backup og meta

យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 26, 2020

    យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់?

    មាន​ម៉ាក់​ៗ​មួយ​ចំនួន​យល់​ច្រឡំ ដោយ​យក​ទឹក​បបរ​រាវ​ៗ​ទៅ​ឆុង​ទឹកដោះ​គោ​ឲ្យ​កូន​ជំនួស​ទឹក​វិញ។ បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រាប់​ថា​មិន​មែន​ល្អ​ឡើយ ហើយ​ទឹក​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ទើប​សក្ដិសម​នឹង​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ។

    លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ទឹក​ដាំពុះ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ឆុង​ទឹកដោះ​គោ​កូន ព្រោះ​វា​បាន​សម្លាប់​មេរោគ និង​រាវ​ល្អ​សមស្រប​ជាមួយ​ម្សៅ​ទឹកដោះ​គោ។ ចំណែក​ទឹក​បបរ​វិញ វា​មាន​ជាតិ​ខាប់​ជាង​ទឹក​ធម្មតា ហើយ​វ័យ​កូន​មិន​ទាន់ ៦ ខែ​មិន​ទាន់​ដល់​វ័យ​ដែល​ត្រូវ​ញ៉ាំ​ចំណី។

    បំបៅដោះ

    ចំណែក​ទឹក​បបរ​វិញ​ខាប់​ជាង​ទឹក​ធម្មតា ហើយ​បើ​លាយ​ចូល​ទៅ សភាព​ទឹកដោះ​គោ​នឹង​កាន់តែ​ខាប់​អាច​ធ្វើឲ្យ​កូន​រាក ក្ដៀន ឬ​ងាយ​រលាក​បំពង់ក ពោះវៀន។ មួយ​វិញ​ទៀត​ទារក​មិន​ទាន់​គ្រប់ ៦ ខែ​ក្រពះ​ពោះវៀន​មិន​ទាន់​រឹងមាំ នឹង​ទទួល​យក​ច្រើន​បាន​ច្រើន​ក្រៅពី​ទឹកដោះគោ​ម៉ាក់ ឬ​ទឹកដោះគោ​ឡើយ។ រីឯ​ទឹក​វិញ សូម្បី​តែ​ទឹក​សុទ្ធ ឬ​ទឹក​រ៉ែ​ក៏​មិន​មែន​ជា​ជម្រើស​ល្អ សម្រាប់​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​កូន​ម៉ឹម​ដែរ។

    ពេល​កូន​មាន​អាយុ ៦ ខែ​ឡើង​ទៅ​យើង​អាច​បន្ថែម​ជា​បបរ​ខាប់​គ្រប់​គ្រឿង​ដល់​កូន ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បន្ថែម​ទៀត ទើប​កូន​មាន​ការ​រីក​លូតលាស់​ធំធាត់​បាន​ល្អ និង​មិន​ងាយ​ឈឺថ្កាត់។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Feb 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម