backup og meta

សម្រាលថ្មីៗ ស្ត្រីមួយចំនួនជួបបញ្ហាលាសដោះដោយអី? ត្រូវធ្វើបែបណា?

សម្រាលថ្មីៗ ស្ត្រីមួយចំនួនជួបបញ្ហាលាសដោះដោយអី? ត្រូវធ្វើបែបណា?

ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង ដើម្បី​ឲ្យ​កូន​ទទួល​បាន​ទឹក​ដោះ​ដំបូង។ ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់ៗ​មួយ​ចំនួន​ជួប​បញ្ហា​លាស​ដោះ ឡើង​រឹង ហើយ​ឈឺ ក្នុង​អំឡុង ២-៣ ថ្ងៃ​ក្រោយ​សម្រាល តើ​បញ្ហា​នេះ​បញ្ហា​នេះ​បណ្តាល​ពី​មូលហេតុ​អី? ហើយ​ត្រូវ​ធ្វើ​ម៉េច?

បើ​តាម​ការ​បក​ស្រាយ​របស់​អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោកជំទាវ ប្រាក់ សោភ័ណនារី ស្រ្តី​ជួប​បញ្ហា​លាស​ដោះ​ដោយសារ​ពន្យារ​នូវ​បំបៅ​ដោះ​កូន មិន​បាន​ឲ្យ​កូន​បៅ​ភ្លាមៗ​នោះ​ទេ ដោយ​គិត​ថា ទើប​តែ​សម្រាល​បែប​នេះ មិន​មាន​ទឹក​ដោះ​សម្រាប់​កូន​ម៉ឹម។ ចំពោះ​ស្ត្រី​ដែល​ឲ្យ​កូន​ម៉ឹម​ញឹក​ញាប់ មិន​មាន​បញ្ហា​លាស​ដោះ​នោះ​ទេ។

វេជ្ជបណ្ឌិត​ទទួល​បន្ទុក​ផ្នែក​អាហារូបត្ថម្ភ​រូប​នេះ​ពន្យល់​ថា កាលណា​ពន្យារ​ឲ្យ​កូន​បៅ ដល់​ពេល​ថ្ងៃទី២ ទី៣ ពេល​ទឹក​ដោះ​ធម្មតា​ផលិត​ចេញ​មក​ធ្វើ​ឲ្យ​ទឹក​ដោះ​ឡើង​កាង តឹង​រឹង នាំ​ឲ្យ​ឈឺ និង​មាន​ការ​ពិបាក​ក្នុង​ការ​បំបៅ​កូន។

ជា​ធម្មតា បរិមាណ​ទឹក​ដោះ​នៅ​ក្នុង​ថ្ងៃ​ដំបូង​មិន​មាន​ច្រើន​នោះ​ទេ គឺ​មាន​តិច​តួច​បំផុត ហើយ​ដោះ​ក៏​មិន​មាន​ឡើង​ដែរ ឯ​ទឹក​ដោះ​ក៏​អត់​មាន​ហូរ​តក់ៗ​ដូច​ទឹក​ដោះ​ធម្មតា​ដែរ ទាល់​តែ​ម្តាយ​ឲ្យ​កូន​ជញ្ជក់​បាន​ទឹកដោះ​ចេញ​មក។ លោក​ជំទាវ​បាន​បន្ថែម​ថា ទឹក​ដោះ​ដំបូង​មាន​ពណ៌​រាង​លឿង និង​ខាប់​ជាង​ទឹក​ដោះ​ធម្មតា ហើយ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ពិសេស​សម្បូរ​ដោយ​ជីវជាតិ A ដែល​មាន​តួនាទី​ជួយ​បង្កើន​អង់ទីករ ប្រព័ន្ធ​ភាពស៊ាំ​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​របស់​កុមារ ក៏​ដូច​ជា​ជួយ​ដល់​ភ្នែក​ទារក​ឲ្យ​ភ្លឺ​ថ្លា។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/08/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗបំបៅដោះកូនគួររក្សាជាតិទឹកឲ្យបានត្រឹមត្រូវ កុំឲ្យ​ខ្វះទឹកដោះសម្រាប់អូនៗ

បំបៅដោះមិនត្រឹមសុខភាពល្អទាំងម្ដាយ និងកូនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្រកទម្ងន់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម