យើងទាំងអស់គ្នាដឹងហើយថា ទឹកដោះសត្វដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតរបស់យើង ព្រោះអាចជួយយើងឲ្យមានសុខភាពល្អ ផ្ដល់នូវសារធាតុចិញ្ចឹមសំខាន់ៗដល់រាងកាយ ពិសេសគឺចាំបាច់បំផុតចំពោះសុខភាពក្មេងតូចៗ។ ទឹកដោះពពែ ជាប្រភពសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ ជួយពង្រឹងប្រព័ន្ធការពាររាងកាយកូន ម៉ាក់ប៉ាអាចផ្ដល់ឲ្យកូនញ៉ាំបាន ដើម្បីសុខភាពរឹងមាំ។
ទឹកដោះពពែ ត្រូវគេដឹងថាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនមុខដូចជា៖
- HMOs
- នុយក្លេអូទីត
- ជាតិខ្លាញ់
- ប្រូតេអ៊ីន
- ប្រូតេអ៊ីនប្រភេទ A1 និងA2 ។
ជាធម្មតា ទឹកដោះពពែ ងាយស្រួលរំលាយ និងអាចដោះបញ្ចៀសបញ្ហាទល់លាមក ហើមពោះ ឬពិបាករលាយអាហារ ក្អែ និងអាការៈសើស្បែកជាដើម។
លើសពីនេះ ទឹកដោះពពែមានបរិមាណសេលេនីញ៉ូមច្រើន ដែលវាជាសារធាតុរ៉ែដ៏កម្រ មាននាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយ ជាហេតុទប់ស្កាត់ពពួកមេរោគបង្កជាជំងឺប៉ះពាល់សុខភាពកូនៗ។ ម៉្យាងវិញទៀត ទឹកដោះពពែមានសមត្ថភាពទ្រទ្រង់ដល់ការអភិវឌ្ឍប្រព័ន្ធភាពស៊ាំដោយរារាំងការលូតលាស់របស់បាក់តេរីមិនល្អ ផ្ដល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងផ្ដល់សារធាតុប្រឆាំងការរលាកដល់រាងកាយ។ លក្ខណៈពិសេសនៃទឹកដោះពពែនេះហើយ ដែលផ្ដល់ប្រយោជន៍ដល់ទារក និងមនុស្សពេញវ័យ មិនអាចកាត់ថ្លៃបានក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ។
[embed-health-tool-vaccination-tool]