backup og meta

តើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់?

តើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់?

ម៉ាក់​ៗ​ដែល​មាន​កូន​ដៅ​ដោះ​ប្រាកដជា​មាន​ចម្ងល់​ពី​រឿង​នេះ​ជាក់ជា​មិន​ខាន ព្រោះ​បើ​ផ្ដាច់​ឆាប់​ពេក​ខ្លាច​កូន​មាន​សុខភាព​មិន​សូវ​រឹងមាំ​ល្អ ហើយ​បើ​យូរ​ពេក​ខ្លាច​កូន​មិន​ព្រម ឬ​ពិបាក​ក្នុង​ការ​ផ្ដាច់។

ចំពោះ​បញ្ហា​នេះ លោក ហ៊ូ ក្រើន នាយក​រង​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ថា បើ​ម៉ាក់​ៗ​ចង់​ផ្ដាច់​ដោះ​កូន យ៉ាង​ហោច​ក៏​ពួកគេ​មាន​អាយុ​ត្រឹម ២៤ ខែ​ដែរ តែ​បើ​ម៉ាក់​ៗ​មាន​ពេល​អាច​បំបៅ​លើស​ពី​នេះ​ទៀត​ក៏​បាន ព្រោះ​ថា​ដែល​កូន​បាន​បៅ​ទឹក​ដោះ​ច្រើន​ល្អ​ចំពោះ​សុខភាព និង​ជួយ​ឲ្យ​រាងកាយ​មាន​កម្លាំង​មាំមួន។ ចំពោះ​ការ​ផ្ដាច់​លោក​មិន​ហ៊ាន​បញ្ជាក់​ឡើយ គ្រាន់តែ​បន្ថែម​ថា​ពេល​ដល់​វ័យ​កាន់តែ​ធំ ការ​ញ៉ាំ​របស់​កូន​ក៏​កាន់តែ​ច្រើន ហើយ​នៅ​ពេល​គេ​ញ៉ាំ​ឆ្អែត ក៏​មិន​សូវ​បៅ​ដែរ បន្ទាប់មក​ចាំ​ផ្ដាច់​តាម​សន្សឹម​ៗ។

បំបៅដោះកូន Hello គ្រូពេទ្យ

សម្រាប់​ម៉ាក់​ៗដែលរវល់​ធ្វើការ​ខាងក្រៅ​ ឬ​ឆ្ងាយ​ពី​ផ្ទះ​គួរ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​ហោចណាស់ ៦ ខែដែរ។ ថ្វីត្បិត​តែ​ទឹកដោះ​ល្អ​ចំពោះ​សុខភាព​កូន​ក៏​ពិត​មែន តែ​ម៉ាក់​ៗ​គួរតែ​បន្ថែម​អាហារ​ពី​លើ​ទឹក​ដោះ​ផង​ដែរ ចាប់តាំងពីពេលកូនមានអាយុគ្រប់ ៦ ខែ។ ក្រៅ​ពី​នោះ​ត្រូវ​បន្ថែម​គ្រាប់​ថ្នាំ​វីតាមីន A ឬ​ម្សៅ​មីក្រូ​សារជាតិ ដើម្បី​កុំឲ្យ​កូន​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។

ប្រសិនបើ​រវល់​ទៅ​ធ្វើការ តើ​គួរ​ផ្ដាច់​ឲ្យ​បៅ​ទឹក​ដោះ​គោ ឬ​យ៉ាង​ណា? ឆ្លើយ​តប​នឹង​សំណួរ​នេះ នាយក​រង​អង្គការ Helen Keller International បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ជ្រើសរើស​វិធី​បូម​ទឹកដោះ​ទុក​ឲ្យ​កូន​វិញ ហើយ​ឆ្លៀត​បំបៅ​កូន​នៅ​ពេល​យប់​ឲ្យ​បាន​ច្រើន ប្រសិនបើ​គិត​ថា​ពេល​ថ្ងៃ​កូន​មិន​សូវ​ទទួល​បាន​ទឹកដោះ​គ្រប់គ្រាន់។

ជាចុងក្រោយ​លោក​ក៏​បាន​ណែនាំ​ឲ្យ​អាណាព្យាបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត​ដែល​រាងកាយ​​ត្រូវការ​ដូចជា​អ៊ីយ៉ូដ ជាតិ​ដែក ស័ង្កសី ជាដើម ដើម្បីឲ្យកូនមានសុខភាពល្អ។

អត្ថបទពាក់ព័ន្ធកំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/09/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម