ស្រីៗយើងមួយចំនួនក្រោយសម្រាលកូនរួចទំនងជាអាចមានចម្ងល់ថាតើក្រៅពីម្សៅទឹកដោះគោអាចមានអ្វីផ្សេងជំនួសទឹកដោះម្ដាយ ម្រាប់ឲ្យប៊េប៊ីបៅបានឬយ៉ាងណា។ ចំពោះកុមារខ្លះអាចមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកដោះគោ និងខ្លះមិនអាចផឹកទឹកដោះគោបានដែរ។ ចុះទឹកបាយវិញមានប្រយោជន៍ចំពោះកុមារដែរឬទេ?
១- អ្វីជាទឹកបាយ?
ទឹកបាយ គឺសំដៅលើទឹកដាំចេញពីគ្រាប់អង្ករយើងនឹងឯង ដោយត្រូវដាំបាយ បន្ទាប់មកសម្រិតយកគ្រាប់បាយចេញ ខណៈជម្រើសមួយទៀតកិនអង្ករសម្រូបដាំ ដើម្បីទទួលបានប្រូតេអ៊ីនកាន់តែច្រើន។ ទឹកបាយ គឺមានជាតិផ្អែមពីធម្មជាតិ ដែលជាការបំប្លែងពីកាបូអ៊ីដ្រាតទៅជាជាតិស្ករ ខណៈទឹកបាយភាគច្រើន ក៏មានជាតិកាបូអ៊ីដ្រាតដូចទៅនឹងបាយដែរ ហើយទឹកបាយ គឺអាចស័ក្ដិសម និងមានសុវត្ថិភាពខ្ពស់ សម្រាប់ទារកដែលមានបញ្ហាអាលែកហ្ស៊ីជាមួយម្សៅទឹកដោះគោ ។
២ សារធាតុចិញ្ចឹមមានក្នុងទឹកបាយ
ក្នុងទឹកបាយសម្បូរទៅដោយកាបូអ៊ីដ្រាត ជាតិស្ករ និងកាឡូរី បើធៀបជាមួយទឹកផ្សេងៗទៀតក្រៅពីទឹកដោះគោ។ ក្នុងទឹកបាយជាធម្មតាផ្ដល់ កាឡូរី ១២០ ស្ករ១០ក្រាម កាបូអ៊ីដ្រាតសរុប ២០ក្រាម គ្មានប្រូតេអ៊ីន និងមានជាតិខ្លាញ់សរុប ២ក្រាម។
អត្ថបទពាក់ព័ន្ធ៖ ការពិត “ទឹកបាយ” មានប្រយោជន៍ខ្លាំង មនុស្សសម័យឥឡូវមិនសូវដឹង
៣- តើទឹកបាយមានសុវត្ថិភាពសម្រាប់ទារក និងអូនៗទើបចេះដើរដែរទេ?
បើទោះជាទឹកបាយមានសុវត្ថិភាពសម្រាប់ក្មេងៗមានបញ្ហាអាលែកហ្ស៊ីក៏ពិតមែន ប៉ុន្តែជាការណែនាំ មិនគួរផ្តល់ទឹកបាយទៅឲ្យទារកនោះទេ គួរផ្តល់ឲ្យទារកនូវទឹកដោះម្តាយ ឬម្សៅទឹកដោះគោ។ ទឹកបាយ ត្រូវចាត់ទុកជាទឹកមួយប្រភេទដែលមិនបង្កឲ្យមានអាលែកហ្ស៊ី តែក៏មិនមែនជាប្រភពជាតិកាល់ស្យូម ឬវីតាមីន B12 ដែលសម្បូរនៅក្នុងទឹកដោះគោនោះដែរ។ ចំពោះប៉ាម៉ាក់ ដែលគ្មានជម្រើសផ្តល់ទឹកដោះប្រភេទណាមួយទៅឲ្យកូនបៅបាននោះ អាចប្រើទឹកបាយទៅចិញ្ចឹមអូនៗបានតែក្នុងករណីមានការណែនាំពីអ្នកជំនាញប៉ុណ្ណោះ ហើយត្រូវប្រាកដថា អូនៗអាចទទួលបានជាតិខ្លាញ់ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីប្រភពផ្សេងទៀត។
អត្ថបទពាក់ព័ន្ធ:
- ពិតអត់ ក្មេងបៅទឹកដោះគោ ងាយនឹងទល់លាមកជាងក្មេងបៅដោះម្តាយ?
- ក្រោយសម្រាលកូនម៉ាក់ៗគ្មានទឹកដោះ គួរឲ្យកូនបៅទឹកដោះគោ ឬយ៉ាងណា?
- មុនចង់ប្តូរឲ្យកូនបៅទឹកដោះគោ ម៉ាក់ៗត្រូវដឹងរឿងទាំងអស់នេះសិនទៅ!
៤- គុណសម្បត្តិពីទឹកបាយចំពោះក្មេងៗ
គុណសម្បត្តិចម្បងពីទឹកបាយចំពោះក្មេងៗ គឺមិនបង្កឲ្យអូនៗមានបញ្ហាអាលែកហ្ស៊ីនោះទេ ព្រោះវាគ្មានជាតិឡាកតូស(lactose-free) និងគ្មានហានិភ័យនាំឲ្យក្មេងអាលែកហ្ស៊ីជាមួយគ្រាប់ធញ្ញជាតិដែរ ពិសេសគឺស័ក្ដិសម និងមានសុវត្ថិភាពចំពោះអូនៗមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកដោះគោ។ យើងអាចពិចារណាទឹកបាយ តាមរយៈចំណុចខាងក្រោមនេះ៖
– ទឹកបាយផ្អែមជាងទឹកដោះប្រភេទផ្សេងទៀត ព្រោះមានផ្ទុកជាតិស្ករធម្មជាតិច្រើន
– ងាយស្រួលបន្ថែមវីតាមីន និងជាតិកាល់ស្យូមទៅក្នុងរបបអាហាកូន
– ជាប្រភេទទឹកចេញពីគ្រាប់ធញ្ញជាតិ
– គ្មានជាតិខ្លាញ់ ត្រូវចាត់ទុកជាជម្រើសល្អបំផុតសម្រាប់ការផ្តល់ទឹកដោះគ្មានជាតិខ្លាញ់ទៅកូន។
– ជាថ្នាំបុរាណដ៏អស្ចារ្យក្នុងការព្យាបាលជំងឺរាក ព្រោះក្មេងដែលឧស្សាហ៍មានបញ្ហារាក មិនអាចផឹកទឹកដោះគោបានទេ។ យកទឹកបាយទៅព្យាបាលជំងឺរាកលើក្មេងៗ គឺមានប្រសិទ្ធភាព និងសុវត្ថិភាព។
អត្ថបទពាក់ព័ន្ធ៖
- ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត
- ដូរម៉ាកទឹកដោះគោឲ្យកូនម៉ឹមញឹកញាប់ ប៉ះពាល់កូនអត់?
- យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់?
៥- ហានិភ័យពីទឹកបាយទៅលើទារក និងក្មេងតូចៗ
ទោះជាទឹកបាយមិនមែនជាប្រភេទទឹកដែលបង្កអាលែកហ្ស៊ីលើក្មេងៗ ឬទារកក៏ពិតមែន ប៉ុន្តែទឹកបាយនៅតែអាចបង្កហានិភ័យបន្តិចបន្តួចបាន ដូចជា៖
– ទឹកបាយ គ្មានជាតិប្រូតេអ៊ីននោះទេ ក៏ជាហេតុផលមិនសមយកទឹកបាយមកជំនួសទឹកដោះម្តាយ ឬម្សៅទឹកដោះគោនោះដែរ។ ក្មេងៗមានសុខភាពល្អ គឺអាស្រ័យលើកម្រិតប្រូតេអ៊ីនដែលទទួលបានពីទឹកដោះគោប្រចាំថ្ងៃ ដែលប្រូតេអ៊ីនទាំងនោះ គ្មានក្នុងទឹកបាយសូម្បីតែបន្តិច។
– អង្ករគឺអាចបង្កើតសារធាតុអាសេនិក ហើយបើទោះជាសាធាតុនេះ មិនប៉ះពាល់អ្វីដល់ក្មេងៗ ឬក្មេងជំទង់ក៏ពិតមែន ប៉ុន្តែជាតិអាសេនិកក្នុងទឹកបាយ អាចបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលទារក។ អង្ករសម្រូប មានផ្ទុកជាតិអាសេនិកខ្ពស់ជាងអង្ករធម្មតា។
– ទឹកបាយជាធម្មតា មានផ្ទុកតែអំបិល ទឹក ប្រេង និងជាតិបាយប៉ុណ្ណោះ មិនមានសារធាតុចិញ្ចឹមសំខាន់ៗដូចជា ជាតិដែក ឬជាតិរ៉ែក្នុងនោះទេ។
– ក្មេងអាយុក្រោម ២ឆ្នាំ ចាំបាច់ត្រូវការទឹកដោះមានផ្ទុកជាតិខ្លាញ់គ្រប់គ្រាន់ ខណៈទឹកបាយ មិនមានជាតិខ្លាញ់ដែលក្មេងត្រូវការនោះទេ។
– ដោយសារសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត ទឹកបាយក៏មិនស័ក្ដិសមសម្រាប់ក្មេងៗមានជំងឺទឹកនោមផ្អែមពីកំណើតដែរ។
– គ្មានប្រភពទឹកធម្មជាតិណា ក្រៅពីទឹកដោះម្តាយ និងម្សៅទឹកដោះគោ ដែលត្រូវគេណែនាំប្រើសម្រាប់ទារកក្រោម ១២ខែនោះទេ ពិសេសទឹកបាយ ដោយសារវាមានសារធាតុចិញ្ចឹមតិចតួច និងអាចបង្កើនហានិភ័យនាំក្មេងប្រឈមបញ្ហាកង្វះជីវជាតិបាន។
[embed-health-tool-vaccination-tool]