backup og meta

ទារកស្លាប់ភ្លាមៗបណ្តាលមកអី? គួរបង្ការម៉េចខ្លះ?

ទារកស្លាប់ភ្លាមៗបណ្តាលមកអី? គួរបង្ការម៉េចខ្លះ?

យើង​សង្កេត​ឃើញ​ថា ជំងឺ​កាច​សាហាវ​ភាគ​ច្រើន​កើត​មាន​នៅ​លើ​មនុស្ស​ធំ មិន​សូវ​ជា​កើត​មាន​ទៅ​លើ​កុមារ ឬ​ទារក​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​ចំពោះ​ទារក ក៏​មាន​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​បាន​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់។ សម្រាប់​ជំងឺ​ដែល​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​ទារក​អាយុមិន​ទាន់​គ្រប់​ ១ឆ្នាំ គឺ​ជំងឺ​រោគ​សញ្ញា​នៃ​ការ​ស្លាប់​ទារក​ភ្លាមៗ (SIDS)។

អ្វី​ទៅ​ជា​អាការៈនៃ​ការ​ស្លាប់​ទារក​ភ្លាមៗ?

អាការៈ​នៃ​ការ​ស្លាប់​ទារក​ភ្លាមៗ គឺ​ជា​ការ​ស្លាប់​របស់​ទារក​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់ហើយ​វា​ច្រើន​កើត​ឡើង​ចំពោះ​ទារក​ដែល​មាន​អាយុ​ក្រោម​១ឆ្នាំ ហើយ​ជា​ទូទៅ​វា​កើត​ឡើង​អំឡុង​ពេល​ទារក​គេង។

​ការ​ស្លាប់​ទារក​ភ្លាមៗ​នេះ មាន​ភាព​ស្មុគ​ស្មាញ ហើយ​ចំពោះ​មូល​ហេតុ​ដែល​កើត​មាន​ជំងឺ​នេះ​គឺ​មាន​ច្រើន ប៉ុន្តែនៅ​ស្រុក​ខ្មែរ​យើង​មិន​មាន​ការ​ធ្វើ​កោសល្យវិច្ច័យទេ ដូច​នេះ​យើង​មិន​ដែល​ធ្វើ​រោគ​វិនិច្ឆ័យ​កំណត់​មូល​ហេតុ​ច្បាស់​លាស់​ទេ​ថា វា​បណ្តាល​មក​ពី​អី​ឲ្យ​ប្រាកដ  ពោល​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង កម្រ​នឹង​មានអាការៈ​នៃ​ការ​ស្លាប់​ទារក​ភ្លាម​ៗ​នេះ កើត​មាន​ណាស់។

ទោះ​បី​ជា​ជំងឺ​មួយ​នេះ មិន​ទាន់​អាច​ពន្យល់​បាន​ច្បាស់​លាស់​នៅ​ឡើយ​ថា​វា​កើត​មាន​បណ្តាល​មក​ពី​អី ក៏​ប៉ុន្តែ ខាង​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ពី​កត្តាមួយ​ចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​របស់​ទារក​ឲ្យ​កើត​ជំងឺ​ទារក​ស្លាប់​ភ្លាមៗ​ដូចជា៖

-ភេទ៖ ទារក​ប្រុស​មាន​ហានិភ័យ​កើត​ជំងឺ​នេះ​ជាង​ទារក​ស្រី

-អាយុ៖ ទារក​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ចន្លោះ​អាយុ​ពី ​២-៤ខែ

-ផ្សែង៖ ទារក​ដែល​នៅ​ជាមួយ​អ្នក​ជក់​បារី

-ប្រវិត្ត​គ្រួសារ៖ ទារក​ដែល​ក្នុង​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​កើត​ឡើង

-មិន​គ្រប់​ខែ៖ ទារក​មិន​គ្រប់​ខែ និង​ទម្ងន់​មិន​គ្រប់ស្តង់ដារ ក៏​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​ជំងឺ​មួយ​នេះ​ដែរ។

កត្តាប្រឈមអំឡុងពេលពពោះ

អំឡុងពេល​ពពោះ ម៉ាក់ៗ​ក៏អាចបង្កើនហានិភ័យកើតជំងឺSIDSនេះដែរ ជាពិសេសម៉ាក់ដែលមានបញ្ហាដូចជា៖

  • មានអាយុក្រោម២០ឆ្នាំ
  • ជក់បារី
  • ប្រើគ្រឿងញៀន ឬស្រា
  • ខ្វះការថែទាំសុខភាពពេលពពោះ។ល។

ចំពោះ​អាការៈ​ទារក​ស្លាប់​ភ្លាមៗ​នេះ ខាង​ក្រុម​គ្រូ​ពេទ្យ​មិន​ប្រាកដ​ថា ការពារ​មិន​ឲ្យ​កើត​ឡើង​បាន ឬ​មិន​បាន​នោះ​ទេ តែ​ម៉ាក់​ប៉ា​អាច​អនុវត្ត​តាម​វិធី​ដូច​ជា៖

– បំបៅ​ដោះ​កូន

– ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​ទារក

– អនុវត្ត​ការ​គេង​ឲ្យ​ត្រឹម​ត្រូវ

– ដាក់​កូន​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ

– មិន​គួរ​ឲ្យ​កូន​គេង ផ្អៀង ឬ​ផ្កាប់​មុខ​។ល។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/diseases-conditions/sudden-infant-death-syndrome/symptoms-causes/syc-20352800

កំណែ​ប្រែបច្ចុប្បន្ន

28/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

មានផ្ទៃពោះ គេងបែបណាទើបស្រួល មិនប៉ះពាល់គភ៌?

ពេលទារកស្ទះរន្ធទឹកភ្នែក ម៉ាក់ប៉ាអាចដោះស្រាយដោយវិធីសាស្ត្រទាំងនេះបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម