backup og meta

ហេតុផលដែលពេទ្យមិនចង់ឲ្យកូនបៅឆ្អែតភ្លាម ចូលគេងភ្លែត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 03, 2020

    ហេតុផលដែលពេទ្យមិនចង់ឲ្យកូនបៅឆ្អែតភ្លាម ចូលគេងភ្លែត

    កន្លង​មក​ទាំង​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ ឬ​ទឹកដោះ​គោ​ច្រើន​ច្រឡំ​ឲ្យ​កូន​បៅ​ឆ្អែត​ភ្លាម យក​ទៅ​គេង​ភ្លែត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​លើក​ឡើង​ថា ទង្វើ​បែប​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ ហើយ​នាំឲ្យ​កូន​ក្អែ​មក​វិញ​ថែម​ទៀត។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​អះអាង​ថា​មិន​ថា ទារក​បៅ​ឆ្អែត ឬ​ក្មេង​ញ៉ាំ​អាហារ​ឆ្អែត​ឡើយ​សុទ្ធតែ​មិន​អាច​គេង​ភ្លាម​ៗ ព្រោះ​កូន​អាច​ក្អែ​ញឹក ឬ​ដើរ​ខ្យល់​មិន​ស្រួល។ ចំណែក​កាយវិការ​ត្រឹមត្រូវ ពេល​បំបៅ​ដោះ​កូន​រួច ត្រូវ​លើក​មក​ដាក់​បញ្ឈរលើ​ស្មា ឬទ្រូង​យើង ១០-១៥ នាទី រួច​យក​ដៃ​រឹត ឬ​ទះ​ខ្នង​កូន​តិច​ៗ ដើម្បី​ឲ្យ​កូន​ភើ ២-៣ ដង ចាំ​ឲ្យ​សម្រាក​បាន។

    បំបៅដោះ

    ចំណែក​កូន​តូច​វិញ ពេល​ញ៉ាំ​អាហារ​ហើយ ក៏​មិន​គួរ​ឲ្យ​ចូល​គេង​ភ្លាម​ដែរ យើង​អាច​នៅ​បង្រៀន​កូន​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះ ឬ​រៀន​អក្សរ ដើម្បី​ឲ្យ​អាហារ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្រពះ និង​កិន​រំលាយ​បាន​ល្អ​សិន ចាំ​ឲ្យ​ពួកគេ​ចូល​គេង​តាម​ក្រោយ។

    នៅ​ពេល​គេង​ទាំង​ពោះ​កំពុង​ពេញ​ឆ្អែត អាច​ឲ្យ​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើ​វិញ ដែល​នេះ​ហើយ​ជា​មូលហេតុ​នាំឲ្យ​ក្មេង​អាច​មាន​ជំងឺ​ហើម​ពោះ​បាន។ បន្ថែម​ពី​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន ឬ​ដោយ​ម្សៅ​ទឹកដោះ​គោ​ក៏​ដោយ ត្រូវ​សម្អាត​ក្បាល​ដោះ និង​លាង​ដប​សម្លាប់​មេរោគ​ឲ្យ​ស្អាត​ល្អ​សិន ទើប​កូន​គ្មាន​បញ្ហា​ច្រាំង​អណ្ដាត ឬ​រាករូស។

    អត្ថបទពាក់ព័ន្ធកូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម