២. ប្រូតេអ៊ីនប្រភេទ A1 និងA2
ទឹកដោះគោធម្មតាមានប្រូតេអ៊ីនពីរប្រភេទលាយបញ្ចូលគ្នា គឺប្រូតេអ៊ីនA1 និង A2 ប៉ុន្តែក្នុងទឹកដោះពពែវិញមានតែប្រភេទ A2 តែមួយមុខប៉ុណ្ណោះ។ ការសិក្សាបានបង្ហាញថា បញ្ហាក្នុងការរំលាយអាហារមួយចំនួនកើតចេញពីប្រូតេអ៊ីនA1។ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលធ្វើឲ្យក្មេងៗញ៉ាំទឹកដោះពពែ មានប្រូតេអ៊ីនA2 ងាយស្រួលរំលាយ និងទន់ពេលចូលដល់ក្នុងពោះវៀន។
៣. ជាតិខ្លាញ់
ជាតិខ្លាញ់មាននៅក្នុងទឹកដោះពពែងាយស្រួលរំលាយជាងជាតិខ្លាញ់មាននៅក្នុងទឹកដោះគោ ដោយហេតុថាមូលេគុលជាតិខ្លាញ់ក្នុងទឹកដោះពពែតូចជាងច្រើនដង បើធៀបទៅនឹងមូលេគុលជាតិខ្លាញ់មានក្នុងទឹកដោះគោ។ មួយវិញទៀតទឹកដោះពពែក៏មានអាស៊ីដខ្លាញ់ចង្វាក់ខ្លី និងមធ្យម ដែលមានគុណប្រយោជន៍ច្រើនជាងទឹកដោះគោ។