backup og meta

ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​​ពេល​បំបៅ​ដោះ​ ផ្ដល់​ប្រយោជន៍សុខភាព​​ច្រើន​​​​​​​​​​​​​​​​​​យ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 19, 2021

    ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​​ពេល​បំបៅ​ដោះ​ ផ្ដល់​ប្រយោជន៍សុខភាព​​ច្រើន​​​​​​​​​​​​​​​​​​យ៉ាង

    ទឹក​ក្រូច​ឆ្មារ ​គឺ​ជា​ភេសជ្ជៈ​​​មួយ​ប្រភេទមាន​គុណប្រយោជន៍​ដល់​សុខភាព​​ចំពោះ​ម៉ាក់​ៗ​ដែល​កំពុង​តែ​បំបៅ​ដោះ​កូន​។​ ​ពិត​ណាស់​ ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​អំឡុង​ពេល​នេះ​ អាច​ជំរុញ​ដល់​រាងកាយ​ ព្រម​ទាំង​ជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ​។​ បន្ថែម​ពី​នេះ​ ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​ភាព​ស្រស់ស្រាយ​ ​បង្កើន​កម្រិត​​ថាមពល​ ជំរុញ​ចរន្ត​ឈាម​នៅ​ក្នុង​រាងកាយ​ ក៏​ដូចជា​ពង្រឹង​គុណភាព​ទឹក​ដោះ​ថែម​ទៀត​ផង​។ ជាក់​ស្ដែង​ ទឹក​ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដូចជា​ វីតាមីន​C កាល់ស្យូម​ វីតាមីន​B ​ផូស្វ័រ​ និង​ប៉ូតាស្យូម​ ដែល​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​អា​អូន​។

    ១. ​ការពារ​បញ្ហា​ក្រពះ​

    ​ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ មាន​គុណ​ប្រយោជន៍​ដល់​ការ​រំលាយ​អាហារ​​ ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​​ក្រពះ​​អា​អូន​មាន​សុខភាព​​ល្អ​ផង​ដែរ។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​ជួយ​ព្យាបាល​បញ្ហា​ផ្សេង​ៗ​ដូចជា​ហ្គាស​ រមួល​ក្រពើ​ ការ​បន្ទោបង់​មិន​ទៀងទាត់​ និង​ហើម​ពោះ​​។​

    ២. ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​

    ​ជា​មួយ​គ្នា​នេះ​ដែរ​ ​ទឹក​ក្រូច​ឆ្មារ​ គឺ​ជា​ប្រភព​នៃ​វីតាមីន​C ​ដែល​ល្អ​បំផុត​ចំពោះ​ស្បែក​។​ វីតាមីន​C ​ដែល​មាន​នៅ​ក្នុង​ទឹក​ក្រូច​ឆ្មារ​អាច​ជួយ​បង្កើន​ពណ៌​នៃ​ស្បែក​របស់​យើង​​។​ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ជា​ប្រចាំ​ ស្បែក​របស់​ម៉ាក់​ៗ​ ព្រម​ទាំង​ស្បែក​​អា​អូន​ច្បាស់​ជា​ភ្លឺ​ថ្លា​ និង​ម៉ត់​រលោង​ជាក់​ជា​មិន​ខាន​។

    ៣. កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​

    ​​​​បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ជា​រៀង​រាល់​ថ្ងៃ​ ក៏​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​។​ វា​អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​រាងកាយ​ ក៏​ដូចជា​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​ ដើម្បី​ធានា​ថា​​ទារក​នឹង​ទទួល​បាន​ទឹក​ដោះ​ដែល​គ្មាន​ជាតិ​ពុល​ និង​មាន​សុខភាព​ល្អ​។

    ៤. ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​

    ទឹក​ក្រូច​ឆ្មារ​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ អំឡុង​ពេល​បំបៅ​ដោះ​បាន​យ៉ាង​ល្អ​។​ ជាមួយ​នឹង​បរិមាណ​ប៉ូតាស្យូម​ខ្ពស់​នៃ​ទឹក​ក្រូច​ឆ្មារ​ អាច​ជួយ​ធ្វើ​ឲ្យ​យើង​ស្ងប់​អារម្មណ៍​ និង​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ចង្អោរ​ និង​វិល​មុខ​។

    បំបៅកូន២

    ៥. ពង្រឹង​សរសៃ​​វ៉ែន​

    ​បញ្ហា​ទូទៅ​មួយ​ទៀត​ ដែល​ម៉ាក់​ៗ​តែងតែ​ប្រឈម​ នៅ​អំឡុង​ពេល​ និង​បន្ទាប់​ពី​សម្រាល​កូន​រួច​ គឺ​វត្តមាន​រីកសរសៃ​​ឈាមវ៉ែន​​ ។​ សារធាតុ​Bioflavonoid ដូចជា​Rutin ​ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ នៅ​ក្នុង​ទឹក​ក្រូច​ឆ្មារ​ ជួយ​ពង្រឹង​ជញ្ជាំង​សរសៃ​វ៉ែន​ និង​ការពារ​ការ​កើត​នៃ​សរសៃ​​ឈាម​ប៉ោង​នៅ​ក្នុង​រាងកាយ​បាន​យ៉ាង​អស្ចារ្យ​។

    ៦. ជួយ​កាត់​បន្ថយ​ការ​ឈឺ​បំពង់​ក

    ​ប្រសិនបើ​ជួប​ប្រទះ​បញ្ហា​ឈឺ​បំពង់​ក​នៅ​អំឡុង​ពេល​បំបៅ​ដោះ​ ​ម៉ាក់​ៗ​អាច​បន្ថែម​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាបព្រា​​កាហ្វេ​ទៅ​ក្នុង​ទឹក​ក្ដៅ​​ឧណ្ហ​ៗ​ ​និង​កូរ​វា​ឲ្យ​សព្វ​ល្អ​ជា​ការ​ស្រេច។​ ​ក្រូច​ឆ្មារ​ គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​C ដែល​មាន​អត្ថប្រយោជន៍​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ព្រម​ទាំង​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ថែម​ទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម