backup og meta

អាអូនគ្រប់ ៦ ខែ ក្រុមអាហារល្អៗនេះ ធានាញ៉ាំទៅលូតលាស់លឿន សុខភាពរឹងមាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 11, 2020

    អាអូនគ្រប់ ៦ ខែ ក្រុមអាហារល្អៗនេះ ធានាញ៉ាំទៅលូតលាស់លឿន សុខភាពរឹងមាំ

    ជា​ទូទៅ នៅ​ពេល​ដែល​អា​អូន​បាន​អាយុ ៦​ខែ​ឡើង ម៉ាក់​ប៉ា​អាច​ចាប់​ផ្ដើម​ណែនាំ​ចំណី​អាហារ​ផ្សេងៗ​ទៅ​ឲ្យ​កូន​បាន ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ ប៉ុន្តែ ក្រៅ​ពី​បន្ថែម​អាហារ​ក្រៅ​ឲ្យ​កូន ម៉ាក់ៗ​ត្រូវ​បន្ត​បំបៅ​ដោះ ឬ​បំបៅ​ទឹក​ដោះ​គោ​ឲ្យ​អា​អូន​ដដែល ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ទប់​ស្កាត់ និង​ប្រឆាំង​ជំងឺ CDC អាមេរិក។

    ក្នុង​ពេល​ដែល​ទើប​នឹង​ចាប់ផ្ដើម​ដំបូង ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ឲ្យ​កូន​ញ៉ាំ​អាហារ​ក្រៅ​យក​ឆ្អែត​តែ​ម្ដង​ទេ ពោល​គឺ​ត្រូវ​ផ្ដល់​នៅ​ពេល​ដែល​កូន​បៅ​រួច ប្រៀប​បាន​នឹង​ការ​ឲ្យ​កូន​ញ៉ាំ​នំ​លេង​ដែរ។ អាហារ​ទាំង​នេះ សុទ្ធ​តែ​អាច​ដាក់​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន​ដូច​ជា៖

    – ស៊ុត (ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ)

    – អាហារ​មាន​ជាតិ ​gluten ដូច​ជា ស្រូវ​សំឡី ឬបាលេ(Barley)

    – ពពួក​គ្រាប់​ធញ្ញជាតិ (មុន​នឹង​ឲ្យ​កូន ត្រូវ​កិន​ឲ្យ​ម៉ដ្ត)

    – សណ្ដែក​សៀង

    – សាច់​ត្រី។ល។

    ក្រៅ​ពី​នេះ យើង​អាច​ផ្ដល់​ជា​បន្លែ​ដែល​មិន​សូវ​ផ្អែម​ដូច​ជា ស្ពៃ ឬ ​broccoli ជាដើម ដើម្បី​ឲ្យ​អា​អូន​បាន​ស៊ាំ​ជាមួយ​រសជាតិ​ច្រើន បូក​រួម​ទាំង​បន្លែ​ល្វីង មិន​មែន​តែ​ផ្អែម​មួយ​មុខ ហើយ​វា​ក៏​ជួយ​កុំ​ឲ្យ​កូន​រើស​ចំណី​នៅ​ពេល​ធំ​ឡើង​ដែរ។ ម៉ាក់​ប៉ា​ត្រូវ​ចំណី នៅ​ពេល​ដែល​ចម្អិន​អាហារ​ឲ្យ​អា​អូន​មិន​ត្រូវ​ថែម​អំបិល ឬ​ស្ករ​ទេ។ អាហារ​ដែល​មាន​ជាតិ​ប្រៃ​ពេក​មិន​ល្អ​សម្រាប់​អា​អូន​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​តម្រង​នោម​កូន រី​ឯ​អាហារ​ផ្អែម​អាច​ធ្វើ​ឲ្យ​ពុក​ធ្មេញ។

    មួយ​វិញ​ទៀត យើង​អាច​បន្ថែម​បរិមាណ​អាហារ និង​ប្រភេទ​អាហារ​ទៅ​តាម​ក្រុម​អាហារ​ដែល​ល្អ​ដល់​ការ​ធំធាត់​របស់​កូនៗ​បាន​ដូច​ជា៖

    បន្លែ៖ broccoli  ផ្កា​ខាត់​ណា​ស សណ្ដែក ទំពាំង​បារាំង (asparagus) ការ៉ុត ស្ពៃ​ក្ដោប។ល។

    ផ្លែឈើ៖ ចេក ស្វាយ ត្រសក់ស្រូវ ស្ត្រ័រប៊ើរី ម្នាស់  ក្រូច ប៊ើរ និង​ផ្លែឈើ​ជា​ច្រើន​មុខ​ទៀត។ល។

    អាហារ​ដែល​មាន​ជាតិ​ម្សៅ៖ ដំឡូង​បារាំង ឬជ្វា នំបុ័ង Oatmeal។ល។

    អាហារ​មាន​ជាតិ​ប្រូតេអ៊ីន៖ សាច់​គោ មាន់ ចៀម ស៊ុត ត្រី តៅហ៊ូ សណ្ដែក។ល។

    ពេល​ឲ្យ​កូន​ញ៉ាំ​ចំណី​ផ្សេង​ទាំង​អស់​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​សង្កេត​មើល​សញ្ញា​នៃ​ការ​ពុល​ចំណី​អាហារ ក្រែង​កូន​មាន​ប្រតិកម្ម​នឹង​អាហារ​មួយ​ចំនួន។ ហើយ​រាល់​ចំណី​អាហារ​រឹង គួរ​តែ​កិន​ឲ្យ​ម៉ត់​ល្អ​សឹម​ឲ្យ​កូន​ញ៉ាំ និង​អាហារ​ដែល​មាន​គ្រាប់​គួរ​ផ្ដល់​ឲ្យ​កូន​ឲ្យ​បាន​ល្អ​ចៀសវាង​គ្រោះ​ថ្នាក់​ណាមួយ​កើត​ឡើង​ជា​យថាហេតុ។

    អាហារបំប៉នកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម