backup og meta

ក្មេងបៅទឹកដោះគោឡើងគីឡូលឿនជាងក្មេងបៅដោះម្ដាយ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 19, 2021

    ក្មេងបៅទឹកដោះគោឡើងគីឡូលឿនជាងក្មេងបៅដោះម្ដាយ?

    ទារក​ដែល​បៅ​ដោះ​ ​លូត​លាស់​លឿន​ក្នុង​រយៈពេល​បី​ទៅ​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​ទី​១ ហើយ​បន្ទាប់ពី​នេះ​នឹង​មាន​ការ​លូត​លាស់​យឺត​បន្តិច​វិញ​​នៅ​ខែ​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​ទី​១​នេះ។ ជា​ទូទៅ​កូន​ដែល​បៅ​ដោះ​ម្ដាយ​នៅ​អាយុ​មួយ​ឆ្នាំ​ច្រើន​មាន​គីឡូ​ទាប​ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ។

    យ៉ាងណា នៅ​ពេល​ឈាន​ដល់​អាយុ​ពីរ​ឆ្នាំ​ ក្មេង​បៅ​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ នឹង​អាច​មាន​ទម្ងន់​ប្រហាក់​ប្រហែល​គ្នា​វិញ​។

    អ្នក​ជំនាញ​មិន​ទាន់​ដឹង​មូល​ហេតុ​ច្បាស់​នៅឡើយ​ទេ​ទាក់​ទង​នឹង​រឿង​នេះ តែ​អ្នក​ជំនាញ​ទាំង​នោះ​អះអាង​ថា​រឿង​នេះ​ជា​រឿង​ធម្មតា និង​គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ​។

    បៅដោះម្ដាយ

    មូល​ហេតុ​មួយ​ដែល​អ្នក​ជំនាញ​ជឿ​ថា​ធ្វើ​ឲ្យ​ក្មេង​បៅ​ដោះ​ម្ដាយ​ឡើង​គីឡូ​យឺត គឺ​ក្មេង​បៅ​ដោះ​ម្ដាយ​មាន​ទម្លាប់​ឈប់​បៅ​ពេល​មាន​អារម្មណ៍​ថា​ឆ្អែត តែ​ក្មេង​បៅ​ទឹក​ដោះ​គោ​វិញ​មាន​ទម្លាប់​បៅ​ទឹក​ដោះ​គោ​ទាល់​តែ​អស់ពី​ក្នុង​ដប។ ចំណុច​មួយ​ទៀត គឺ​ប្រូតេអ៊ីន​នៅ​ក្នុង​ម្សៅទឹក​ដោះ​គោ​មាន​ច្រើន​ប្រភេទ​ជាង​ក្នុង​ទឹក​ដោះ​ម្ដាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ការ​ធ្វើ​មេតាប៉ូលិស​ក្នុង​រាង​កាត​ក្មេង​បៅ​ទឹក​ដោះ​គោ​។

    ដូច​គ្នា​ដែរ ស្ថាប័ន​ស្រាវជ្រាវ​របស់​គណៈកម្មការ​អឺរ៉ុប បាន​លើក​ឡើង​ដែថា​កម្រិត​ប្រូតេអ៊ីន​ក្នុង​ទឹក​ដោះម្ដាយ​មាន​ទាប​ជាង​ទឹក​ដោះ​គោ​ម្សៅ​នេះ​ហើយ ដែល​នាំឲ្យ​កូន​បៅ​ដោះ​ម្ដាយ​ឡើង​គីឡូ​យឺត​ជាង​ក្មេង​បៅ​ទឹក​ដោះ​គោ​។

    ការ​សិក្សា​ដដែល​បង្ហាញ​ថា​ ក្រោយ​អាយុពីរ​ឆ្នាំ ទោះ​ក្មេង​បៅ​ទឹក​ដោះ​គោ​ម្សៅ​​មិន​ថា​មាន​ប្រូតេអ៊ីន​ទាប ឬ​ខ្ពស់​ទេ ពួកគេ​នឹង​មាន​កម្ពស់​ប្រហាក់​ប្រហែល​គ្នា តែថា​ក្មេង​បៅ​ទឹកដោះ​គោ​ម្សៅ​មាន​ប្រូតេអ៊ីន​ខ្ពស់​មាន​ទម្ងន់​ធ្ងន់​ជាង។ អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​គឺ​ ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​ប្រូតេអ៊ីន​ទាប នឹង​មាន​ទម្ងន់​ប្រ​ហាក់​ប្រហែល​គ្នា​នឹង​ក្មេង​ដែល​បៅ​ដោះ​ម្ដាយ​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម