backup og meta

កូនកើត​ភ្លាម គួរ​បំបៅ​ដោះ​ប៉ុន្មាន​ដង​ទើប​ល្អ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 19, 2021

    កូនកើត​ភ្លាម គួរ​បំបៅ​ដោះ​ប៉ុន្មាន​ដង​ទើប​ល្អ?

    ស្រីៗ​មាន​បទ​ពិសោធមើល​ថែកូន​ក៏​ដោយ មិន​ប្រាកដ​ថា​ចេះ​តិច​និក​បំបៅ​ដោះ​អូនៗ​ត្រឹមត្រូវ​នោះ​ដែរ កុំ​ថា​ឡើយស្រីៗ​ទើប​មាន​កូន​​ដំបូង។ ​ការ​បំបៅ​កូនត្រឹម​ត្រូវអាច​ជួយ​ឲ្យ​កូន​មាន​សុខ​ភាព​ល្អ រឹងមាំ ការ​វិវត្ត​ក្នុង​រាង​កាយ​ក៏​ប្រសើរ​នោះ។ ចុះត្រូវ​បំបៅ​យ៉ាង​ម៉េច ប៉ុន្មាន​ដង​ទើប​គ្រប់គ្រាន់។ “Hello គ្រូពេទ្យ’ នឹង​ស្រាយ​ចម្ងល់​ទាំង​នេះ។

    ជា​ធម្មតា អំឡុង​សប្តាហ៍​ដំបូង កូន​អាច​នឹង​ត្រូវ​ការ​បៅ​ច្រើន ហើយ​ញឹក​ញាប់ ដោយ​មិន​ចាំ​បាច់​មាន​កាល​វិភាគ​ត្រឹម​ត្រូវ ច្បាស់​លាស់​នោះទេ ប៉ុន្តែ​បន្ទាប់​ពី​នោះ ត្រូវ​បំបៅ​អូនៗ​ឲ្យ​បាន​យ៉ាង​តិច ៨ ដង/ថ្ងៃ ឬ​ច្រើន​ជាង​នេះ មាន​ន័យ​ថា អូនៗ​នឹង​ចង់​បៅ​រៀង​រាល់ ៩០នាទី ទៅ ២ម៉ោងម្តង។

    ១- បំបៅ​ដោះ​កូន​ទើប​កើត​ម្តង​បន្តិចប៉ុន្តែ​ញឹក​ញាប់

    បំបៅ​ដោះអូនៗ​ម្តង​បន្តិចៗ​ គឺ​សំខាន់​សម្រាប់​លំហូរ​ទឹក​ដោះ​ក្នុង​ខ្លួន​អូនៗ ខណៈ​ការ​បំបៅ ក៏​ជា​សញ្ញា​មួយ​ឲ្យ​រាង​កាយ​យើង​ដឹង​ថា ត្រូវ​ការ​ផលិត​ទឹក​ដោះ​ឲ្យ​កាន់​តែ​ច្រើន មាន​ន័យ​ថា រយៈពេល​យើង​បំបៅ​ដោះ​អូនៗ​កាន់​តែ​យូរ បរិមាណ​ទឹក​ដោះ​រាង​កាយ​ផលិត​បាន​កាន់​តែ​ច្រើន។ ការ​កំណត់​ពេល​វេលា​បំបៅ​ដោះ​កាន់​តែ​យូរ ទឹក​ដោះ​យើង​នឹង​កាន់​តែ​ខាប់។

    អង្គ​ការ UNICEF បាន​លើក​ទឹក​ចិត្ត​ម៉ាក់ៗ​គ្រប់​រូប ឲ្យ​រៀន​ពី​សញ្ញា​របស់​កូន​ពេល​ស្រេក​ឃ្លាន។ ម៉ាក់ៗ​ទាំង​អស់ តែង​យល់​ថា កូន​យំ នៅ​ពេល​ឃ្លាន តែ​តាម​ពិត​ទៅ មាន​សញ្ញា​ជាច្រើន ដែល​អូនៗ​តែង​បញ្ចេញ​ឲ្យ​យើង​ដឹង។ ពេល​កូនឃ្លាន នឹង​មាន​សកម្ម​ភាព​រើ​ខ្លួន​ចុះ​ឡើង លិឍ​បបូរ​មាត់ ក្បាល​ដោះ ឬ​ម្រាម​ដៃ និង​តាម​មើល​ដោះ​ម៉ាក់ៗ​ជា​ដើម។ ត្រូវ​ចាំ​ថា គ្រប់កូន មិន​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់​ទេ កូន​ខ្លះ​ទារ​បៅ​ញឹក​ញាប់ ឯ​ខ្លះ​ទៀត​អាច​នឹងមិន​សូវ​ទារ​បៅ​ក៏​មាន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ប្រមាណ ៦ សប្តាហ៍ ក្រោយ​ចាប់​ផ្តើម​បំបៅ សុដន់​ម៉ាក់ៗ​នឹង​​ផ្លាស់​ប្តូរ។ ពេល​នោះ​ យើងអាច​នឹង​មាន​អារម្មណ៍​សុដន់​មាន​សភាព​ទន់ និង​តូច​ជាង​មុន ហើយ​ការ​ផលិត​ទឹក​ដោះ​ក្នុង​សុដន់ ក៏​​ផ្លាស់​ប្តូរ​ដូច​គ្នា។ ​អំឡុង​ពេល​នេះ រាង​កាយ​យើងអាច​គ្រប់​គ្រង​ការ​ផលិត​ទឹក​ដោះ​បាន​កាន់​តែ​ល្អ ផ្អែក​លើ​តម្រូវ​ការ​អូនៗ ហើយ​នៅ​ពេល​កូន​កាន់​តែ​ធំ សុដន់​យើង​ក៏​ចាប់​ផ្តើម​ត្រលប់​មក​ធម្មតា​វិញ ក៏​ជា​ពេល​យើង​អាច​ពាក់​អាវ​ទ្រនាប់​បាន​ដូច​ដើម​វិញ​ដែរ។

    ម៉ាក់ៗ​ខ្លះ អាច​បារម្ភ​ថា ខ្លួន​ឯង​មិន​អាច​ផលិត​ទឹក​ដោះ​បាន​គ្រប់​គ្រាន់ បើ​បំបៅ​អូនៗ​ក្នុង​រយៈ​ពេល​ខ្លី​ពេក ខ្លះ​ទៀត​បារម្ភ​ថា អូនៗ​បៅ​បាន​គ្រប់​គ្រាន់ ឬ​អត់។ តែ​ត្រូវ​ចាំ​ថា បើ​អូនៗ​បៅ​បាន​ឆ្អែត​នៅ​ពេល​ល្ងាច យើង​ និង​កូន ក៏​អាច​គេង​បាន​ស្រួល​នៅ​ពេល​យប់​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម