ក្រុមហ៊ុនជប៉ុន Dentsu Group បានបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីសម្រាប់បំបៅកូន ដោយផ្តល់ភាពងាយស្រួលសម្រាប់ប៉ាៗ អាចពាក់ឧបករណ៍នេះ បំបៅកូន ដូចជាម៉ាក់ៗដែរ។
ក្រុមហ៊ុនជប៉ុន Dentsu Group បានបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីសម្រាប់បំបៅកូន ដោយផ្តល់ភាពងាយស្រួលសម្រាប់ប៉ាៗ អាចពាក់ឧបករណ៍នេះ បំបៅកូន ដូចជាម៉ាក់ៗដែរ។

ឧបករណ៍មានរាងដូចសុដន់នេះ ត្រូវបានបំពាក់ជាមួយកូនធុង សម្រាប់ស្ដុកទឹកដោះម្តាយ ឬទឹកដោះគោ អាចញ័រ ដើម្បីធ្វើឲ្យកូនងងុយគេង និងជូនព័ត៌មានប៉ាម៉ាក់ពីវិធីផ្សេងៗសម្រាប់បំបៅកូន។
“ជាមួយភាពទន់ និងកកក្ដៅ ដូចទៅនឹងសុដន់ស្រ្តី ទារកមិនអាចដឹង ថាជាឧបករណ៍ជំនួសនោះឡើង ហើយអាចគេងដូចធម្មតា“។ នេះបើយោងតាមវិបសាយមួយផ្សព្វផ្សាយពីការលេចរូបរាងបន្ទាប់របស់ក្រុមហ៊ុន Dentsu នៅសាលសន្និបាត SXSW ក្នុងក្រុង Austin រដ្ឋតិចសាស សហរដ្ឋអាមេរិក។
អត្ថបទពាក់ព័ន្ធ៖
ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះ បញ្ជាក់ថា គំនិតបង្កើតឧបករណ៍ថ្មីនេះ គឺដើម្បីកាត់បន្ថយបញ្ហាស្រ្ដេសសម្រាប់ម៉ាក់ៗ និងជំរុញឲ្យប៉ាៗទាំងអស់មានតួនាទីសកម្មបន្ថែមក្នុងការថែទាំកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
New device lets men breastfeed
កំណែប្រែបច្ចុប្បន្ន
22/03/2019
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ សន សុភា
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
សន សុភា