backup og meta

ម៉ាក់ៗដឹងអត់ បើកូនបៅទឹកដោះគោទាំងហួសដឺឡេ មានបញ្ហាអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 27, 2020

    ម៉ាក់ៗដឹងអត់ បើកូនបៅទឹកដោះគោទាំងហួសដឺឡេ មានបញ្ហាអីខ្លះ?

    ម៉ាក់ប៉ា​ដែល​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ត្រូវទាមទារ​ថែទាំ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ព្រោះ​បើ​ហ៊ាន​តែ​ប្រហែស​អាច​នាំ​ទុក្ខ​ដល់​កូន​ភ្លាម​ៗ ហើយ​មិន​ងាយ​ស្រួល​ដូច​កូនបៅទឹកដោះ​ម៉ាក់​ៗ​ឡើយ។

    វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ត្រូវ​ចេះ​សង្កេត​មើល​កាលកំណត់ និង​ធាតុ​ផ្សំ​នានា ដើម្បី​ដឹង​ថា កូន​យើង​បៅ​ត្រូវ​ជាមួយ​វា​ដែរឬ​ទេ។ លោក​បន្ថែម​ទៀត​ថា កាល​ណា​របស់​ហួស​ដឺឡេ គុណភាព​បាន​ន័យ​ថា​ខូច​គុណភាព​ហើយ ដូចនេះ​បើ​កូន​បៅ​ទៅ​ប្រាកដជា​មាន​បញ្ហា​ហើយ​ដូចជា រាក ក្អួត ឈឺពោះ​ជា​ដើម។

    លោក​បាន​បន្ថែម​ទៀត​ថា កាលណា​ហួស​ដឺឡេ​ហើយ​ម្សៅ​ទឹក​ដោះ​គោ​មាន​សភាព​ឡើង​រឹង​ដុំ​ៗ ដូចនេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវតែ​ប្រយ័ត្ន និង​ពេលទិញ​ត្រូវចេះមើល​ផលិតផល​ដែលមានការ​ចុះ​លេខ​ផុត​កំណត់ ​មាន​ក្រុមហ៊ុន​ច្បាស់លាស់ និង​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ត្រឹមត្រូវ។

    ម្សៅទឹកដោះគោ

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ការ​កកម្សៅ​ទឹក​ដោះ​គោ​នៅ​ក្នុង​កំប៉ុង​អាច​បណ្ដាល​មកពី​ខូច​គុណ​ភាពក៏ពិតមែន ប៉ុន្តែ​បើ​ករណី​យើង​ឆុង​ដោយ​ដាក់​ម្សៅ​ទឹកដោះ​គោ​មុន​ទឹក ហើយ​យើង​កូរ ឬ​លុញ​ដប​មិន​បាន​ល្អ ក៏​អាច​ឲ្យ​កក​ដូច​គ្នា។ ការ​ឆុង​ទឹក​ដោះ​គោ​ត្រឹមត្រូវ គឺ​ត្រូវ​ចាក់​ទឹក​ទៅ​ក្នុង​ដប​តាម​បរិមាណ​ដែល​កូន​ត្រូវ​បៅ រួច​បាន​ដួស​ម្សៅ​ទឹកដោះ​គោ​ចាក់​តាម​កម្រិត ហើយ​បន្ទាប់​មក​ក្រឡុក ឬ​លុញ​ដប តែ​បើ​ក្រឡុក​ដប​ខ្លាំង​ពេក​អាច​ឡើង​ជា​ពពុះ​ច្រើន។ នៅ​ពេល​ឆុង​ទឹក​ដោះ​គោ​មិន​ត្រឹមត្រូវ​បង្ក​ជា​កក​ដុំ​ៗ បើ​ទោះ​ជា​មិន​ប៉ះពាល់​មែន តែ​យូរ​ៗ​ទៅ​កូន​អាច​ទទួល​បាន​ជីវជាតិ​មិន​គ្រប់គ្រាន់ ព្រោះ​កូន​មិន​អាច​បៅ​ទឹក​ដោះ​គោ​តាម​ចំនួន​កំណត់។

    លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​បើក​ម្សៅ​ទឹកដោះគោ​រួច ទូទៅ​គួរតែ​ប្រើ​ក្នុង​រយៈពេល​មួយ​ខែ​យ៉ាង​យូរ និង​ទុក​ដាក់​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា មិន​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ និង​គ្មាន​ជាតិ​សំណើម។ មួយ​វិញ​ទៀត​បើ​យើង​គិត​ពី​សុវត្ថិភាព​កូន គួរតែ​ព្យាយាម​បំបៅ​កូន​ដោយ​ទឹក​ដោះម្តាយ ៦ ខែ​សិន រួច​ចាំ​បន្ថែម​ជាតិ​ទឹក ឬ​ទឹក​ដោះ​គោ និង​ចំណី​អាហារ​ផ្សេង​ៗ​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម