backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ៧ សប្តាហ៍៖ និយាយជាមួយកូនច្រើន មានប្រយោជន៍ដល់ម្ល៉ឹង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Feb 18, 2021

អាយុ ៧ សប្តាហ៍៖ និយាយជាមួយកូនច្រើន មានប្រយោជន៍ដល់ម្ល៉ឹង

ការលូតលាស់ និងអាកប្បកិរិយា

ទើប​បាន​ប៉ុន្មាន​សប្តាហ៍​សោះ​អូនតូច​ចាប់​ផ្តើម​ស្គាល់​សំឡេង​យើង​។ ពេល​ឮសំឡេងម៉ាក់ប៉ា​នឹង​ធ្វើ​ឲ្យ​បេប៊ីស្គាល់​កាន់​តែ​ច្បាស់​ពីពិភព​ខាង​ក្រៅ​ដែល​ខុស​គ្នា​​ពេល​នៅ​ក្នុង​ពោះ អាអូន​ដឹង​ថា​គេ​មិន​ឯកា​នោះទេ។ ដូច្នេះ​យើង​ត្រូវ​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ​ទោះ​បី​អាអូន​មិន​ទាន់​យល់​អំពី​អ្វី​ដែល​យើង​និយាយ​ប៉ុន្តែ​ក្តី​ស្រលាញ់​នឹង​កើត​ឡើង​តាម​ពាក្យ​សម្តី​នេះ​ឯង។

ចង់​ដឹង​អត់​ចូល​ដល់​​សប្តាហ៍ទី ៧ នេះ កូន​យើង​ចាប់ផ្តើម​ចេះ​​អ្វី​ខ្លះ?

– ​ក្រឡាប់ ងើប​ក្បាល​បាន ៤៥​ដឺក្រេ

– បញ្ចេញ​សំឡេងថ្មី​ៗ​​ច្រើន​ជាមុន

– ញញឹម​តបយើង​វិញ​។

១- បង្រៀនកូនពីអីខ្លះ?

មក​ដល់​ពេល​នេះ​អូន​តូច​មិន​សូវ​គេង​ថ្ងៃ​ទេ ម៉ាក់ប៉ា​អាច​ចាក់​ចម្រៀង ឬ​ច្រៀង​បំពេរ​ឲ្យ​បាន​ច្រើន។ មិន​ចាំ​បាច់​ដាក់បទ​ចម្រៀង​សម្រាប់​ក្មេង​ៗ​ក៏​បាន​ដែរ យើង​គួរ​ព្យា​យាម​ចាក់​​​ចម្រៀង​ផ្សេង​ៗ​ដូច​ជា​មនោ​សញ្ចេតនា ឬ​ញាក់ ហើយ​យើង​ចាំ​សង្កេត​មើល​ថា​​កូន​យើង​អ្នក​ចូល​ចិត្ត​ចម្រៀង​បែប​ណា តាមរយៈ​កាយវិការ​​រីករាយ សើច លើក​ដៃ ឬ​ជើង។

សុខភាព និងសុវត្ថិភាព

២-ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?

បើ​យើង​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​អំឡុង​ពេល​នេះ​គួរ​សាក​សួរ​អំពី​បញ្ហា​ខាង​ក្រោម​​ដូច​ជា របប​អាហារ​​ ​ការ​គេង​ និង​ការ​ចាក់​វ៉ាក់សាំង​ជាដើម។

៣- ត្រូវដឹងពីអីខ្លះ?

មុន​កើត​លើ​កូន​ង៉ែត៖ ស្តាប់​ទៅ​ពិត​ជា​ចម្លែក​ខ្លាំង​ណាស់ ប៉ុន្តែ​ក្មេង​មាន​​អាយុ​តិច​ជាង​មួយ​ឆ្នាំ​ពិត​ជា​អាច​កើត​មុន​​​មែន។ បេប៊ី​ប្រហែល​៤០% មាន​បញ្ហា​កើត​មុន​ពេល​អាយុ ​២​-​៣​ សប្តាហ៍​ ហើយ​បន្ត​កើត​រហូត​ដល់​​អាយុ​ប្រហែល​ ៤​​-៦​ខែ​។​ មិន​ទាន់​​រក​ឃើញ​មូល​ហេតុ​ពិត​ប្រាកដ​របស់​បញ្ហា​នេះ​ទេ​ តែ​គេ​ជឿ​ថា​វា​ប្រហែល​មក​ពី​បញ្ហា​អ័រម៉ូន។ អ័រម៉ូន​របស់​​ម្តាយ​ធ្វើ​ឲ្យ​រន្ធ​ញើស​កូន​ស្ទះ​ជិត​ ​បណ្តាល​ឲ្យ​កើត​មុន​ និង​ដោយសារ​រន្ធញើស​បេប៊ីនៅ​ក្មេង​ខ្ចី​មិន​ទាន់​បិទជិត ងាយ​​ឲ្យ​ធូលី​​ចូល​។

ដើម្បី​ដោះស្រាយបញ្ហានេះ យើងគ្រាន់តែងូត​ទឹក​ឲ្យ​​អាអូន ​២​-​៣​ដង​/ថ្ងៃ រួច​យក​កន្សែង​ស្ងួត​មក​ជូត​ខ្លួន​អូនតូច ​នោះ​បញ្ហា​មុននឹង​បាត់​ទៅ​វិញ​ក្នុង​ប៉ុន្មាន​ខែ​បន្ទាប់។ ប៉ុន្តែ​ហាម​ដាច់​ខាត​មិន​ត្រូវ​ច្របាច់​មុន​នេះ​ទេ ហើយ​យើង​គួរសួរ​គ្រូ​ពេទ្យ​ពី​បញ្ហា​ស្បែក​របស់​ទារក ប្រសិន​បើ​មាន​បញ្ហា​មុន​ច្រើន។

ស្បែក​ប្តូរ​ពណ៌៖ ម៉ាក់ប៉ា​អាច​ឆ្ងល់​ពេល​ឃើញ​​ស្បែក​អាអូន​ប្តូរ​ពណ៌ ម្តង​ស ម្តង​ខ្មៅ។ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ នេះ​បណ្តាល​មកពី​ចរន្ត​ឈាម​បេប៊ី​មិន​ទាន់​ធ្វើ​ការ​ពេញលេញ ហើយ​ឈាម​អាអូន​អាច​ស្តុក​ច្រើន​​ក្នុង​ផ្នែក​ណា​មួយ​នៃ​រាង​កាយ។

ការព្រួយបារម្ភ

៤- អីខ្លះត្រូវបារម្ភ?

រុំបេប៊ី៖ ច្បាស់​ជា​មាន​ម៉ាក់ៗ​មួយ​ចំនួន​មិន​ទាន់​ប្រសប់​រឿង​រុំ​កន្សែងកូន​បែប​ណា​​ត្រឹម​ត្រូវ ​អាច​ឲ្យ​អាអូន​មាន​អារម្មណ៍​ល្អ​ គេង​លក់​ស្រួលនោះទេ។ យូរ​ទៅ​គង់​តែ​ថ្នឹក​នោះ​ទេ យើង​អាច​ពី Youtube ក៏​បាន ហើយ​ពេល​រុំអាអូន​មើល​ពី​ស្ថានភាព និង​រើស​យក​វិធី​ដែល​កូន​ចូល​ចិត្ត។

កូនធំ​បន្តិច​នឹង​ចាប់​ផ្តើម​លែង​ចង់​ឲ្យ​យើង​រុំ​ខ្លួន​ទៀត​ហើយ ដោយ​យក​ជើង​ធាក់​កន្សែង​ចេញ ដូច្នេះយើង​មិន​គួរ​យក​កន្សែង​រុំ​ខ្លួន​ពេល​គេង​ទេ ព្រោះ​អាច​ឲ្យ​កន្សែង​បាំង​មុខ ​ថប់​ដង្ហើម។ យើង​គួរបញ្ឈប់​ការ​រុំកន្សែង​ពេល​អាអូន​បញ្ចេញ​កាយវិការ​បាន​កាន់​តែ​ច្រើន ព្រោះ​អាច​ធ្វើ​ឲ្យ​ការ​វិវត្ត​ផ្នែក​រាងកាយ​មិន​បាន​ល្អ។

យកបេប៊ីទៅ​ខាង​ក្រៅ៖ យើង​ត្រូវ​ស្លៀក​ពាក់​ឲ្យ​កូន​ត្រូវ​ទៅ​តាម​​អាកាស​ធាតុ។ ក្នុង​ករណី​អាកាសធាតុ​ត្រជាក់​ខ្លាំង​​ត្រូវ​មាន​ភួយ ឬ​កន្សែង​បន្ថែម​មក​រុំ​ខ្លួន​អាអូន​ដើម្បី​ការពារ​ពី​ភាព​ត្រជាក់។ ពេល​​អាកាស​ធាតុ​ក្តៅវិញ មិន​ត្រូវ​យក​ទារក​ទៅ​ខាង​ក្រៅ​យូរ​ពេក​ទេ​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​ដោយ​សារ​ពន្លឺ​ថ្ងៃ​។ យក​អូនតូច​ជិះ​ឡា​នទៅ​ខាង​ក្រៅ ត្រូវ​ដាក់​បេប៊ី​នៅ​​លើ​កៅ​អី​សុវត្ថិភាព​ខាង​មុខ។

គ្នាយើង​បាន​អាន​​​អត្ថ​បទ​ការ​លូត​លាស់​របស់​បេប៊ីក្នុង​សប្តាហ៍​​ទី​ ៧ ​រួច​រាល់​​ហើយ កុំភ្លេច​ជួបគ្នា​ពេល​ក្រោយ​ទៀត​ណ៎ា!

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Feb 18, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម