែវ​អាច​ប្រែ​ប្រួល​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​គ្រាប់​កាហ្វេ និង​រយៈ​ពេល​នៃ​ការ​ឆុង​វា។ ដូច្នេះ​ហើយ គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ឲ្យ​ផឹកជាតិ​កាហ្វេអ៊ីន​ចាប់​ពី​ ២០០-៣០០ មីលីក្រាម/ថ្ងៃ​ បាន​ហើយ ព្រោះ​វា​ជា​បរិមាណ​សុវត្ថិភាព​ដែល​ម៉ាក់​ៗ​ញ៉ាំ​ហើយ មិន​ខ្លាច​ប៉ះពាល់​ដល់​ខ្លួន និង​កូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម