backup og meta

កូនអាយុ ៦ ខែ ម៉ាក់ប៉ាគួរបន្ថែមអាហារក្រៅប៉ុន្មានដង/ថ្ងៃ ទើបល្អដល់កូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 09, 2020

    កូនអាយុ ៦ ខែ ម៉ាក់ប៉ាគួរបន្ថែមអាហារក្រៅប៉ុន្មានដង/ថ្ងៃ ទើបល្អដល់កូន?

    អា​អូន​តូច​ៗ ត្រូវ​ការ​អាហារ​បំប៉ន​គ្រប់​គ្រាន់​ជា​រៀងរាល់​ថ្ងៃ ដើម្បី​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ រាងកាយ​រឹង​មាំ និង​ប្រាជ្ញា​ឆ្លាត​វៃ។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា នៅ​អាយុ​ ៦ ​ខែ ជា​វ័យ​ដែល​អា​អូន​លូតលាស់​លឿន ហើយ​ត្រូវ​ការ​ថាមពល និង​សារធាតុ​ចិញ្ចឹម​ល្អ​ជាង​វ័យ​ណាៗ​ទាំង​អស់​ក្នុង​ជីវិត​កូន។

    តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា ពេល​កូន​បាន​អាយុ ៦ ខែ អាហារ​សំខាន់​ដែល​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ចាំបាច់​នៅ​តែ​ជា​ទឹក​ដោះ​ម្ដាយ ប៉ុន្តែ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់​របស់​អា​អូន​ទេ។ ម៉ាក់​ប៉ា​គួរ​ចាប់​ផ្ដើម​ណែនាំ​អាហារ​ពិត​ប្រាកដ​ដល់​កូន ដើម្បី​បន្ថែម​តម្រូវ​លូតលាស់​របស់​កូន​ពី​លើ​ទឹក​ដោះ​ម៉ាក់ៗ។

    ទារក​មាន​អាយុ ​៦ ខែ ទើប​តែ​រៀន​ទំពា​អាហារ​ទេ ដូច​នេះ​ហើយ អាហារ​ដំបូង​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ឲ្យ​កូន​គួរ​តែ​ជា​អាហារ​ទន់ៗ ងាយ​ស្រួល​ឲ្យ​អា​អូន​លេប​ចូល​ពោះ​ដូច​ជា​បបរ ឬ​បន្លែ ផ្លែឈើ​ស្ងោរ និង​កិន​ឲ្យ​ម៉ដ្ត​ជាដើម។ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​បបរ​មាន​សភាព​រាវ​ពេក វា​គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សម្រាប់​កូន​ទេ យក​ល្អ បបរ​ត្រូវ​ដាំ​ឲ្យ​ខាប់ ពេល​ដួស​មិន​ធ្លាក់​ពី​ស្លាបព្រា​ទើប​វា​មាន​សារធាតុ​ចិញ្ចឹម​ខ្លះ​សម្រាប់​កូន។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចាប់​ពី​អាយុ  ៦-៨ ខែ ម៉ាក់​ប៉ា​អាច​បញ្ចុក​អាហារ​បន្ថែម​ឲ្យ​កូន​បាន​កន្លះ​ពែង ២-៣ដង/ថ្ងៃ។ នៅ​អាយុ​ប៉ុណ្ណេះ​អា​អូន​អាច​ញ៉ាំ​អ្វី​ក៏​បាន​លើក​លែង​តែ​ទឹក​ឃ្មុំ ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​កូន​មិន​អាច​ទប់​ទល់​នឹង​បាក់តេរី​ពី​ទឹក​ឃ្មុំ​ឆៅ​បាន​ទេ រហូត​ដល់​កូន​អាយុ​១ឆ្នាំ។ ពេល​ដែល​ឲ្យ​ចំណី​ក្រៅ​ដល់​កូន ម៉ាក់​ប៉ា​គួរ​តែ​ឲ្យ​ក្រោយ​ពេល​អា​អូន​បៅ​ដោះ​ម៉ាក់​ៗ​រួច ធ្វើ​ដូច​នេះ​ទើប​កូន​នៅ​តែ​បន្ត​ការ​បៅ​ដោះ​ម្ដាយ​បាន​ច្រើន។

    រសជាតិ​នៃ​អាហារ​ថ្មី​អាច​ធ្វើ​ឲ្យ​អា​អូន​ប្លែក​មាត់ ប្លែក​អារម្មណ៍ ដូច​នេះ​ហើយ​ទុក​ពេល​ឲ្យ​កូន​ស៊ាំ​នឹង​រសជាតិ​ថ្មី​នេះ។ យើង​ត្រូវ​អត់ធ្មត់ និង​មិន​ត្រូវ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​អាហារ​ដែល​កូន​មិន​ចង់​ញ៉ាំ ឬ​បញ្ចុក​កូន​ឲ្យ​ញ៉ាំ​ច្រើន​ពេក​ទេ។ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​សញ្ញា​បញ្ជាក់​ថា​កូន​ឆ្អែត ហើយ​ត្រូវ​ឈប់​ឲ្យ​កូន​ញ៉ាំ​ត​ទៀត។

    ថែទាំកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម